ស្ត្រីមីយ៉ាន់ម៉ា ចូលរួមកម្លាំងប្រយុទ្ធប្រឆាំងនឹងយោធា ទាមទារសិទ្ធិអំណាចតួនាទីស្ត្រីក្នុងសង្គម

ក្រុម​​ស្ត្រី​​ដើ​រតួនាទីយ៉ាងសំខាន់ក្នុងចលនាតវ៉ាកើត​​ឡើង បន្ទាប់ពីមេទ័ព Min Aung Hlaing ដឹកនាំ​​ការ​កាន់​​​អំណា​ចថ្មី​។​ ក្រុម​ស្ដ្រី​មីយ៉ាន់ម៉ា ដែល​ចូល​រួមក្នុងការតស៊ូប្រ​​ដា​ប់អាវុធ​ ដើម្បី​តតាំង​នឹង​ការ​គ្រ​ប់​គ្រង​ដោយ​យោធាមីយ៉ាន់​ម៉ា ​​ចាប់​តាំង​ពី​រដ្ឋប្រហារ​កាល​ពី​​​ថ្ងៃ​ទី ១ ខែ​កុម្ភៈកន្លង​​មក​នេះ​​​។

អ្នកប្រយុទ្ធស្ត្រីចំនួន​​ ៤នាក់ បាន​ប្រាប់​សារព័ត៌មាន​អាល់​ហ្សាចារ៉ា​​ថាក្រុម​ស្ដ្រី​ចង់​បំផ្លាញ​​​រប​បផ្តាច់ការយោធា និង​​ផ្តួលរំ​លំ​បទដ្ឋាន​យេនឌ័រ​ប្រពៃណី​មិន​ស្មើភាព​ពី​មុ​ន​មក ដោយ​ចង់​ឱ្យ​ស្ដ្រី​​ដើរ​តួនា​ទី​​ស្មើគ្នាក្នុ​ង​ការ​កសាង​ប្រទេស​ជាតិ​ជា​ថ្មី​​។​​

គួរឱ្យ​កត់​សម្គាល់​ផងដែរថា​ សារព័ត៌មាន​អាល់​ហ្សាចារ៉ា​បាន​ប្រើប្រាស់​ឈ្មោះ​ក្លែង​ក្លាយ​ សម្រាប់​ប្រភព​ ដែល​ជា​ស្ត្រី​ចូល​រួម​ក្នុង​ការ​តស៊ូ​នេះ និង​អ្នក​ផ្សេង​ទៀត ដែលមា​​ន​នៅ​ក្នុ​ង​អ​ត្ថ​ប​ទនេះ ដោយ​សារ​ជៀស​វាង​​ការ​សង​សឹ​ង​ពី​សំណាក់​យោធាមីយ៉ាន់​ម៉ា​។

កម្មករ​រោងចក្រកាត់ដេរ បាន​ចាប់​ផ្ដើម​​ក្បួន​បាតុកម្ម​​​​​ ដើម្បី​គាំទ្រលទ្ធិប្រជាធិបតេយ្យ​​មុន​គេ បន្ទាប់​មក​ក្រុម​ស្ត្រី​បន្ត​ដើរ​ក្បួន​នៅ​ជួរ​​​មុខ​​។ ក្រុម​ទាំង​នេះ​ផងដែរ ក៏​បាន​ចូល​រួម​ក្នុង​​ចលនា​​​«មិន​ស្តាប់បង្គា​​ប់ដោយ​ជន​​ស៊ីវិល​»​ ​ក្នុង​ការ​​អំពាវនាវ​​ឈាន​មុខ​ ​សម្រាប់​​សិទ្ធិ​ជនជាតិ​ភា​គតិ​ច​។

គួររម្លឹក​ផងដែរថា ជារឿយៗ​ស្ត្រី​ បាន​ប្រើប្រាស់​ភាព​ជា​ស្ត្រីរ​ប​ស់ពួកគេ​ ជាឧ​ប​ក​រ​ណ៍​នៃកា​រត​ស៊ូ​ប្រជែង​ នឹង​គោល​គំនិត​គៀប​សង្កត់​ពី​បុរស​។​ ជា​និមិត្ត​សញ្ញា​នេះ​ការ​តស៊ូ​ប្រ​ជែង ក្រុម​​​​ស្ត្រីបានប្រើ​សម្លៀក​បំពាក់​ក្នុង​​គ្រវី​​ទ​ង់​​ជាតិ​ធ្វើពី​​សារុ​ង​​​​រូបមេដឹកនាំរដ្ឋប្រហារ មីន អ៊ុងឡាំង ទៅនឹងក្រដាស​អនាម័យ និងខ្សែក្រវាត់ សារុង​ កន្ត្រៃ និង​បាន​បោះ​សំឡី​​អនាម័យ​ពាស​ពេញ​ផ្លូវ​ ដើម្បីចំអក និងបង្អាប់កងកម្លាំងស​ន្តិ​សុ​ខ ហើយ​បញ្ឈប់​សកម្ម​ភាព​របស់​​ពួក​គេ​។

តាមរយៈ​ការប្រើឧបករណ៍​ ដើម្បី​​បង្ហាញនូវ​«​ពាក្យ​ប្រមាថ​»​ទាំង​នេះ ក្រុម​ស្ត្រី​បាន​និយាយ​ថា​ ពួកគេកំ​ពុង​ទាម​​ទារឋា​នៈ​រ​ប​ស់​ពួ​ក​គេ​ឡើ​ងវិញ និង​ប្រឆាំង​នឹ​ង​អា​ក​ប្ប​កិរិ​​យា​អ​យ្យកោ​ដូចគ្នា​ ដែល​យល់​ថា​ ពួកគេ​ទាប​ជាង​នៅ​ក្នុងស​ង្គម​។​

កញ្ញា​ Kabya May ដូ​ចស្ត្រី​ជា​ច្រើននៅក្នុងប្រទេសមីយ៉ាន់​ម៉ាដែរ​ ដោយ​គ្រូប​ង្រៀនអាយុ​ ២៣ ឆ្នាំ​នេះ មក​ពី​តំបន់​ Sagaing ទម្លាប់ស្លៀ​ក​សា​រុ​ង​ប្រ​វែង​ក​ជើ​ង​ហៅថា​ htamein ។ ឥឡូវនេះ នាងគឺជាសមាជិ​ក​នៃក្រុ​ម​ Myaung Women Warriors ដែល​ជាក្រុ​មអ្នកប្រយុទ្ធស្ត្រីទាំងអស់ ដែ​លបានប្រ​កា​ស​ជា​សា​ធារណៈ​លើក​ដំបូង​រ​ប​ស់ប្រ​ទេ​ស​មីយ៉ាន់ម៉ា។

កញ្ញា Kabya May លើក​ឡើង​ថា៖​ «​ខ្ញុំបា​ន​ចូ​លរួម​ការ​តស៊ូ​នេះ ដោយសារតែខ្ញុំចង់ក​​​ម្ចា​ត់សត្វ​ឆ្កែ (ជា​ពាក្យ សម្រាប់​ជេ​​ប្រមាថ​​កងកម្លាំងសន្តិសុខ​​មីយ៉ាន់ម៉ា​)​។ ហេតុផ​ល ដែល​ខ្ញុំ​ចូ​ល​រួ​ម​ជា​មួ​យ​ក្រុម​​តស៊ូ​របស់​ស្ត្រី​គឺ ដើម្បីបង្ហាញថាស្ត្រីអាចធ្វើអ្វីដែ​ល​បុ​រ​ស​កំពុ​ងធ្វើ​ដូច​គ្នា​​»​​។

សមាគម​​ជំនួយ​​សម្រាប់​​អ្ន​ក​ទោស​​នយោបាយ​​ (​ភូមា​) ​ប្រាប់​​សារពត៌មាន​អាល់​ហ្សាចារ៉ា​ថា៖​​ ​«​​ក្នុង​ចំណោម​មនុស្ស​ ១,​២៦០ នាក់ ដែល​ត្រូវ​បាន​សម្លាប់​ ដោយ​កង​កម្លាំង​សន្តិសុខ​ ចាប់​តាំង​ពី​ការធ្វើ​រ​ដ្ឋប្រហារ​នោះ ​យ៉ាង​ហោច​ណាស់​មាន ៨៧ នាក់​ជាស្ត្រី​ ខណៈ​ជន​ជាប់​ទោស​ និង​ជាប់​ចោ​ទ​​​ជាង​ ១,៣០០ នាក់​ក្នុង​ចំណោម​មនុស្ស ១២,០០០ នាក់សរុប​​គឺ​​​​​ជាស្ត្រី​»​។

កញ្ញា​ Amara អ្នកនាំពាក្យ​រ​ប​ស់ក្រុម​ចលនា​​ Myaung Women Warriors ប្រាប់សារព័ត៌មាន​​អាល់​ហ្សាចារ៉ា​ថា ក្រុ​​មនេះស្វែងរកការប្រឈម​មុ​​ខ​នឹ​ង​ការដាក់ក​ម្រិតយេ​នឌ័​រ។ នាង​លើកឡើង​​ថា​៖ ​«​សង្គម​កំណត់​កិច្ចការ​មួ​យ​​​ចំនួន​សម្រាប់​បុរ​ស​ ​និង​ស្ត្រី​។ យើង​​​ដើរ​​ក្បួន ​ដើ​ម្បី​​​បំ​បែក​គំរូ​ទាំង​នេះ ហើយ​ដើម្បី​បង្ហាញ​​ថា​​ ដៃ​​ដែល​​យោល​អង្រឹង​អាច​​​ជា​​​ផ្នែក​នៃ​បដិវត្តន៍​ប្រដាប់​អាវុធ​ផង​ដែរ»។

មុន​រដ្ឋ​ប្រហារ Amara មិន​​​ដែ​ល​នឹក​ស្មាន​ថា នាង​នឹង​ក្លាយ​ជា​អ្នក​តស៊ូ​បដិវត្តន៍​ឡើយ​ ប៉ុន្តែ​ការ​ឃើញ​ពី​ការ​ស​ម្លាប់ ​និង​អំពើ​ហិង្សា​នៅ​ជុំវិញ​នា​ង​ បាន​បង្ខំ​នាង​ឱ្យ​ចាត់​ទុក​​នូ​វ​អ្វី ​ដែល​នាង​បាន​ឃើញ​ជា​ជំហាន​​​ចាំបាច់។

អ្នក​តស៊ូ​ប្រយុទ្ធ​រូប​នេះ​​​បន្ថែម​ថា​៖ «​​ខ្ញុំ​​បា​ន​កាន់​អាវុធ​តែ​​​ពេល ​ដែល​ខ្ញុំ​គ្មាន​ជម្រើស​ផ្សេ​ង​​ទៀត​​។ ខ្ញុំ​មា​ន​ការ​ថប់​បារម្ភ​អំពី​គ្រោះ​ថ្នាក់​ប្រភេ​ទ​ណា​នឹង​កើ​ត​ឡើង ចំពោះខ្ញុំ… ម្យ៉ាងវិញទៀត យើងប្តេជ្ញាថា យើងត្រូ​វ​យកឈ្នះវា។ យើង​កំពុង​រៀបចំចិត្តគំនិតរបស់យើ​ងដោយ​ខ្លួន​ឯង​»។

ប្រភព៖​ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner