សម្តេចប៉ាបហ្រ្វង់ស័រប្រាប់ក្រុមហ៊ុនផលិតអាវុធឱ្យឈប់ការផលិតអាវុធ
រ៉ូម៖ សម្តេចប៉ាបហ្រ្វង់ស័រក្នុងដំណើរទស្សនកិច្ចទៅកាន់ទីបញ្ចុះសពយោធាមួយក្នុងទីក្រុងរ៉ូម ក្នុងថ្ងៃដែលកាតូលិករំឮកពីចងចាំនៃការស្លាប់របស់ពួកគេកាលពីថ្ងៃអង្គារ ជំរុញក្រុមហ៊ុនផលិតអាវុធឱ្យបញ្ឈប់ ដោយនិយាយថា «សង្រ្គាមបានលេបត្របាក់កូនចៅនៃមាតុភូមិ»។
សម្តេចប៉ាបដែលទីបញ្ចុះសពជារៀងរាល់ឆ្នាំនៅថ្ងៃរំឮកនៃការចងចាំនោះ បានដាក់ផ្កាកុលាបពណ៌ស ហើយឈប់អធិស្ឋាននៅផ្នូរមួយចំនួន ហើយបង្ហាញពីផ្នូរមួយដែលមានសរសេរថា «មិនស្គាល់ឈ្មោះ ស្លាប់ដើម្បីបារាំង ឆ្នាំ ១៩៤៤» រួចនិយាយថា៖ «សូម្បីតែឈ្មោះក៏គ្មាន ប៉ុន្តែនៅក្នុងចិត្តនៃព្រះមានឈ្មោះរបស់យើងទាំងអស់។ នេះជាសោកនាដកម្មនៃសង្រ្គាម»។
សម្តេចប៉ាបបន្តថា៖ «ខ្ញុំប្រាកដថា អ្នកទាំងអស់នេះដែលស្លាប់ដើម្បីការពារមាតុភូមិដោយឆន្ទៈ គឺនៅជាប់ជាមួយនឹងព្រះអម្ចាស់»។ សម្ដេចបន្ថែមទៀតថា៖ «ប៉ុន្តែតើយើងប្រយុទ្ធគ្រប់គ្រាន់ហើយរហូតដល់គ្មានមានសង្រ្គាម និងសេដ្ឋកិច្ចចំពោះប្រទេសដែលលូតលាស់ដោយសារតែឧស្សាហកម្មអាវុធឬនៅ»?
សម្តេចប៉ាបនិយាយថា៖ «ផ្នូរទាំងនេះគឺជាសារនៃសន្តិភាព។ បងប្អូនអើយឈប់ទៅ ឈប់ផលិតអាវុធ ឈប់ទៅ»។
សម្តេចប៉ាបធ្លាប់បានធ្វើការអំពាវនាវជាច្រើនដងសម្រាប់ការរំសាយអាវុធ ហើយនិយាយថា អាវុធនុយក្លេអ៊ែរគួរតែត្រូវបានហាមឃាត់ ពីព្រោះសូម្បីតែការកាន់កាប់សម្រាប់ហេតុផលរារាំងក៏ច្របូកច្របល់ និងមិនអាចការពារបាន។
នៅពេលដែលទីតាំងនៃផ្នូរត្រូវបានប្រកាសជាកន្លែងទស្សនៈកិច្ចកាលពីខែមុន ក្រុមអ៊ីតាលីមួយបានតវ៉ាដោយនិយាយថា ជម្រើសនេះគឺជាការប្រមាថដល់ជនរងគ្រោះក្រោមដៃរបស់ទាហាន Goumiers ម៉ារ៉ុក ដែលជាអង្គភាពជំនួយរបស់យោធាបារាំងនៅពេលដែលបារាំងនៅជាអាណានិគមអំណាចនៅឡើយ។
ទាហានម៉ារ៉ុក Goumiers បានប្រព្រឹត្តឃាតកម្មជាច្រើន ថែមទាំងចាប់រំលោភស្ត្រីអ៊ីតាលីជាច្រើននាក់នៅជនបទចន្លោះទីក្រុង Naples និងទីក្រុងរ៉ូម នៅពេលដែលកងកម្លាំងនេះដូរទីតាំងទៅឧបទ្វីបអ៊ីតាលី។

ប្រភព៖ NDTV