ដំណោះស្រាយវិវាទការងារកម្មករ និងក្រុមហ៊ុនណាហ្គាវើល បានទទួលលទ្ធផលតិចតួចថ្ងៃដំបូង (Video Inside)

ដំណោះស្រាយវិវាទការងាររវាងកម្មករនិងក្រុមហ៊ុនណាហ្គាវើល បានទទួលលទ្ធផលតិចតួចក្នុងថ្ងៃចាប់ផ្តើម ដំបូង។ គួរបញ្ជាក់ថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញកម្មករនិយោជិត៣៦០នាក់ដែលត្រូវ បានបញ្ឈប់ការងារដោយក្រុមហ៊ុនណាហ្គាវើល និងដែលមិនទាន់ឯកភាពក្នុងការទទួលយកការទូទាត់ប្រាក់ បំណាច់ផ្តាច់កិច្ចសន្យា ត្រូវចូលរួមប្រជុំដើម្បីបន្តរកដំណោះស្រាយសមស្របដែលចាប់ផ្តើមពីថ្ងៃទី២២ធ្នូនេះ។

ការអញ្ជើញកម្មករដើម្បីដោះស្រាយបញ្ហានេះ បន្ទាប់ពីមានលទ្ធផលប្រជុំ៤ចំណុចរវាងភាគីពាក់ព័ន្ធកាលពីថ្ងៃ ទី២១ធ្នូ, ប៉ុន្តែយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារថ្ងៃទី២២ធ្នូ បានបញ្ជាក់ថាតាំងពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១រសៀល មានកម្មករតែម្នាក់ប៉ុណ្ណោះបានមកចូលរួមនិងបានប្រាប់ក្រសួងការងារវិញថាគាត់បាន ឯកភាពទទួលយកដំណោះស្រាយពីក្រុមហ៊ុននិងត្រៀមជូនដំណឹងទៅក្រុមហ៊ុននៅថ្ងៃស្អែក។

វិវាទការងាររវាងកម្មករ និងក្រុមហ៊ុនណាហ្គាវើលដែលឈានដល់ការប្រមូលផ្តុំគ្នាតវ៉ា បានកើតឡើងតាំងពីថ្ងៃ ទី១៨ធ្នូនោះមក និងការតវ៉ានោះ ទទួលបានការរិះគន់ផង, ការគាំទ្រផង និងក៏មានការសង្ស័យជុំវិញការញុះញង់ ពីក្រុមជនបរទេសដុតរោលសភាពការណ៍នោះផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារថ្ងៃ២២ធ្នូ នេះបានអំពាវនាវកម្មករនិងនិយោជិតដែលនៅមានបញ្ហា សូមចូលរួមដោះស្រាយបញ្ចប់ករណីវិវាទរបស់ខ្លួនតាម ករណីនីមួយៗជាបន្តថែមទៀត។ សេចក្តីប្រកាសដដែលបញ្ជាក់ថាក្រសួងការងារប្តេជ្ញាបន្តការពរឱ្យបាននូវអ្វី ដែលជាផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងក្រសួងបន្តខិតខំសម្របសម្រួលដោះស្រាយវិវាទ ការងារនេះជួនកម្មករនិយោជិតជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩ព្រឹកនៅទីស្តីការក្រសួងការងារ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner