អាជ្ញាធរដាំព្រៃលើដីលិចទឹកដែលទើបរឹបអូសពីជនខិលខូច (Video Inside)
ដីព្រៃលិចទឹកដែលបានដកហូតពីបុគ្គលនិងមន្ត្រីខិលខូចដែលកាប់ទន្ទ្រានក្នុងតំបន់បឹងទន្លេសាបនៃខេត្តកំពង់ ឆ្នាំង ត្រូវបានអាជ្ញាធរខេត្ត បានធ្វើការដាំដុះកូនឈើឡើងវិញនៅថ្ងៃទី០២ ធ្នូ នេះ ។
ប្រតិបត្តិកាដាំកូនឈើ នៅជាព្រៃលិចទឹកនៅថ្ងៃនេះ បានដឹកនាំដោយរដ្ឋលេខាធិការក្រសួងកសិកម្ម លោក ណៅ ធួក និងអភិបាលខេត្ត កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ដែលចូលរួមជាមួយដោយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្ត ប្រមាណជាង ៥០០រយនាក់ផងដែរ ។
ដើមឈើទាំង ២ពាន់ដើមដែលបានដាំនោះរួមមាន ដើមរាំង និងដើម រំដេញ ដែលបានដាំលើដីលិចទឹកចំនួន ២ពាន់ហិកតា នៅតំបន់គោកព្រះស្ថិតនៅក្នុងឃុំច្រណូកនៃស្រុកកំពង់ លែង។ ការដាំដើមឈើព្រៃលិចទឹកឡើងវិញនៅថ្ងៃនេះ ត្រូវបានគេចាត់ទុក គឺជាការរួមចំណែកស្ដារឡើងវិញ នូវព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ដើម្បីបង្កើនព្រៃលិចទឹកឲ្យសំបូរដូចដើម សម្រាប៎ ទុកឱ្យត្រីពងកូនក្នុងការផ្តល់ជាអាហារសម្រាប់ពលរដ្ឋបរិភោគ៕