ខេត្តស្វាយរៀង ឆ្លងថ្មី២៥នាក់ និងស្លាប់៣នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៥នាក់ បើប្រៀបធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីទាំង២៥នាក់នោះ រួមមាន៣នាក់ជាកម្មកររោងចក្រ, ៩នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ម្នាក់ជាពលករមកពីប្រទេសថៃ, ក្រៅពីនោះ ១២នាក់ទៀត បានឆ្លងលើពលរដ្ឋនៅក្នុងក្រុងនិងស្រុកមួយចំនួន ក្នុងខេត្ត និងបានឆ្លងលើអ្នកដំណើរចូលក្នុងខេត្តស្វាយរៀងនោះផងដែរ។ ចំណែកអ្នកស្លាប់ទាំង៣នាក់ រួម មានទី១ ស្ត្រីអាយុ៧១៩ឆ្នាំនៅក្រុងស្វាយរៀង, ទី២ បុរសអាយុ៨៦ឆ្នាំ នៅស្រុករំដួល និង ទី៣ បុរសអាយុ៥០ឆ្នាំ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩០៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់២៥៥នាក់ និងមានអ្នកស្លាប់សរុបចំនួ១០០នាក់។