ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងវីរុសបំប្លែង Delta លើកដំបូង (Video Inside)
ខេត្តព្រះសីហនុ បានប្រកាសការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta មួយករណី ដែលជាការទើបរកឃើញ លើកដំបូងបំផុតក្នុងខេត្តដែលជាប់នឹងមាត់សមុទ្ទនេះ។ វីរុសបំប្លែងថ្មី Delta គឺជាវីរុសដែលឆ្លងលឿននិងកាច សាហាវជាងវីរុសកូវីដ១៩ធម្មតា និងជាវីរុសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សថែមទៀតជាពិសេសចំពោះ អ្នកទាំងឡាយណាដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង។
យោងតាមរដ្ឋបាលខេត្ត, ការឆ្លងវីរុសបំប្លែងថ្មី Delta នេះ បានកើតឡើងលើកុមារអាយុ១០ឆ្នាំម្នាក់ដែលទើបបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ។