រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ ៦៥៧ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ បានបន្តកើនឡើងជាងពីម្សិលមិញថែមទៀត ដែល ជាការឡើងជាប់ៗគ្នាឈានចូលថ្ងៃទី៥។ ការឆ្លង៦៥៧ករណីនៅថ្ងៃនេះ មានការកើនឡើង២៨ករណីបើប្រៀប ធៀបនឹងម្សិលមិញ។

សេចក្តីរាយការណ៍កត់សម្គាល់ថាតួលេខឆ្លងក្នុងដើមខែកញ្ញា មានចំនួនត្រឹមជាង៤០០ ករណី ប៉ុន្តែស្រាប់តែ បន្តកើនដល់ជាង៥០០ករណីចាប់ពីថ្ងៃទី១០កញ្ញានោះមក និងវេលាចុងក្រោយ បានឈាន ដល់ជាង៦០០ គួរ ឲ្យព្រួយបារម្ភ។ ការឆ្លងថ្មីចំនួន៦៥៧ករណីនៅថ្ងៃនេះ រួមមាន៥០៤ករណីជាការឆ្លងចូលក្នុង សហគមន៍ និង១៥៣ករណី គឺការឆ្លងមកពីក្រៅប្រទេស។

បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហ គមន៍ថ្ងៃនេះ បានថយចុះ១២ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង៤០ករណី។

ការស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានចំនួន ៩នាក់ ដែលចំនួនស្មើគ្នាប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២០៥ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៨ម៉ឺន ៣ពាន់៦០៤ករណី ។

កម្ពុជាគិតត្រឹមថ្ងៃ ទី១៤ ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន ១០ម៉ឺន៧៩០ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៥៨នាក់ និង ការព្យាបាលជាសះស្បើយសរុបមានចំនួន ៩ម៉ឺន ៤ពាន់ ៩០៤នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner