រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៨៣៩ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាមានចំនួន៨៣៩ករណី ដែលស្ថិតនៅក្នុងខ្ទង់ជាង៨០០ករណីរយ:ពេល៤ ថ្ងៃជាប់ៗគ្នាមកនេះ។ ការឆ្លងជាង៨០០ករណីថ្ងៃនេះទៀត បាននាំឲ្យតួលេខឆ្លងក្នុងសហគមន៍ បានកើនឡើង លើស៩ម៉ឺនករណីហើយនៅពេលនេះ។

ការឆ្លងក្នុងខ្ទង់ជាង៨០០ករណី៤ថ្ងៃជាប់មកនេះ ត្រូវគេនិយាយថាបន្ទាប់ ពីមានការផ្ទុះឆ្លងនៅតាមទីវត្តអារាមមួយចំនួនក្នុង ពេលនៃពិធីជួបជុំកាន់បិណ្ឌទើបតែបានធ្វើក្នុងរយៈពេល២ថ្ងៃ ដំបូង។ ការឆ្លង៨៣៩ករណីថ្ងៃនេះ គឺកើនឡើង៩ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីថ្ងៃនេះ រួមមាន ៧៣០ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១០៩ករណីគឺការឆ្លងនាំមកពីក្រៅប្រទេស។

ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៨នាក់ ដែលថយចុះ៧នាក់ បើ ប្រៀបធៀប នឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២១៨ថ្ងៃ កន្លងមកនេះ បានកើនឡើងដល់៩ម៉ឺន១ពាន់១៧២ករណី ។

កម្ពុជាគិតត្រឹមថ្ងៃ ទី២៧ ខែកញ្ញា ការឆ្លងសរុបទូ ទាំងប្រទេស មានចំនួន១០ម៉ឺន៩ពាន់៩២៦ករណី, ការស្លាប់សរុបកើនចំនួន២ពាន់២៦១នាក់ និង ការព្យាបាល ជាសះស្បើយ សរុបមានចំនួន១០ម៉ឺន១ពាន់១៨៥នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner