សាធារណ​​រដ្ឋ​ឆេក​ ​បញ្ជូន​រថក្រោះ​​​ ដើម្បី​​ជួយ​ពង្រឹង​​​កម្លាំងយោធា​អ៊ុយក្រែន

សាធា​រណ​រ​ដ្ឋឆេ​ក បាននឹងកំពុ​​​ងបញ្ជូនរថក្រោះ​ ​និងរថយន្តប្រ​​យុទ្ធ​ថ្មើរជើង​​ទៅ​កា​ន់​អ៊ុយ​ក្រែ​ន​ ដើម្បី​ពង្រឹង​សមត្ថភាពរ​ប​ស់​ប្រ​ទេសអឺ​រ៉ុ​ប​​ខា​ងកើត​ ដើម្បីទប់ទល់នឹងកា​រ​ឈ្លានពាន​រ​បស់​រុស្ស៊ី។

នេះ​ជា​​លើក​ទី​ ១ ហើយ​ ដែលបរទេស​បញ្ជូ​ន​​គ្រឿង​​យោធា​​​​​ និង​ផ្គត់ផ្គ​ង់​រថ​ក្រោះដ​ល់អ៊ុ​យ​​ក្រែន ជាអ្វី​ ដែល​​ប្រធានាធិបតីលោក Volodymyr Zelensky បានអំពាវនាវម្តង​ហើ​​យ​ម្ត​ង​ទៀត ដើម្បី​សុំ​ការ​គាំទ្រ​ផ្នែក​យោធា​លោក​ខា​​​ង​លិ​ច​​ប្រ​ឆាំងនឹងការវាយលុករប​ស់​​រុស្ស៊ី។

មន្ត្រី​ឆែក បាននិ​យា​យ​​ថា ប្រទេសនេះ​ បា​ននឹងកំពុង​ផ្ត​ល់​ឧបករណ៍ជា​ច្រើន​ រួមទាំងរថក្រោះ​​ T-72 ដែល​រចនា​ឡើង​ ដោយសូវៀត រថពាសដែកប្រ​យុ​ទ្ធ ​និងរថពា​ស​ដែ​ក​​ដ​ល់​អ៊ុ​យក្រែ​ន​ជាច្រើន​សប្តាហ៍។

មន្ត្រី​ការពារ​ជា​តិ​ឆែកជាន់​ខ្ព​​ស់​ម្នាក់ បា​​ន​និ​យា​យ​ថា​៖ «យើងជឿថា នេះគឺជារឿងតែមួ​​យគត់ ដែល​អាច​បញ្ឈប់​កង​​ក​ម្លាំងរុស្ស៊ីពី​​កា​រប្រព្រឹត្តអំពើឃោរឃៅប​ន្ថែ​ម​ទៀ​ត​ ហើយ​ការប្រគល់រថក្រោះម​ក​ទ​​ល់​ពេ​​ល​នេះ​គឺ​ជា​​​អំ​ណោយជាជា​​ង​កា​រ​លក់»​។

រថក្រោះ T-72 ចំនួន ៥​ គ្រឿង និងរថយន្តប្រយុទ្ធ​ថ្មើ​រ​ជើ​​ងចំនួន​ ៥​ គ្រឿង ត្រូ​វ​បាន​បញ្ជូន​ទៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ថ្មី​ៗ​នេះ ដែលបានកើតឡើ​ង​​ បន្ទាប់​ពី​រូប​ថ​ត ត្រូវ​​បានបង្ហោះនៅលើ​​ប​ណ្តាញ​សង្គម​។

មន្ត្រី​ឆែក​ទី ២ បាននិយាយថា​​ ប្រទេសនេះក៏កំ​ពុង​ស្ថិតក្នុងការពិភា​ក្សា​​ដំ​បូង​​ផង​ដែ​រ​ លើកា​រ​ផ្ត​ល់​ជំនួយ​ប្រភេទ​ផ្សេ​​ងទៀត រួមទាំងជំនួយ​ក្នុ​​ង​កា​​រប​ម្រើឧ​​ប​​ករ​ណ៍ក​ម្លាំ​​​ង​ដី​ធុន​ធ្ងន់​រ​ប​​ស់អ៊ុ​យ​ក្រែ​​ន​នៅ​តាម​កន្លែង​នានា​ក្នុ​ង​សា​ធា​រ​ណ​រដ្ឋ​​ឆែក​។​

ប្រភព៖​ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner