កម្ពុជាប្រកាសផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ចិន២០ម៉ឺនដូសដល់ប្រទេសឡាវ (Video Inside)

កម្ពុជាបានប្រកាសផ្ដល់វ៉ាក់សាំងស៊ីណូវ៉ាក់២០ម៉ឺនដូស ជួនដល់រដ្ឋាភិបាលឡាវដើម្បីការបង្កាការឆ្លងកូវីដ១៩។ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឳ វណ្ណឌី​ន បានថ្លែង នៅថ្ងៃនេះថា វ៉ាក់សាំងទាំង២០ម៉ឺនដូសនោះ នឹងត្រូវផ្តល់ទៅប្រទេសឡាវវេលាថ្ងៃទី២៨កញ្ញាស្អែកនេះក្នុងពិធី

មួយដែលនឹងរៀបចំធ្វើនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ដែលជាប់នឹងព្រំដែននៃខេត្ត ចម្ប៉ាសាក់របស់ប្រទេសឡាវ។ រដ្ឋលេខាធិការក្រសួងការបរទេស លោកអ៊ុច បូររិទ្ធ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់  របស់សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីប្រគល់នឹងទទួលវេលាថ្ងៃស្អែកនេះ។

ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលឡាវ ត្រូវគេចាត់ទុកថា គឺជាការបង្ហាញនូវការយកចិត្តទុក ដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសុខមាលភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅ ជាប់ព្រំដែនជាមួយគ្នា។

កម្ពុជាធ្លាប់បានផ្តល់គ្រឿងបរិក្ខាពេទ្យប្រឆាំងនឹងជម្ងឺកូវីដ១៩ ទៅកាន់ប្រទេសនានាក្នុង អាស៊ីរួមមានប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ជាដើម។ ចំណែកការផ្តល់ វ៉ាក់សាំងកូវីដ១៩ នេះ គឺជាការផ្តល់លើកដំបូងហើយចំពោះប្រទេសឡាវគ្រាដែលវ៉ាក់សាំងលើពិភពលោក តាមប្រទេសខ្លះ នៅជួបប្រទះភាពខ្វះខាតនៅឡើយនោះទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner