លង់ទឹកស្លាប់ម្នាក់នៅខេត្តព្រះវិហារដែលកំពុងមានជំនន់ទឹកភ្លៀង (Video Inside)
យុវជនម្នាក់ បានស្លាប់ក្នុងហេតុការណ៍លង់ទឹកនៅក្នុងខេត្តព្រះវិហារ។ យុវជនឈ្មោះ ជុំ មិថុនា អាយុ១៩ឆ្នាំ ត្រូវ ក្រុមគ្រួសារបញ្ជាក់ថាបានស្លាប់ក្នុងពេលកំពុងលេងទឹកកាលពីល្ងាចទី២៦កញ្ញាក្នុងទំនប់ទឹកមួយកន្លែងនៅក្នុង ឃុំស្រឯមនៃស្រុកជាំក្សាន។
សេចក្តីរាយការណ៍បញ្ជាក់ថាទឹកបានហូរគួចយុវជនអាយុ១៩ឆ្នាំនោះ បោកគាប ចូលក្នុងរូងថ្ម បណ្តាលឲ្យស្លាប់។ ខេត្តព្រះវិហារគឺជាខេត្តមួយដែលកំពុងរងនូវការជន់លិចដោយសារតែការ ធ្លាក់ភ្លៀងមិនឈប់ឈរនាពេលនេះ បានធ្វើឲ្យកម្ពស់ទឹកស្ទឹងសែនបានហក់ឡើងលើសកម្រិតប្រកាសអាសន្ន។
រដ្ឋបាលខេត្តបានអំពាវនាវឲ្យពលរដ្ឋរស់នៅតាមមាត់ស្ទឹងសែន ត្រូវប្រុងប្រយ័ត្នជុំករណីជំនន់ទឹកដែលកើន លើសកម្រិតប្រកាសអាសន្ន៦២សង្ទីម៉ែត្រហើយនៅថ្ងៃនេះ៕