កម្ពុជាត្រៀមទទួលវ៉ាក់សាំងថ្មី Pfizer ចំនួន១លាន៥សែន៦ម៉ឺន៧ពាន់៥៣០ដូសបន្ថែមទៀតពីអូស្ត្រាលី (Video Inside)

វ៉ាក់សាំង Pfizer ចំនួន១លាន៥សែន៦ម៉ឺន៧ពាន់៥៣០ដូសដែលជាអំណោយពីរដ្ឋាភិបាលអូស្ត្រាលី នឹងដឹក មកដល់កម្ពុជានាវេលាថ្ងៃអង្គារស្អែកនេះថែមទៀត ក្រោយការទើបបានទទួលកាលពីល្ងាចថ្ងៃអាទិត្យចំនួន ៧សែន៨ម៉ឺន៣ពាន់ដូស។ គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី បានសន្យាផ្តល់វ៉ាក់សាំងដល់កម្ពុជា ចំនួន ២លាន ៣សែន៥ម៉ឺន៥៣០ដូស ដែលក្នុងនោះវ៉ាក់សាំង៧សែន៨ម៉ឺន៣ពាន់ដូសបានដឹកមកដល់កាលពីថ្ងៃអាទិត្យ។

យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន វ៉ាក់សាំង Pfizer ចំនួន១លាន៥សែន៦ម៉ឺន៧ពាន់ ៥៣០ដូសរបស់អូស្ត្រាលី គ្រោងនឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៨ធ្នូ បន្ថែមទៀតបន្ទាប់ពីកម្ពុជាទទួល បានរួចជាង៧សែនដូសរួចមកហើយនេះ។ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអញ្ជើញទទួលវ៉ាក់សាំង Pfizer របស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យទី២៦ធ្នូកន្លងមកនេះ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិង ប្រជាជនអូស្ត្រាលីដែលបានផ្តល់វ៉ាក់សាំង Pfizer ទាំងនេះមកដល់កម្ពុជា។

មន្ត្រីភារៈធារីស្ថានទូតអូស្ត្រាលីលោកអេនឌ្រៀស៍ ហ្សើប្រាក Andreas Zurbrugg  បានថ្លែងថាអំណោយវ៉ាក់ សាំងរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះរាជរដ្ឋាភិបាលកម្ពុជាគឺជាអំណោយទ្វេភាគីនិងជាជំនួយឥតសំណង។

កម្ពុជាដោយសារនយោបាយចាក់វ៉ាក់សាំងស្រោចស្រពស្ទើរពាសពេញលើផ្ទៃប្រទេស បានធ្វើឱ្យកម្ពុជាបាន ក្លាយជាប្រទេសឆ្លងតិចជាងគេបង្អស់ក្នុងអាស៊ាននាពេលនេះ និងបានធ្វើឱ្យប្រទេសកម្ពុជាជាប្រទេសដែលបាន ប្រកាសបើកដំណើរការសេដ្ឋកិច្ចជាតិសាជាថ្មីវិញផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner