ប៉ូលីសអូទ្រីស ចុះត្រួតពិនិត្យមិនបានប្រាប់មុនលើអ្នកមិនទាន់ទទួលបានវ៉ាក់សាំងបង្ការ ដើម្បីដាក់វិធានបិទខ្ទប់

ប្រទេសអូទ្រីស បានដាក់វិធានបិទ​ខ្ទប់​ថ្មី​លើមនុស្សប្រហែល ​២ លាន​នាក់ ដែល​មិ​ន​បានចាក់វ៉ាក់សាំង ដោយបុគ្គ​ល​ម្នា​ក់​ៗប្រឈមនឹងការផាកពិន័យ ប្រសិនបើពួកគេមិនគោរពតាមច្បាប់។ នេះ​បើតាម​ឱ្យ​ដឹង​ពី​សារ​ព័ត៌​មាន​ CNBC។

​អ្នក​ដែ​លមិនបានទទួ​លវ៉ាក់សាំង​​ពេញលេញ​ ត្រូវ​បាន​ដាក់​ក្រោម​ការ​បិទ​ខ្ទប់​  ចាប់តាំ​ង​ពី​ថ្ងៃ​ ច័ន្ទ ដោយ​ប៉ូលីស​ស​ហព័​ន្ធ​ និង​បាន​​បញ្ឈប់​ម​នុ​ស្ស​នៅ​ក​ន្លែ​ង​សាធា​រ​ណៈ ដើម្បីពិ​និ​ត្យ​មើ​ល​ស្ថា​ន​ភាព​នៃកា​រ​ចាក់​វ៉ាក់សាំ​ង​រប​ស់​ពួ​កគេ។

អ្នក​ដែ​លមិនបានទទួលថ្នាំបង្ការ ដែល​​បំ​ពា​នច្បាប់​បិទ​ខ្ទប់​ ត្រូវ​ប្រឈមនឹងការផាកពិន័យ​​រហូតដល់ ៥៦៧ ​ដុល្លារ​  ហើយអ្ន​កដែ​ល​​បដិសេធមិនគោរពតាមការត្រួតពិនិត្យ​ស្ថា​ន​ភា​ពនៃ​កា​រ​ចា​ក់​ថ្នាំ​បង្កា​រ អាចនឹ​ង​ត្រូ​វ​ពិ​ន័យជា​ប្រាក់​ ១,​៦៤០​ ដុល្លារ​ ។

ការ​រឹ​ត​ប​ន្តឹ​ងថ្មីអនុវត្ត ចំពោះមនុស្សគ្រប់រូបដែលមានអាយុ​លើ​សពី ១២ ឆ្នាំ ដែលមិន​ទា​ន់​បា​នចា​ក់​វ៉ាក់សាំ​ងចំ​នួនពី​រលើក​។ អ្នកដែលបានជាសះស្បើយពីវីរុ​ស​ថ្មីៗនេះ ត្រូវ​​បានលើកលែងពីការរឹតបន្តឹង​នេះ​។

នៅចុ​​ង​សប្តាហ៍នេះ ករណីថ្មីនៃមេរោគនៅក្នុងប្រទេ​ស​អូទ្រីស បានឈា​ន​ដ​ល់​កម្រិតខ្ពស់បំផុតដល់​ទៅ ១៣,១៥២ ករណី​​ក្នុងមួ​យ​ថ្ងៃ។ នេះ​បើយោងតាមទិន្នន័យពីសាកលវិទ្យា​​ល័​យ Johns Hopkins ។

ប្រហែល ៦៥% នៃចំ​នួ​នប្រជាជនរបស់ប្រទេសអូទ្រីស ទទួល​បានចាក់វ៉ាក់សាំងយ៉ាងពេញលេញ ​​ដែលផ្តល់​ឱ្យ​ប្រ​ទេ​សនេះនូវអត្រានៃការចាក់វ៉ាក់សាំងទាបបំផុតទីពីរនៅអឺ​រ៉ុ​ប​ខា​ង​លិច បន្ទាប់ពីប្រទេស​ Liechtenstein ។

ប្រភព៖​ CNBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner