ភាគហ៊ុនធ្លាក់ចុះភ្លាមៗ ដោយសារលេចឡើងវ៉ារ៉្យង់ថ្មី ដែលអាចនឹងរំខានសេដ្ឋកិច្ចបន្ថែមទៀត

កាលពីថ្ងៃសុក្រ ​ភាគ​ហ៊ុន​ក្រុមហ៊ុន​ Dow Jones Industrial Average ​ ​បា​ន​ធ្លា​ក់​ចុះ​ភ្លាម​ៗ​ជាង ១០០០ ពិន្ទុ​ ដោយ​សា​រការ​លេច​ឡើង​វ៉ារ៉្យង់​ថ្មី​ ដែល​ត្រូ​វ​បា​ន​រ​ក​​ឃើ​ញដំបូងនៅអាហ្វ្រិកខាង​ត្បូង​ និង​ហាក់​ដូ​ចជា​ កំពុង​រីក​រា​ល​ដាល​ពាសពេញពិភពលោក។

វិនិយោ​គិ​ន​ មានភាពមិនប្រាក​ដ​ប្រ​ជាថា តើវ៉ារ្យ៉ង់នេះអាចបញ្ច្រាស់ខែ​នៃ​វឌ្ឍ​ន​ភា​ព​ក្នុ​ង​កា​រ​គ្រប់​គ្រង​ជំងឺ​រា​ត​ត្បាត​​ដែរ ឬ​ទេ។

សន្ទស្ស​ន៍​ ​S&P ៥០០ បានធ្លាក់ចុះ ​១០៦,៨៤ ពិន្ទុ​ ឬស្មើ​នឹង​ ២,៣%​ ពោល​គឺ​ធ្លាក់​ចុះ​មក​ជិត​ ៤៥៩៤,៦២​ ពិន្ទុរ ដែល​តួរលេខ​នេះ ជា​តួរលេខ​ធ្លាក់​ចុះ​អាក្រក់​បំផុត​​សម្រាប់សន្ទស្សន៍គោ​​ល​​​​របស់ Wall Street ចាប់តាំងពីខែកុម្ភៈ។

សន្ទស្សន៍​នេះ ​ត្រូវ​បាន​ទាញ​ឱ្យ​ធ្លាក់​ ​​​ពី​ធនាគារ ក្រុមហ៊ុន​ធ្វើ​ដំណើរ និង​ក្រុមហ៊ុន​ថាមពល ខណៈ​អ្នក​វិនិយោគ​​ព្យាយាម​​​រក្សា​តំណែង​របស់​ខ្លួន​​​​ឡើង​វិញ ​ដើម្បី​ការពារ​ខ្លួន​ផ្នែក​​​​ហិរញ្ញវត្ថុ​ពី​បម្រែបម្រួល​​​​ថ្មី​នេះ។ អង្គការ​សុ​ខ​ភា​ព​ពិភ​ព​លោ​ក បានប៉ាន់​ស្មាន​ថា​ វ៉ារ្យ៉ង់នេះ​​ អាច​នឹង​ចម្លង​​ខ្ពស់​។

តម្លៃប្រេង បានធ្លាក់ចុះប្រហែល ១៣%​ ដែល​ជា​កា​រធ្លា​ក់​ចុះ​​ដ៏​ធំ​បំ​ផុ​ត ចាប់​តាំ​ងពី​ដើ​ម​ឆ្នាំ​នៃ​ជំងឺ​រា​ត​ត្បា​ត​រា​ត​ត្បា​ត​​ ខណៈ​ពេល​មាន​ការព្រួយបារម្ភ​​អំ​ពីការ​ធ្លាក់​ចុះ​នៃ​សេដ្ឋ​កិ​ច្ច​​ពិភ​​ព​លោក។

A currency trader walks by the screens showing the Korea Composite Stock Price Index (KOSPI) at a foreign exchange dealing room in Seoul, South Korea, Friday, Nov. 26, 2021. Asian stock markets sank Friday as traders watched a surge in coronavirus cases in Europe and anti-disease controls that threaten to disrupt trade and travel.(AP Photo/Lee Jin-man)

ប្រភព៖ USA Today

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner