រយៈពេល៦ខែចាប់គ្រឿងញៀនជិត៨០០គីឡូ និងចាប់មនុស្សជាង៧ពាន់នាក់ (Video Inside)

គ្រឿងញៀនជិត៨០០គីឡូក្រាមនិងមនុស្សជាង៧ពាន់នាក់ ត្រូវបានបង្ក្រាបនិងចាប់ខ្លួនក្នុងរយៈពេល៦ខែដើម ឆ្នាំ២០២១។ របាយការណ៍របស់សមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថានៅក្នុងឆមាសទី១ ឆ្នាំ២០២១ បទ ល្មើសគ្រឿងញៀនមានចំនួន៣ពាន់២៥៩ករណី និងការឃាត់ខ្លួនមនុស្សចំនួន៧ពាន់២៦៣នាក់ ក្នុងនោះរួមមាន ស្រី៤០៦នាក់ និងជនបរទេស១៤៤នាក់ ដែលរួមមាន ៨សញ្ជាតិ។

សារធាតុញៀនគ្រប់ប្រភេទដែលបង្រ្កាបបាន សរុបចំនួន៧៥៣គីឡូនិង៩៣៣កណ្តក់សញ្ញា១៨ក្រាម និងកញ្ឆាស្ងួតជាង ៦៣គីឡូក្រាម។ សមត្ថកិច្ចនៅបាន ចាប់រថយន្ត ៦១គ្រឿង ,ម៉ូតូ ១ពាន់១៥គ្រឿង, អាវុធខ្លី ២៦ដើម , អាវុធវែង ១៩ដើម និងសម្ភារៈផ្សេងៗទៀតដែល បម្រើក្នុងការជួញដូរគ្រឿងញៀន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner