គណៈកម្មាធិការជាតិគ្រោះគ្រប់គ្រោះមហន្តរាយបំពាក់សម្ភារៈដល់អង្គភាពត្រៀមជួយពលរដ្ឋក្នុងទឹកជំនន់ (Video Inside)
សម្ភារៈជាគ្រឿងបំពាក់ដល់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ត្រូវបានប្រគល់ជួនដល់កងពល តូចអន្តរាគមន៍លេខ១៤នៃយោធភូមិភាគពិសេស ដើម្បីការត្រៀមឆ្លើយតបទាន់ពេលវេលាជួយសង្គ្រោះប្រជា ពលរដ្ឋក្នុងខេត្តកណ្តាលនិងរាជធានីប្រសិនបើមានករណីប្រឈមនឹងជំនន់ទឹកភ្លៀង។
រាជធានីភ្នំពេញនិងខេត្ត កណ្តាលនៅតាមតំបន់មួយចំនួន, ការធ្លាក់ភ្លៀងជាបន្តបន្ទាប់ច្រើនថ្ងៃកន្លងមកនេះ មានសេចក្តីរាយការណ៍ការ ជន់លិចតាមកន្លែងខ្លះជាមួយនឹងការដាស់តឿនប្រុងប្រយ័ត្នពីក្រសួងធនធានទឹកជុំវិញស្ថានភាពប្រឈមនឹង ជំនន់ទឹកភ្លៀងនៅតាមកន្លែងខ្លះក្នុងពេលដែលការព្យាករណ័ភ្លៀងធ្លាក់នៅតែបន្តក្នុងសប្តាហ៍នេះទៀត។
ទូក ១០គ្រឿងជាមួយនឹងម៉ាស៊ីន១០, ស្លាបចាក់១០, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយោទឹក ៤០ឈុត, ម៉ាស៊ីនភ្លើង ចល័ត២គ្រឿង, តង់ចល័ត២០សម្រាប់, ខ្សែពួរប្រវែង១ពាន់ម៉ែត្រ, អាវពោង ២០០អាវ, ឯកសណ្ឋាន៣៦០ឈុត, មួក១២០, ពិល១០, ពិលសម្រាប់មួកសុវត្ថិភាព៥កេះធំ, មួកគណៈកម្មាធិការជាតិគ្រោះគ្រប់គ្រោះមហន្តរាយ ចំនួន១២០មួក, អាវយឺត១២០កំប្លេ និងបាឡូដាក់សម្ភារៈ១២០ ត្រូវបានប្រគល់ជួនអង្គភាពកងពលតូចអន្តរាគមន៍
កាលពីថ្ងៃទី១៦កញ្ញាក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ។ គណៈកម្មាធិការជាតិគ្រោះគ្រប់គ្រោះមហន្តរាយ បានរាយការណ៍ថាក្នុងរយៈពេល៨ខែ ដើមឆ្នាំនេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបណ្តាលឱ្យ មាន មនុស្សស្លាប់និងរបួសជិត២០០នាក់ និងផ្ទះជាង៧ពាន់ខ្នងបានរងការខូចខាត។
ទេសរដ្ឋមន្ត្រីគន់គីម បានថ្លែង ដាស់តឿនក្រុមជួយសង្គ្រោះទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីជាអ្នកសង្គ្រោះ និងត្រូវតែពុះពារអត់ធ្មត់ជម្នះ ការលំបាកទាំងឡាយ ដើម្បីសម្រេច ប្រតិ បត្តិការជួយដល់អាយុជីវិតរបស់ជនរងគ្រោះ៕