រយៈពេល២៤ម៉ោង កម្ពុជាឆ្លងអូមីក្រុងចំនួន១៥ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជាបានកើនមក២ខ្ទង់វិញនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការធ្លាក់មកមួយខ្ទង់រយៈ ពេល១២ថ្ងៃកន្លងរួចមកនេះ។ តួលេខឆ្លងថ្មីថ្ងៃនេះ មានចំនួន១៥ករណីដែលស្ទុះឡើង១១ករណីវិញ បើប្រៀប ធៀបនឹងម្សិលមិញ។ សម្តេចនាយករដ្ឋមន្ត្រី កាលពីម្សិលមិញបានប្រាប់ពលរដ្ឋជុំវិញតួលេខឆ្លង១៥ករណីនេះ។

កម្ពុជាចាប់តាំងពីដើមធ្នូនេះមក, តួលេខ ឆ្លងបានធ្លាក់ចុះមកនៅត្រឹម២ខ្ទង់និងបានថយចុះ មកនៅត្រឹមមួយខ្ទង់ នៅថ្ងៃទី១៤ធ្នូឆ្នាំ២០២១។ ការធ្លាក់ចុះត្រឹមមួយខ្ទង់ គឺមានរយៈ១២ថ្ងៃជាបន្តបន្ទាប់, ប៉ុន្តែនៅ ថ្ងៃនេះ ស្រាប់តែ បានកើនមក២ខ្ទង់សាឡើងវិញ, ហើយការឆ្លងថ្មីថ្ងៃនេះទាំង១៥ករណី ក៏សុទ្ធជាវីរុសបំប្លែងថ្មី អូមីក្រុងដែលនាំ ចូលមកពីក្រៅប្រទេសថែមទៀត។

យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងកូវីដ-១៩សរុប បានកើនដល់ ១២ម៉ឺន៤៦៤នាក់, ចំណែកការស្លាប់ថ្មីថ្ងៃនេះ មានចំនួនម្នាក់ដែលជាបុគ្គលមិនបានចាក់វ៉ាក់សាំង។ តួលេខ មនុស្សស្លាប់សរុបដោយសារកូវីដ-១៩ បានកើនដល់៣ពាន់ ៩នាក់ហើយគិតត្រឹមថ្ងៃទី២៧ធ្នូនេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner