វ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូសមកដល់កម្ពុជានៅថ្ងៃអង្គារនេះ (Video Inside)

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត ដែលជាវ៉ាក់សាំងបញ្ជាទិញពី រដ្ឋាភិបាលចិននឹងដឹកមកដល់កម្ពុជានៅថ្ងៃអង្គារស្អែកនេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់នៅថ្ងៃនេះ ជុំវិញវ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូសដែលនឹងមកដល់នៅថ្ងៃទី២៨កញ្ញា ដែលជា  វាក់សាំងសម្រាប់ ចាក់ជូនកុមារអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ និងសម្រាប់ការចាក់ដូសជំរុញ ជូនមនុស្សពេញវ័យ។

លោកជំទាវ បានបញ្ជាក់ទៀតថា បើរាប់ទាំងវ៉ាក់សាំងដែលនឹងមកដល់ថ្ងៃអង្គារ៍ស្អែកនេះ រួម ទាំងវ៉ាក់សាំង ជំនួយនិងវ់ាក់សាំងបញ្ជាទិញ កម្ពុជាមានវ់ាក់សាំងសរុបចំនួន៣៥លាន៥សែនដូសហើយ។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ វ៉ាក់សាំងជំនួយពីប្រទេសចិនចំនួន ៣លានដូសទៀត នឹងត្រូវដឹកមកដល់កម្ពុជាជាបន្ថែមទៀតផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner