ក្រសួងសុខាភិបាលបញ្ជាក់ការជិតបញ្ចប់យុទ្ធនាការចាក់មនុស្ស១០លាននាក់ (Video Inside)
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានថ្លែងថាយុទ្ធនាការបញ្ចប់ការចាក់វ៉ាក់សាំងលើមនុស្ស១០លាននាក់ទំនង នឹងអាចចប់សព្វគ្រប់នាចុងខែកញ្ញានេះ។ ការបញ្ជាក់នេះ បានធ្វើឡើងទន្ទឹមនឹងចំនួនប្រជាពលរដ្ឋដែលបាន ចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៦ពាន់ ៥៨៥នាក់។
តួលេខនៃចំនួនការចាក់វ៉ាក់សាំងវេលាច្រើនថ្ងៃចុងក្រោយនេះ ត្រូវគេឃើញថាមានចំនួនកាន់តែថយ ចុះគ្រាដែល តួលេខនៃចំនួនពលរដ្ឋដែលគ្រោងចាក់ចំនួន១០លាននាក់កាន់តែឈានសម្រេចជិតដល់គោលដៅបន្តិចម្តងៗ ។ លោកស្រីឳវណ្ណឌីន ដែលបានអញ្ជើញចុះទៅខេត្តស្វាយរៀងក្នុងប្រកាសបិទការចាក់វ៉ាក់សាំង ជុំទី១ ជូនពល ពរដ្ឋអាយុពី១៨ឆ្នាំឡើង បានបញ្ជាក់យ៉ាងនេះ។
យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី១៣ខែកញ្ញានេះ បានកើនដល់១១លាន៤សែន៤ម៉ឺន៦ពាន់៤២០នាក់ហើយ, ក្នុងនោះអ្នកបានចាក់ វ៉ាក់សាំងដូសទី២រួច មានចំនួន៩លាន៥សែន១ម៉ឺន៩ពាន់៤៥០នាក់។ ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំ ឡើងមានចំនួន៩លាន៧សែន៣ម៉ឺន៧ពាន់៨៨៥នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មាន ចំនួន ១លាន៧សែន៨ពាន់៥៣៥នាក់។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី១៣កញ្ញា ឆ្នាំ ២០២១ បានចំនួន ៧សែន៦ម៉ឺន៧ពាន់ ១៧១នាក់ ។
បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៧១,៥៤%ហើយ។