ស្ពានមិត្តភាពកម្ពុជាកូរ៉េខាងត្បូងគ្រោងសាងសង់នៅឆ្នាំ២០២៣ (Video Inside)
ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ ហើយ។ មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បាន ឱ្យដឹងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នេះថា ស្ពានមិត្តភាពមួយខ្សែនេះ នឹងត្រូវសាងសង់ ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅទឹកដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គ ឆ្ពោះទៅការឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពអនុញ្ញាតឱ្យ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ ធ្វើការចរចាជាមួយស្ថាប័នពាក់ព័ន្ធ របស់ភាគីកូរ៉េ ដោយការសម្រេចយកជម្រើសសាងសង់ស្ពានមិត្តភាពនេះចាប់ពី ទីតាំងផ្សារ រាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ ដោយសង់ស្ពានប្រភេទខ្សែ កាបយោងខ្ពស់ទាំងពីរតែម្តង»។