រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៧ម៉ឺន៣ពាន់៥១៥នាក់ (Video Inside)
ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន៧ម៉ឺន៣ពាន់៥១៥ នាក់។
យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា បានកើនដល់១៣លាន១សែន២ម៉ឺន៤ពាន់៤២១នាក់ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១០លាន៨សែន៨ម៉ឺន៤ពាន់១៦២នាក់។ ការចាក់វ៉ាក់សាំងលើ ពល រដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៨សែន៨ម៉ឺន១៥០នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាង ពី១២ ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៥ម៉ឺន២ពាន់៨៦នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់១២ឆ្នាំ មាន ចំនួន១លាន៤សែន៩ម៉ឺន២ពាន់១៨៥នាក់ ។
ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១ បានចំនួន៨សែន៦ម៉ឺន៩ពាន់៦៨០នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦លាន នាក់ ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨២,០៣% ហើយ ។
សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងសប្តាហ៍នេះថា ដោយមាន វឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាមួយនឹងវិធានការទប់ស្កាត់និងព្យាបាលដ៏រឹងមាំនេះ, កម្ពុជាកំពុង សម្លឹងឆ្ពោះទៅរកការបើកដំណើរការពេញលេញឡើងវិញជាបណ្តើរៗទាំងសកម្មភាពសង្គមនិងសេដ្ឋកិច្ចប្រកប ដោយចិរភាពនិងបរិយាប័ន្ន៕