ឆេះក្លឹបកំសាន្តនៅខេត្តសៀមរាប, ស្លាប់បីនាក់, របួស១នាក់ (Video Inside)

មនុស្ស៣នាក់បានស្លាប់និងម្នាក់ទៀតកំពុងជួយសង្រ្គោះ ក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្តមួយកន្លែង នៅក្រុង សៀមរាបនៃខេត្តសៀមរាប។ សេចក្តីរាយការណ៍ខេត្តបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យបានកើតឡើងកាលពីយប់ ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២១ នៅក្លឹបកម្សាន្តក្រោមដីមួយកន្លែង ឈ្មោះ អេលីត ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយ ដង្គុំ នៃក្រុងសៀមរាប។

មនុស្ស៣នាក់ដែលបានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យនេះ ត្រូវគេបញ្ចេញអត្តសញ្ញាណរួម មានឈ្មោះ ឈ្មោះ អ៊ឹង ស៊ីម  អាយុ ៤២ ឆ្នាំ, ឈ្មោះ ឈឿន សំណាង អាយុ ២៦ឆ្នាំ និងឈ្មោះ ធី មេសា ហៅ ចិត្ត អាយុ ៣៦ឆ្នាំ។ ចំណែកអ្នករងរបួសនិងកំពុងស្ថិតក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យឈ្មោះប្រាក់ សុភ័ណ្ឌ អាយុ៤១ឆ្នាំ។ អភិបាលក្រុងសៀមរាបលោក នួន ពុទ្ធារ៉ា បានអោយដឹងថា ក្លឹបអេលីត នេះ មិនទាន់បានបើកដំណើរការនៅ ឡើយទេ ប៉ុន្តែរយៈពេល៣ថ្ងៃមកនេះ បុគ្គលិកបានចាប់ផ្ដើមធ្វើការសាកល្បង និងហាត់សម ដោយស្នើសុំទៅ អាជ្ញាធរបើកឡើងវិញ ប៉ុន្តែជាអកុសល ក៏កើតហេតុអគ្គិភ័យនេះតែម្តងទៅ។

ករណីឆេះក្លឹបកំសាន្តនេះ ត្រូវគេបញ្ជាក់មូលហេតុថាដោយសារបុគ្គលិកបានធ្វើការសាកឧបករណ៍ ក៏ស្រាប់តែមានការឆ្លងចរន្តអគ្គិសនី ហើយ ពេលនោះ ពួកគេបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរប៉ុន្តែនៅតែមិនអាចជួយបាន ទើបសុំកិច្ចអន្តរាគមន៍ ពីសមត្ថកិច្ច ។ ករណីឆេះនេះ ត្រូវបានសមត្ថកិច្ចជួយពន្លត់ទាន់ពេលវេលាដោយមិនបានបណ្តាលឳ្យឆេះរាល ដាលទៅទីកន្លែងផ្សេងឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner