សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ការចង់ឃើញដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងនៅថ្ងៃនេះឆ្លើយតបនឹងសំណួររបស់អ្នក សារព័ត៌មានដែលចង់ដឹងអំពីប្រតិកម្មរបស់អាស៊ានជុំវិញសេចក្តីរាយការណ៍អំពីការវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថាក្រោយការប្រឈមមុខដាក់ គ្នាជាយូរថ្ងៃរួមមានទាំងការធ្វើសមយុទ្ធថែមទៀតនោះ ការវាយប្រហារគ្នាបានចាប់ផ្តើមរវាង រុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃនេះ ដោយបានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាការធ្វើប្រតិកម្មណាមួយរបស់អាស៊ានក្នុងបញ្ហានេះ ត្រូវរកចំណុចកុងសង់ស៊ុសរវាងគ្នា ប៉ុន្តែក្នុងកិច្ចពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីទាំង២ ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែននៅថ្ងៃនេះ គឺការចង់ឃើញដំណោះស្រាយមួយប្រកបដោយសន្តិ ភាពទាំងអស់គ្នា។
សេចក្តីរាយការណ៍ពីប្រទេសអ៊ុយក្រែននោះវិញ, មានការអះអាងថាយន្តហោះចម្បាំងរុស្ស៊ី ៥ គ្រឿងនិងឧទ្ធម្ភាចក្រមួយគ្រឿង ត្រូវបានគេបាញ់ទម្លាក់ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានបដិសេធ។ សេចក្តីរាយការណ៍ថែមទាំងអះអាងថាមានកម្លាំងទាហានរុស្ស៊ី៥០នាក់ថែមទៀតត្រូវ បានគេសម្លាប់ ប៉ុន្តែការអះអាងនោះ ត្រូវបានបដិសេធជាបន្តបន្ទាប់។
នៅជាមួយគ្នានោះផងដែរក្នុងក្រុងគៀវនៃប្រទេសអ៊ុយក្រែន, ការរត់ភៀសខ្លួនដោយពលរដ្ឋច្រើនលាននាក់ក្នុងក្រុង គៀវ បានធ្វើឱ្យស្ទះចរាចរណ៍ពាសពេញក្រុង។ សេចក្តីរាយការណ៍របស់មន្ត្រីយោធារុស្ស៊ី ត្រូវ ក្រុមសារព័ត៌មានបរទេសបញ្ជាក់ថា «ហេដ្ឋារចនាសម្ព័ន្ធយោធានៃមូលដ្ឋានទ័ព អាកាសអ៊ុយ ក្រែន ត្រូវបានបញ្ឈប់ដំណើរការ, ចំណែកប្រព័ន្ធ ការពារដែនអាកាសនៃកងកម្លាំង ប្រដាប់ អាវុធអ៊ុយក្រែន ក៏ត្រូវ បានបំផ្លាញចោលផងទៀត»។
ស្ត្រីនាំពាក្យក្រសួងការបរទេសចិនលោកស្រីហួ ឈុនយីង បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានតាមដានពិនិត្យយ៉ាងយកចិត្តទុកដាក់លើស្ថានការណ៍នាពេលនេះ និងអំពាវ នាវឱ្យភាគីជាប់ពាក់ព័ន្ធត្រូវរក្សាភាពអត់ធ្មត់និងទប់ស្កាត់ស្ថានការណ៍មិនឱ្យធ្លាក់ក្នុងភាពច្រ បូកច្របល់មិនអាចត្រួតត្រាបាន។
នៅថ្ងៃនេះផងដែរ, ស្ថានទូតចិនប្រចាំក្រុងគៀវ បានណែនាំដល់ជនជាតិចិនរបស់ខ្លួន ត្រូវបន្តស្នាក់នៅក្នុងផ្ទះ ឬសម្រាប់អ្នកណាដែលសម្រេចចិត្តចាកចេញពីអ៊ុយក្រែននោះ ត្រូវដាក់ទង់ជាតិចិននៅចំទីតាំងជាក់ស្តែង លើតួយានជំនិះរបស់ពួកគេ ដើម្បីការពារសន្តិសុខ៕