ក្រុមហ៊ុនរ៉ែមាសអូស្ត្រាលីចាប់ផ្តើមរុករករ៉ែមាសក្នុងខេត្តត្បូងឃ្មុំ (Video Inside)
ក្រុមហ៊ុនអូស្ត្រាលី ចាប់ផ្តើមស្វែងរុករករ៉ែមាស នៅក្នុងខេត្តត្បូងឃ្មុំហើយ បន្ទាប់ពីជោគជ័យលើការរុករកមាស នៅខេត្តមណ្ឌលគីរី។ គួរបញ្ជាក់ថាកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុន ឈ្មោះ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត បានចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត នៅក្នុងនៅតំបន់សំពៅលូន, ឃុំជាំតា ម៉ៅ នៃស្រុកមេ មត់។ យោងលិខិតរបស់ក្រុមហ៊ុនរុករកមាសរបស់អូស្ត្រាលីនេះ ការចាប់ផ្តើមស្វែងរុករករ៉ែមាស នឹងចាប់ផ្តើម ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះតទៅ។
កម្ពុជាបានប្រកាសលើកដំបូងក្នុងប្រវត្តិសាស្ត្រនូវការបើកដ្ឋានអាជីវកម្មនិងរោងចក្ររ៉ែមាសជាលក្ខណៈ ឧស្សាហកម្មកាលថ្ងៃទី២១មិថុនា នៅក្នុង ខេត្តមណ្ឌលគីរីដែលរំពឹងនូវលទ្ធភាពផលិតមាស សុទ្ធបានចំនួន៣ តោន ក្នុងមួយឆ្នាំ។ សេចក្តីរាយការណ៍បានបញ្ជាក់ថាក្នុងរយៈពេល៣ខែកន្លងមកនេះ អាជីវកម្មចម្រាញ់រ៉ែមាស ក្នុងខេត្តមណ្ឌលគីរីបានមានចំនួន៤៦ដុំ ដែលស្មើនឹងប្រមាណ៥២២គីឡូក្រាម។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងមុននេះថាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស នេះ នឹងផ្តល់ផលប្រយោជន៍នូវ ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមមានប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ ត្រូវប្រមុខរាជរដ្ឋាភិ បាល បញ្ជាក់ថានឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕