ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បញ្ជាក់នូវមូលហេតុដែលនាំឲ្យមនុស្សឆ្លងកាន់តែកើនខ្ពស់ (Video Inside)

រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងបង្ហាញក្តីព្រួយបារម្ភក្រោយពីការហក់ឡើងនូវចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ឡើងវិញនាពេលនេះ។ តួលេខឆ្លងក្នុងប្រទេសកម្ពុជា បានហក់ឡើងខ្ពស់ក្នុងរយៈពេល៤ថ្ងៃជាប់គ្នាមកនេះ ដែលការឆ្លងជាង៣ពាន់ករណី រវាងពីថ្ងៃទី២៤កញ្ញាដល់២៧កញ្ញា ត្រូវគេឃើញថាដោយសារតែពិធីជួបជុំគ្នាក្នុង ការកាន់បិណ្ឌរយៈពេល២ថ្ងៃដំបូង ដោយបានឆ្លងខ្លាំងលើព្រះសង្ឃនិងពុទ្ធបរិស័ទតាមទីវត្តអារាម។

លោកស្រី ឳ វណ្ណឌីនដែនជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងពិធីបិទយុទ្ធនាការ ចាក់ វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅក្នុងខេត្តព្រៃវែងថ្ងៃទី២៧កញ្ញានេះ បាន ថ្លែងជាមួយការដាក់សំណួរថាហេតុអ្វីបានជាកម្ពុជាដែលបានសម្រេចការចាក់វ៉ាក់សាំងជាង៨០ភាគរយ នៃចំនួន ប្រជាពលរដ្ឋទូទាំងប្រទេសទៅហើយនេះ បែរជាមានការកើនឡើងនៃតួលេខមនុស្សឆ្លងកូវីដ១៩? លោកស្រី ឳ វណ្ណឌីន បានបញ្ជាក់ថាបើសិនជាអ្នកចាក់វ៉ាក់សាំងមិនអនុវត្តនូវវិធានការ៣កុំនិងបីការពារនិង វិធានសុខា ភិបាលដែលបានដាក់ចេញនោះទេ, ការឆ្លងកូវីដ១៩ នៅតែអាចបន្តដោយសារការខ្វះភាពប្រុងប្រយ័ត្ន ។

ប្រសាសសន៍របស់លោកស្រី ឳ វណ្ណឌីននៅក្នុងខេត្តព្រៃវែងថ្ងៃនេះ បានទន្ទឹមនឹងសេចក្តីរាយការណ៍របស់រដ្ឋបាល ខេត្តដែលបង្ហាញថាតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តនេះ បានកើនដល់១០៥នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។

យោងតាមរបាយការណ៍ខេត្តព្រៃវែងនោះ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុង ព្រៃ វែងចំនួន ២៧នាក់, ស្រុកបាភ្នំ ៦នាក់, ស្រុកកំចាយមារ ១២នាក់, ស្រុកកំពង់ត្របែក ៤នាក់, ស្រុកកញ្ច្រៀច ២នាក់, ស្រុកមេសាង ម្នាក់, ស្រុកពាមជរ ២៨នាក់, ស្រុកពាមរក៍ ៨នាក់, ស្រុកពារាំង ម្នាក់, ស្រុកព្រះស្តេច ១០នាក់, ស្រុកស្វាយអន្ទរចំនួន ២នាក់, ស្រុកពោធិ៍រៀង ម្នាក់ និងនៅស្រុកស៊ីធរកណ្តាល ៣នាក់ ។

ខេត្តព្រៃវែង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧ពាន់ ១៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយ សរុបចំនួន ៦ពាន់ ៨០នាក់ និងអ្នកស្លាប់ចំនួន ១៣៥ នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner