ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតការបំពេញការងារជាប្រចាំ។ ក្នុងពេលនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាធំ ឬសំខាន់ៗនោះទេ ដូច្នេះសូមកំណត់សកម្មភាពអាជីវកម្ម និងកិច្ចការរបស់អ្នក។ ក្នុងនោះ សូមកុំមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះលោកអ្នកអាចបញ្ចប់ការងារដោយជោគជ័យ។ អ្នកនឹងអាចជំនះឧបសគ្គដែលតែងតែរំខានការងារប្រចាំថ្ងៃរបស់អ្នក ត្រឹមតែប្រើវិធីសាស្រ្តធម្មតាៗ។ លើសពីនេះ អ្នកទទួលបាននូវគំនិតក្នុងការវិនិច្ឆ័យច្បាស់លាស់ និងដោយពិតប្រាកដ។ អ្នកក៏អាចទប់ទល់នឹងការលំបាកជាទីបំផុតបានផងដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពអាចបំពេញការងារឲ្យបានសម្រេច និងទទួលបានទិន្នផលយ៉ាងល្អប្រសើរបំផុត។ រាល់ការសម្រេចចិត្ត និងពាក្យសំដីរបស់អ្នកទទួលបានការគំាទ្រ និងជឿទុកចិត្តពីមនុស្សគ្រប់ស្រទាប់។ លោកអ្នកមិនបាច់មានការព្រួយបារម្ភ ឬស្ទាក់ស្ទើរលើហេតុការណ៍ណាមួយនោះ អ្នកអាចបំពេញបំណងប្រាថា្នរបស់ខ្លួនបានទាំងអស់។ ក្នុងនោះដែរ យកល្អគួរព្យាយាមធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងកិច្ចការដែលអ្នកកំពុងអនុវត្ត។ ការចូលរួមក្នុងសិក្ខាសាលា វគ្គបណ្តុះបណ្តាលគឺជាឧទាហរណ៍យ៉ាងល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហានោះទេ ពិសេសសូមព្យាយាមកុំជ្រៀតជ្រែកក្នុងជម្លោះការងារ។ ជៀសវាងប្រធានបទមុតស្រួច ពីព្រោះវាជាប្រភពបង្ករហេតុ។ ប្រសិនបើអ្នកចង់បំពេញការងារសំខាន់ ឬត្រូវប្រើប្រាស់លុយកាក់ ដើមទុនច្រើន ចូរសុំការពិភាក្សា ឬធ្វើការសហការជាមួយមនុស្សដែលអ្នកជឿទុកចិត្តបំផុត។ ចំពោះការធ្វើកិច្ចការតែឯង គឺអាចបង្ការហានិភ័យច្រើនខ្លាំងណាស់។ ក្នុងនោះសូមសម្រេចចិត្តដោយយោងទៅលើភាពពិត មិនមែនប្រើអារម្មណ៍នោះទេ។ ដោយឡែក សូមព្យាយាមរក្សាការសំងាត់នានាឲ្យបានល្អ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានហេតុការណ៍មួយចំនួននឹងកើតឡើង ហើយបង្ករឲ្យមានភាពប្រែប្រួលស្ថានភាពការងាររបស់អ្នក ដូច្នេះសូមព្យាយាមស្វែងយល់ និងសម្របខ្លួនឲ្យបានល្អ។ កត្តាចំបងសូមគិតគូរពីផលប្រយោជន៍ការងារជាសំខាន់។ ក្រៅពីនេះ ប្រហែលជាអ្នកអាចនឹងធ្វើដំណើរចាកចេញសម្រាប់ការធ្វើអាជីវកម្ម ដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរតួនាទីថ្មី។ ក្រៅពីនេះ សូមលោកអ្នកតស៊ូ អត់ធ្មត់ចំពោះការងារធំតូចធ្ងន់ស្រាលទាំងឡាយ ហើយក៏មិនគួរមានការព្រួយបារម្ភអ្វីដែរ ពីព្រោះអ្នកមានពេលវេលាគ្រប់គ្រាន់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីការងារថ្ងៃនេះណែនាំកុំឲ្យចុះចាញ់នឹងភាពអស់សង្ឃឹម។ បញ្ហាការិយាល័យតូចតាចមិនអាចគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីៈរបស់អ្នកបានឡើយ។ ក្នុងពេលនេះអ្នកក៏ទទួលបានគំនិតច្បាស់លាស់ និងពិតប្រាកដ ដូច្នេះអ្នកនឹងអាចទប់ទលរាល់ការលំបាកនៃការងារ ពិសេសវានឹងមានប្រយោជន៍ដល់អ្នកក្នុងការចូលរួមសកម្មភាពនានា ពិសេសទាក់ទងនឹងការវិភាគ វាយតម្លៃ។ ក្រៅពីនេះសូមប្រុងប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្សដែលនៅក្បែរខ្លួន ពីព្រោះភាពទន់ភ្លន់ខ្លះអាចគ្រាន់តែជារូបភាពបំភ័ន្តភ្នែកប៉ុណ្ណោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងពេលានេះ គួរព្យាយាមជៀសវាងប្រតិបត្តិការទាំងឡាយដែលប្រើអារម្មណ៍ ហើយការបញ្ចេញមតិរិះគន់ ដោយភាពរឹងទទឹងជាប្រភពបញ្ហា។ ក្រៅពីនេះសូមមានចិត្តអនុគ្រោះ អត់ធ្មត់ចំពោះហេតុការនៅក្នុងការិយាល័យ។ ទន្ទឹមនឹងនោះ ប្រហែលជាមិត្តរួមការងាររបស់អ្នកមិនតែងតែចែករំលែក ឬមានជំនឿចិត្តចំពោះអ្នកនោះទេ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះ ស្ថានភាពនេះមិនមែនជាហេតុដែលបង្ករជារឿងអាស្រូវនោះទេ។ ដោយឡែក អ្នកអាចមានលទ្ធភាពបំពេញការងារឲ្យទទួលបានផល ប៉ុន្តែការសម្រាកខ្លះក៏សំខាន់ផងដែរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារថ្ងៃនេះហាក់មានផលរំខានច្រើន ហេតុដូច្នេះសូមព្យាយាមរក្សាស្ថានភាពការងារជាធម្មតាសិន។ ប្រសិនបើអ្នកមានបំណងផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើទៅបាន ប្រសិនបើអ្នកមានគំរូផែនការអនុវត្ត ដោយរួមទាំងការគូសវាងលើការទប់ទល់នឹងហានិភ័យ។ កុំចូលរូមក្នុងការជជែក ពិភាក្សា វាយតម្លៃ ឬធ្វើការសម្រេចចិត្តដោយឆាប់រហ័ស។ លើសពីនេះជៀសវាងដាច់ខាត ការបំពេញការងារច្រើនក្នុងពេលតែមួយ។ សូមរៀនពីរបៀបប្រើប្រាស់ពេលវេលាធ្វើការឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះសូមព្យាយាមរស់នៅដោយស្ងប់ស្ងៀម ហើយរក្សាអាថ៌កំបាំងនៃរាល់ដំណើរការរបស់អ្នក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលនៃភាពឆ្លាតវៃ គំនិតវិជ្ជមាន និងពាក្យសំដីដែលគួរឲ្យជឿទុកចិត្ត ហេតុដូច្នេះរាល់ហេតុការណ៍លំបាក បញ្ហាតូចធំ និងគំនិតអវិជ្ជមានពីខាងក្រៅមិនអាចបង្ករហេតុអាក្រក់ដល់ជីវិត និងកិច្ចការងារ ក៏ដូចជាអាជីវកម្មរបស់អ្នកបានឡើយ។ ប្រការគួរចងចាំ សូមព្យាយាមបង្កើនផលិតភាពការងារឲ្យបានច្រើនបំផុតនៅរវាងពេលព្រឹក ប៉ុន្តែក៏សូមបែកចែកកំលាំងឲ្យបានសមហេតុផល។ ជៀសវាងប្រធានបទតានតឹង ឬដែលធ្វើឲ្យរំខានដល់ទឹកចិត្ត និងផលប្រយោជន៍របស់អ្នកដទៃ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានចិត្តសង្ស័យចំពោះវិជ្ជាជីវៈ និងសមត្ថភាពខ្លួនឯងនៅរវាងពេលព្រឹក ក៏ព្រោះតែបញ្ហាតូចតាចមួយចំនួនដែលបានកើតឡើង ប៉ុន្តែសូមបោះបង់ចូលអារម្មណ៍ទាំងនោះ ពីព្រោះហេតុការបន្ទាប់នឹងផ្តល់ជូនអ្នកនូវភាពចម្រើនលូតលាស់ ភាពជោគជ័យ និងផលចំណេញយ៉ាងច្រើនពីអាជីវកម្ម និងកិច្ចការដែលអ្នកបានអនុវត្ត។ ចំពោះលោកអ្នកដែលបង់រៀបចំពិធីមង្គលដូចជាសង់ផ្ទះថ្មី ឡើងផ្ទះជាដើម នឹងអាចកើតលាភទ្រពធន និងទទួលបានភាពសុខសម្រាន្តល្អប្រសើរណាស់។ ផ្ទុយទៅវិញ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះមនុស្សនៅក្បែរខ្លួន សូមមានចិត្តអនុគ្រោះ និងចែករំលែក។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រយៈពេលនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរការងារនោះទេ។ អ្នកប្រហែលជាមិនអាចចុះសម្រុងគ្នានៅក្នុងក្រុមថ្មីបានទេ អ្នកនឹងមិនអាចរកភាសាសាម័ញ្ញដើម្បីពិភាក្សា ឬជជែកជាមួយមិត្តរួមការងារ និងថា្នក់លើបានទេ។ សូមព្យាយាមអនុវត្តការងារយោងទៅលើភាពជាក់ស្តែង និងសមហេតុផល។ កុំប្រញាប់ទទួលយកការផ្តល់ជូនរបស់ដៃគូរបស់អ្នក ពីព្រោះអ្នកអាចអនុវត្តការងារតែឯងបានល្អប្រសើរជាង។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពស្រង់យកពិត៌មានលំអិត និងសំខាន់ៗសម្រាប់ជាប្រយោជន៍ដល់ការងារក្នុងថ្ងៃខាងមុខ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយសកម្មភាពការងារសំខាន់ៗនោះទេ។ ក្នុងនោះសូមកុំធ្វើការប្រថុយប្រថាន ការសម្រេចចិតតលឿនឹងអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ ថ្ងៃនេះអ្នកក៏ទទួលបានគំនិតវិជ្ជមាន ភាពឆ្លាតវៃ និងការគិតដែលត្រឹមត្រូវផងដែរ។ លើសពីនេះ សូមប្រុងប្រយ័ត្នចំពោះពត៌មានលំអិត សូមលាក់បាំងឲ្យបានល្អ ពីព្រោះលោកអ្នកក៏កំពុងស្ថិតក្នុងខ្សែភ្នែក និងការមើលបំណាំរបស់អ្នកដទៃ។ អាស្រ័យហេតុនេះ សូមបន្តការងារដែលមានក្នុងដៃជាធម្មតាសិន អ្វីៗនឹងមានដំណើរការល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការងាររបស់អ្នកកំពុងមានផលរំខានពីមជ្ឈដ្ឋានខាងក្រៅ ពិសេសឧបាយកលពីមនុស្សដែលតែងមើលបំណាំ ឬដៃគូប្រកួតប្រជែងរបស់អ្នកតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏មិនមានហេតុផលត្រូវតបតនោះទេ។ ចូរខិតខំកែប្រែស្ថានការណ៍ការងារ ពឹងផ្អែកជំហានទាំងឡាយជាមួយនឹងគម្រោងផែនការដែលបានគូសវាស។ ប្រសិនបើមានការលំបាកខ្លាំង សូមពិគ្រោះពិភាក្សាជាមួយមនុស្សដែលអ្នកជឿទុកចិត្ត តែមិនគួរធ្វើឡើងក្នុងកំរិតបើកចំហរនោះទេ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលនៃពេលវេលាពេញបរិបូណ៍ ដូច្នេះមិនគួរប្រញាប់ប្រញាលពេកទេ។
ចំណាំៈ
ឆ្នាំទាំង៣ ឆ្លូវ មមែ វក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងទទួលបានភាពសុខដុមរមនា ការសម្រេចផលប្រយោជន៍ធំ ព្រមទាំងលុយកាក់ទ្រព្យសម្បតិ្តយ៉ាងច្រើន។