ហ្វេសប៊ុកគ្រោងនឹងជួលមនុស្សចំនួន ១០.០០០ នាក់នៅសហភាពអឺរ៉ុប
ក្រុមហ៊ុនហ្វេសប៊ុកគ្រោងនឹងជួលមនុស្សចំនួន ១០.០០០ នាក់នៅសហភាពអឺរ៉ុបដើម្បីបង្កើតមេតាវ៉ាស។ មេតាវ៉ាសគឺជាពិភពអនឡាញដែលមនុស្សអាចលេងហ្គេមដោយធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាតាមបញ្ញានិម្មិតដូចជា VR ។
ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយនៅក្នុងប្លុកមួយថា មេតាវ៉ាសមានសក្តានុពលក្នុងការធ្វើអោយមនុស្សទទួលបានឱកាសច្នៃប្រឌិតថ្មី។
ការវិនិយោគនៅសហភាពអឺរ៉ុបបានផ្តល់អោយក្រុមហ៊ុនហ្វេសប៊ុកនូវគុណសម្បត្តិជាច្រើនរួមទាំងការចូលទៅកាន់ទីផ្សារអ្នកប្រើប្រាស់ធំៗ និងទទួលបាននូវធនធានមនុស្សមកពីសាកលវិទ្យាល័យលំដាប់និងគុណភាពខ្ពស់។
ថ្វីបើក្រុមហ៊ុននេះមានប្រវត្តិទិញគូប្រជែងក៏ដោយ ហ្វេសប៊ុកអះអាងថា មេតាវ៉េសនេះនឹងមិនត្រូវបានផលិតដោយក្រុមហ៊ុនតែមួយទេហើយបានសន្យាថានឹងមានការសហការជាមួយក្រុមហ៊ុនដទៃទៀតដែរ។

ប្រភព៖ BBC