នីហ្សេរីយ៉ានឹងលុបចោលការបិទបណ្ដាញសង្គម Twitter បន្ទាប់ពីផ្អាកវេទិកានេះអស់រយៈពេលកន្លះឆ្នាំ

រដ្ឋាភិបាលនីហ្សេរីយ៉ា​អះអាង​​កាលពីថ្ងៃពុធថាប្រទេស​នេះ​នឹងលុបចោលការហាមប្រាមរបស់ខ្លួននៅលើវេទិកា Twitter ក្រោមវិធានការ ដែលនឹ​ងផ្តល់ឱ្យមនុស្សរាប់​លា​ន​នា​ក់​នៅ​ក្នុង​​ប្រទេ​​ស​អាច​ចូ​ល​ប្រើ​ប​ណ្ដា​ញ​សង្គ​ម​នេះ​វិ​ញ​បា​ន​។

យោងតាមសេចក្តី​ថ្លែ​ង​កា​រណ៍​រ​បស់រដ្ឋាភិបាលការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Twitter យល់ព្រមបំពេញលក្ខខណ្ឌទាំងអស់ដែលកំណត់ដោយរដ្ឋាភិបាលនីហ្សេរីយ៉ា។លក្ខខណ្ឌទាំងនោះរួមមា​«ការ​គ្រប់គ្រ​ង​កា​រចេ​​​ញ​ផ្សាយ ដែលត្រូវបានហាមឃាត់ស្របតា​ម​ច្បា​ប់​នី​ហ្សេ​រី​យ៉ា​» និងការដោះ​ស្រា​យប​ញ្ហា​នៃ​ប្រតិ​ប​ត្តិ​ការ និងពន្ធ។

កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលនីហ្សេរីយ៉ាផ្អាកប្រតិបត្តិការរបស់Twitter នៅក្នុងប្រទេស ដោ​យចោ​ទ​ប្រ​កាន់​ក្រុ​ម​ហ៊ុ​ន​យ​ក្ស​រ​ប​ស់​អា​មេ​រិ​ក​មួយ​នេះ​ថា អនុញ្ញាតឱ្យប្រើវេទិការរបស់ខ្លួនប​ម្រើ​ឱ្យ​ស​ក​ម្ម​ភា​ពដែ​ល​អា​ច​ធ្វើ​ឱ្យប៉ះពាល់ដល់អត្ថិភាពសាជីវកម្មរបស់ប្រទេសនីហ្សេរីយ៉ា។

ការហាមឃាត់នេះធ្វើឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពី Twitter លុបសាររបស់លោក​ប្រ​ធានាធិ​ប​តី​​ Muhammadu Buhari ដែល​ក្រុមហ៊ុនចាត់ទុកថារំលោភបំពាន់ច្បាប់សហគមន៍របស់ខ្លួន។ លោក Buhari កាលនោះសរសេរ​គំ​រា​ម​ដា​ក់​ទ​ណ្ឌ​កម្មលើ​ក្រុមអប​គ​ម​ន៍​ក្នុ​ង​តំ​បន់ បន្ទាប់​ពី​មា​ន​កា​រ​វា​យ​ប្រ​ហារ​លើ​ទ្រព្យស​ម្ប​ត្តិ​សាធា​រណៈ។​

រដ្ឋាភិបាល​រៀបរាប់​ក្នុងសេ​​ចក្តី​ថ្លែ​ង​ការ​ណ៍​កាលពីថ្ងៃពុធ ថា៖ «ការពិតពិភពលោកថ្មីគឺថាវេទិកាឌី​ជីថល និងប្រតិបត្តិកររបស់ពួកគេ​មា​ន​ឥ​ទ្ធិ​ពលយ៉ាងធំធេងលើសង្គម អ​ន្តរកម្មសង្គម ​និងជម្រើស​សេដ្ឋកិច្ច​រប​ស់​យើង​។ វេទិកាទាំងនេះ​​អាច​ប្រើ​ជា ឧបករណ៍ ឬ ជាអាវុធ»។

រដ្ឋាភិបាលបន្ថែមថាការ​ស​ម្រេ​ចចិត្តរបស់ខ្លួនក្នុងការលុបចោលការផ្អាកនេះ ជាការបើកជំពូក​ថ្មី​នៃ​កា​រ​ទូ​ត​ឌី​ជី​ថ​ល​ស​កល និងកំណត់គំរូប្រតិបត្តិការថ្មីសម្រាប់ Twitter ដើម្បីត្រលប់មកវិញ​កា​ន់​តែ​រឹ​ង​មាំស​ម្រា​ប់​ផ​ល​ប្រយោជន៍​រប​ស់ជ​ន​ជា​តិ​នីហ្សេ​រី​យ៉ា​។​

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner