ដោយសារកំពង់ផែសមុទ្រជាច្រើនជាប់គាំង ទំនិញជាច្រើនត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស
ទាំងចក្រភពអង់គ្លេសនិងអាឡឺម៉ង់ កំពុងរងគ្រោះដោយសារកង្វះសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួន។ នៅទីក្រុងឡុងដ៍ ក្រុមពាណិជ្ជកម្មមួយក្រុម បានព្រមានថាវិបត្តិសង្វាក់ផ្គត់ផ្គង់របស់ប្រទេសនឹងបន្តដល់ឆ្នាំ ២០២៣ ឬអាចនិងយូរជាងនេះ។ ទន្ទឹមនឹងនេះដែរ នៅប្លុកអឺរ៉ុបដែលចាយប្រាក់អឺរ៉ូកា មានការថយចុះនៃការបញ្ជាទិញផងដែរ។
ផ្នែកសំខាន់មួយទៀតដែលយើងគួរសំលឹងមើល គឺទាក់ទងនឹងនិន្នាការខ្សែសង្វាក់ផ្គត់ផ្គង់ដែលយើងបានឃើញថា កំពុងលូតលាស់ខ្លាំងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ គឺ តម្រូវការកើនឡើងសម្រាប់ការដឹកទំនិញតាមផ្លូវអាកាស។ ការរីកលូតលាស់នៅក្នុងវិស័យជំនួញនេះគឺជា ឱកាស ដ៏ល្អសម្រាប់ឧស្សាហកម្មផ្នែកអាកាសចរណ៍ ដែល បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។
អ្នកជំនាញខាងភស្តុភារមិនដែលធ្លាប់សុបិនថា ចង់ដាក់ទំនិញឧស្សាហកម្មក្នុងប្រអប់ នៅលើយន្ដហោះឡើយ ព្រោះវាជាវិធីសាស្ត្រមួយរហ័ស ប៉ុន្តែវាចំណាយច្រើនសម្រាប់វត្ថុធ្ងន់ ៗ ។
ជាមួយនឹងការស្ទះចរាចរណ៍បញ្ហាដឹកជញ្ជូនដែលកំពុងកើនឡើងទ្វេដង ពិភពលោក និងក្រុមហ៊ុនផលិតនិងអ្នកលក់រាយជាច្រើនកំពុងព្រួយបារម្ភថា ពួកគេនឹងខកខានការផ្គត់ផ្គង់នារដូវបុណ្យឈប់សម្រាកខាងមុខ។
ការកើនឡើងនេះឆ្លុះបញ្ចាំងមិនត្រឹម តែតម្រូវការខ្ពស់នោះទេវាក៏បញ្ជាក់ថាសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍ក៏ នៅខ្វះសមត្ថភាពដែរ។ ទំនិញដឹកតាមអាកាស ភាគច្រើននៅលើពិភពលោក ត្រូវបានកេរក្សាទុកនៅក្នុងផ្នែកខាងក្រោមរបស់យន្តហោះដឹកអ្នកដំណើរ។ ប៉ុន្តែជាងមួយឆ្នាំកន្លះចុងក្រោយនេះក្នុងការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឲ្យការធ្វើដំណើរពាណិជ្ជកម្មនៅតែមិនសូវជាញឹកញាប់ដូចកាលពីមុន។
ត្រឡប់ទៅពេលដែលកប៉ាល់ដឹកទំនិញ Ever Given បានជាប់គាំងនិងបានរារាំងចរាចរណ៍នៅព្រែកជីកស៊ុយអេ អស់រយៈពេលជិតមួយសប្តាហ៍កាលពីខែខែមីនា មក ដែលបានបង្កឱ្យមានការកើនឡើងថ្មីនៃតម្លៃនៃការដឹកជញ្ជូនទំនិញ តាមកុងតឺន័រ។
តម្លៃដឹកជញ្ជូនគឺ ជាសមាសធាតុសំខាន់មួយនៃថ្លៃដើមពាណិជ្ជកម្ម ដូច្នេះការឡើងថ្មីនៃតម្លៃនេះ បង្កជាបញ្ហាប្រឈមមួយបន្ថែមទៀត ចំពោះសេដ្ឋកិច្ចពិភពលោកខណះពេលសេដ្ខកិច្ចប្រទេសនីមួយៗ កំពុងតស៊ូ ដើម្បីងើបពីវិបត្តិពិភពលោកដ៏អាក្រក់នេះ។ តម្លៃដឹកជញ្ចូនតាមកុងតឺន័រ មានផលប៉ះពាល់ជាពិសេស ដល់ពាណិជ្ជកម្មពិភពលោកព្រោះ ទំនិញដែលផលិតស្ទើរតែទាំងអស់ រួមទាំងសំលៀកបំពាក់ ថ្នាំ និងផលិតផលអាហារកែច្នៃ ត្រូវបានដឹកជញ្ជូនតាមកុងតឺន័រ។
ដើម្បីជួយកាត់បន្ថយ ស្ថានភាពស្រដៀងគ្នាបែបនេះ នាពេលអនាគតគោលនយោបាយ UNCTAD បានគូសបញ្ជាក់ពីបញ្ហាចំនួនបីដែលត្រូវការ ការយកចិត្តទុកដាក់គឹ ការកែទម្រង់ការសម្របសម្រួលពាណិជ្ជកម្ម ការធ្វើឱ្យប្រសើរឡើងនូវការតាមដាននិងការព្យាករណ៍ពាណិជ្ជកម្មតាមសមុទ្រ និងចុងក្រោយគឺការពង្រឹងលទ្ធភាពប្រកួតប្រជែងថ្នាក់ជាតិ។

ប្រភព៖ FT