មនុស្ស ៣ នាក់បានស្លាប់និង ២០ នាក់ត្រូវខ្លាចជាប់ក្នុងការរអិលបាក់ដីនៅឥណ្ឌា

ក្រុម​ជួយ​សង្គ្រោះ​កំពុង​យក​ដុំ​ថ្ម​ និង​ភក់​ជា​ច្រើន​តោន​ចេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​  ១១​  ខែ​សីហា​បន្ទាប់​ពី​ការ​រអិល​បាក់​ដី​ បាន​កប់​រថយន្ត​ក្រុង​មួយ​គ្រឿង​ ដែល​មាន​មនុស្ស​ប្រហែល​ ២០ នាក់​ នៅ​លើ​រថយន្ត​នោះ​នៅ​ភាគ​ខាង​ជើង​ ហិម៉ាឡៃ​ប្រទេស​ឥណ្ឌា​ដោយ​មាន​អ្នក​ស្លាប់​ចំនួន​ ៣​ នាក់​។

មន្រ្តី​ប៉ូលីស​ក្នុង​តំបន់​មក​ពីរដ្ឋ​ Himachal Pradesh ជាប់​ព្រំ​ប្រទល់​ ទីបេ​បាន​ប្រាប់ ​AFP ថា“​ មនុស្ស​ ១០​ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ កន្លែង​នោះ​ហើយ​បាន​ប្រញាប់​ប្រញាល់​ទៅ​កាន់មណ្ឌល​សុខភាព​ក្នុង​តំបន់​ ផងដែរ”។

“ យើង​ត្រូវ​បាន​គេ​ប្រាប់​ថា​ មាន​មនុស្ស​យ៉ាង​តិច​ ២០​ ទៅ​ ២២​  នាក់​នៅ​ក្នុង​រថយន្ត​ក្រុង​ប៉ុន្តែយើង​មិន​ទាន់​អាច​ទៅ​ដល់​ឡាន​ក្រុង​បាន​នៅ​ឡើយ​ទេ។” មន្ត្រី​បន្ថែម​។

សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​ប៉ូលីស​ព្រំដែន​ឥណ្ឌូា-​ទីបេ​ បាន​និយាយ​ថា​ សាក​សព​បី​នាក់​ត្រូវ​បាន​គេ​យកចេញ​បាន​ហើយ​មក​ទល់​ពេល​នេះ។​

នាយករដ្ឋ​មន្រ្តី​ ណារ៉េនដ្រា ​ម៉ូឌី​បាន​និយាយ​ជា​មួយ​ប្រមុខ​រដ្ឋ​ កាល​ពី​ថ្ងៃ​ពុធ​ហើយ​បាន​ផ្តល់​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ជាតិ​ចំពោះ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ផងដែរ។​

ការ​រអិល​បាក់​ដី​គឺ​ជា​រឿង​ធម្មតា​ នៅ​តំបន់​ហិម៉ាឡៃយ៉ា​ ភាគ​ខាង​ជើងប្រទេស​ឥណ្ឌា​ ជា​ពិសេស​នៅ​រដូវ​មូសុង​បច្ចុប្បន្ន​ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នាំ​ឱ្យ​មាន​ការ​បាក់​ដី​ និង​ថ្ម​។ស្ថាន​ការណ៍កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ ៗ​ ដោយ​សារ​ការ​ប្រែ​ប្រួល​ អាកាសធាតុ​ធ្វើ​ឱ្យ​ខ្យល់​មូសុង​មាន​ភាព​ខុស​ប្រក្រតី​និងផ្ទាំង​ទឹក​កក​រលាយ​ខ្ពស់​នៅ​លើ​ភ្នំ។ ។

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner