មេដឹកនាំ​តំបន់​ផ្ដាច់​ខ្លួន​សុំ​ជំនួយ​ពី​រុស្ស៊ី ដើម្បី​ទប់​ស្កាត់​នឹង​អំពើ​ហិង្សា​ពី​កងទ័ព​អ៊ុយក្រែន

មេដឹកនាំ​តំបន់​ផ្ដាច់​ខ្លួន​អ៊ុយក្រែន​ចំនួន​ ២គឺ តំបន់​ដនណេតស្ក៍ (Donetsk) និង​តំបន់​លូហ្គាន់ស្ក៍ (Lugansk) បាន​ធ្វើ​ការ​សុំ​ជំនួយ​ពី​រុស្ស៊ី ដើម្បី​ទប់​ស្កាត់​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក ឌីមីទ្រី ពេស្កូវ (Dmitry Peskov) អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​កាល​ពី​ថ្ងៃ​ពុធ​នេះ។

លោក ពេស្កូវ បាន​និយាយ​ថា៖ «មាន​សំណើ​ជា​លាយលក្ខណ៍​អក្សរ​ពី​សំណាក់​លោកLeonid Pasechnikប្រមុខ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​លូហ្គាន់ស្ក៍ និង​លោក​ Denis Pushilinប្រមុខ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ដនណេតស្ក៍ ទៅ​កាន់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន»។ លោក​បាន​បន្ត​ថា មេដឹកនាំ​នៃ​ «សាធារណរដ្ឋ» ទាំង​ពីរ បាន​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​លោក ពូទីន ក្នុង​ការ​ទទួល​ស្គាល់​រដ្ឋ​របស់​ពួក​គេ។

បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​ ក្នុង​លិខិត​ពី​ប្រមុខ​នៃ​តំបន់​ទាំង​ពីរ​នោះ​បាន​និយាយ​ពី​ក្ដី​លំបាក​វេទនា​ ភាព​រង្គោះរង្គើ ក៏​ដូច​ជា​អស្ថិរភាព​នានា​ ដែល​បង្ក​ឡើង​ដោយ​កងទ័ព​របស់​ប្រទេស​អ៊ុយក្រែន។ លិខិត​នោះ​ក៏​បាន​បញ្ជាក់​ថា តំបន់​ទាំង​ពីរ​នោះ​ក៏​បាន​ធ្វើ​ការ​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ទៅ​កាន់​រុស្ស៊ី​ទៀត​ផង។

ជាមួយ​គ្នា​នេះ​ដែរ មេដឹកនាំ​ទាំង​ពីរ​នោះ​បាន​សុំ​ជំនួយ​ពី​រុស្ស៊ី ក្នុង​គោលបំណង​បង្ការ​ការ​បាត់បង់​ជីវិត​ជន​ស៊ីវិល និង​មហន្តរាយ​មនុស្សធម៌ ក៏​សម្រេច​ស្នើ​សុំ​ជំនួយ​ពី​រុស្ស៊ី ដើម្បី​ទប់ស្កាត់​នឹង​ការ​គំរាមកំហែង​ពី​កងទ័ព​អ៊ុយក្រែន។

កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ លោក ពូទីន បាន​ប្រកាស​ទទួល​ស្គាល់​តំបន់​ផ្ដាច់​ខ្លួន​ទាំង​ពីរ​នោះ​ជា​រដ្ឋ​ឯករាជ្យ ហើយ​ក៏​បញ្ជា​ឱ្យ​កងទ័ព​ចូល​ទៅ​កាន់​តំបន់​នោះ​ ក្នុង​គោលបំណង​ «រក្សា​សន្តិភាព»៕

DONETSK, UKRAINE – JANUARY 28, 2021: Leonid Pasechnik (L) and Denis Pushilin, Heads of the Lugansk and Donetsk People’s Republics respectively, take part in the Russian Donbass Integration Forum at the Slavic Culture Centre. The two-day event looks to adopt the first ever cultural and historical doctrine governing the state policy of the Donetsk and Lugansk People’s Republics. Valentin Sprinchak/TASS Óêðàèíà. Äîíåöê. Ãëàâà Ëóãàíñêîé íàðîäíîé ðåñïóáëèêè Ëåîíèä Ïàñå÷íèê è ãëàâà Äîíåöêîé íàðîäíîé ðåñïóáëèêè Äåíèñ Ïóøèëèí (ñëåâà íàïðàâî) íà èíòåãðàöèîííîì ôîðóìå “Ðóññêèé Äîíáàññ” â Öåíòðå Ñëàâÿíñêîé êóëüòóðû.  õîäå ðàáîòû äâóõäíåâíîãî ôîðóìà áóäåò âïåðâûå ïðèíÿòà êóëüòóðíî-èñòîðè÷åñêàÿ äîêòðèíà ãîñóäàðñòâåííîé ïîëèòèêè ÄÍÐ è ËÍÐ. Âàëåíòèí Ñïðèí÷àê/ÒÀÑÑ

ប្រភព៖ TASS

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner