តើ​ប្រជាជន​ហ្វីលីពីន​ នឹង​ជ្រើសបេក្ខជន​​​​ណា​ ជា​​ប្រធានាធិបតីថ្មី​សម្រាប់​​រយៈ​​ពេ​ល​ ​៦ ​ឆ្នាំ​​ខាង​​មុ​ខ?

ហ្វីលីពីន​ នឹងរៀបចំ​ដំណើរ​ការ​ជ្រើសរើសប្រធានា​ធិ​បតី​ថ្មីនៅថ្ងៃទី​ ៩​ ឧសភា ខាង​មុខ​ ដោយមា​ន​បេក្ខ​ជន​នាំ​​មុ​​ខ​ ៤ រូប រួមទាំង​ កូន​ប្រុសច្ប​​ង​​របស់អតីតមេ​​ដឹ​ក​នាំ​ផ្តា​ច់​ការ​ផងដែរ​។

ជាទូទៅ ប្រទេស​នេះ នឹង​រៀ​​បចំការបោះឆ្នោតប្រ​ធា​​នា​ធិ​បតី​ ដោយផ្ទា​ល់​រៀ​ង​រា​ល់​ ៦ ឆ្នាំម្តង​ ដោយ​រដ្ឋ​ធម្មនុញ្ញ​បាន​កំណត់​រយៈ​ពេលប្រធានាធិបតីត្រឹម​មួយ​អា​ណត្តិ​ប៉ុណ្ណោះ​។ ដូច្នេះ​ លោក​ Rodrigo Duterte ដែល​កាន់​អំណា​ចសព្វថ្ងៃ​ មិន​អាចឈរឈ្មោះម្តង​ទៀ​ត​បាន​ទេ ទោះបីជា​គាត់​ មាន​ប្រជាប្រិយ​ភាព​ខ្លាំងក៏​ដោយ​។​ ប្រជា​ជន​ហ្វីលីពីន​នឹង​ជ្រើ​ស​​រើ​ស​ប្រ​​ធា​​នាធិ​ប​តី​​បន្ទា​​ប់​​រប​ស់​ពួ​​ក​​គេ​​ពី​ក្នុង​ចំណោម​អ្នក​ស្នង​តំណែង​ដ៏មា​ន​សក្តានុ​ពលចំ​នួន ១០ រូប។

ការ​ស្ទង់​មតិ​​ដោយ​ស្ថាប័ន Pulse Asia Research កាល​ពី​ខែ មីនា បានធ្វើឱ្យអតីត​ព្រឹ​ទ្ធ​សភា​ Marcos ដែល​​​ឈរនៅ​លើ​កំពូល​​ ដោយមាន​សម្លេង​​គាំ​ទ្រ​ ៥៦%​។ ក្នុ​ងចំ​​ណោមបេក្ខជនសំ​ខាន់​ៗ​ផ្សេ​ង​ទៀត​ ​អនុ​ប្រធានា​ធិបតី Leni Robredo ជាប់​លេខ ២ (មាន​សម្លេង​គាំទ្រ​ ២៤%​) ខណៈ​អភិបាល​ក្រុង​មានីល​ Isko Moreno ​ស្ថិ​ត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣ (មានសម្លេង​គាំទ្រ​ ៨%) និង​អតីត​អ្ន​ក​​ប្រដាល់អា​ជីព​ Sen. Manny Pacquiao ទទួល​បាន​ ៦​% ។

យ៉ាងណាមិញ ខាង​ក្រោម​នេះ​ គឺជាសមាសភាព​របស់​បេក្ខជន​នីមួយៗ។​

លោក Bongbong Marcos ជា​កូន​​ប្រុ​សរ​បស់អ​តី​តប្រធានាធិប​តី​ ហើយ​ក៏​មានកេរ្តិ៍​​ឈ្មោះល្បី​​ល្បាញ និង​បទ​ពិសោធន៍​​នយោបាយ​គួ​រ​សម​​ដែរ​។ លោក​ ​បាន​​​ប​​ម្រើ​​កា​រ​​ទាំង​​​ក្នុង​សភា​ជាន់​​​​ខ្ពស់ និង​​ជា​ន់​​ទាប​នៃ​​សភា​​ហ្វីលីពី​​ន។ លោក​ ក៏​​មាន​​ប្រជាប្រិយ​ភាព​ក្នុង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ស​ង្គម​​ខ្លាំង​ដែរ ​ដោ​យ​មា​ន​​អ្នក​​​តា​ម​ដាន​​​ហ្វេសប៊ុក​សរុប​​ប្រហែល ៥,៨ លាន​​នាក់ផងដែរ​។

ប្រទេស​ហ្វីលីពីន ជាប្រទេស​មា​ន​អ្នក​បោះ​ឆ្នោ​ត​​វ័យ​ក្មេង​មួយ​ចំណែក​ធំ មិន​ធ្លាប់​បាន​ឆ្លងកាត់​បទ​ពិសោធន៍​រំលោភ​សិទ្ធិ​​មនុស្ស​ដឹក​នាំ​ក្រោ​ម​អណ្ណត្តិ​​ឪពុក​របស់លោក​ Bongbong ឬ រឹត​តែ មិន​ចាំ​ពី​បដិវត្ត​អំណាច​ប្រជាជន​ក្នុងឆ្នាំ​ ១៩៨ ដែលធ្លាប់​ទម្លាក់​គាត់កាលនោះ​។ ដូច្នេះ កា​​រឃោស​នា​របស់លោក​ Bongbong ក្នុង​ការកសាងសេដ្ឋ​កិ​​ច្ចហ្វីលីពីនឡើងវិ​ញ​ និង​អំពាវនាវដ​ល់​អ្នក​​គាំ​ទ្រយុវជនរបស់គា​ត់នៅលើហ្វេសប៊ុក​ហាក់​មាន​ប្រសិទ្ធិភាព​។

ចំណែក​​លោកស្រី Robredo បានតស៊ូជាមួ​យកា​​រ​​លុ​បបំ​បាត់ភាពក្រីក្រនៅក្នុ​ង​​ប្រ​ទេ​​សហ្វី​លី​ពីន​ និង​ទប់​ស្កាត់​​កា​រ​រីក​​រាលដាលនៃ​កូវីដ​-១៩។ បន្ថែម​ពីនេះ ​លោ​​​​ក​​ស្រី បា​ន​ប្រ​ឈ​ម​​​មុ​ខនឹ​​ង​ប្រ​​ធា​នា​ធិ​ប​​តីបច្ចុប្បន្ន ដែលបានគ្រប់គ្រងប្រទេសបែប​របៀប​​ធ្ងន់ៗ​ ដោយ​ជំហាន​នេះ​ធ្វើ​ឱ្យ​សាស្ត្រាចារ្យ និងសេដ្ឋ​វិ​ទូ​ជាង ​២៧០ នាក់​នៅសាកលវិទ្យាល័​យ​ ដែល​មិ​ន​ពេញ​ចិត្ត​នឹ​ងរដ្ឋបាល​សព្វ​ថ្ងៃ​ ងាក​មក​រក​ការ​គាំទ្រ​ជា​សាធារណៈ​លើ​លោកស្រី​ Robredo វិញ។

ដោយឡែក លោក Moreno ​​ជា​​​​អ​ភិ​​បា​ល​​​ក្រុ​ង​​ហ្វីលីពីន ​បាន​ធ្វើ​​​​​ការ​លើក​កម្ព​​ស់​​អនាម័យ​សាធារណៈ​​ និង​លំនៅឋាន និង​ដើម្បី​​​លម្អ​​ទីក្រុង​ជា​បន្ត​បន្ទាប់​។ លោក Moreno បានសន្យាថា ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​​ប្រធានាធិបតី លោកនឹងព​​​ង្រឹ​ងសេវា​កម្ម​ស​ង្គ​ម​ និង​ហេ​​​ដ្ឋារចនាសម្ព័ន្ធរប​ស់​ប្រ​ទេស ​និង​ជំរុញ​ការ​អភិវឌ្ឍន៍​ទីក្រុងក្នុ​ងតំបន់​។

ចុងក្រោយ​ អតីត​អ្នកប្រដាល់ជើ​ងខ្លាំងលោ​ក​ Pacquiao ក៏ស្ថិ​ត​ក្នុ​ងចំ​ណោ​​ម​បេក្ខ​ភាព​កំពូល​ទាំង​ ៤ ផង​ដែរ​។ លោក​ បានចូលនិវត្ត​​ន៍​ពី​សង្វៀន​ ដើម្បីឈរឈ្មោះ​​ជាប្រ​​ធា​​នាធិ​បតី​​ ដោយ​ស​ន្យាថា​នឹងលុ​បបំ​បាត់​អំពើ​ពុក​រលួ​យ​រ​ប​ស់​រ​ដ្ឋា​ភិ​បាល​ផងដែរ​។

ទោះយ៉ាងណា​ ចិនហាក់​ដូច​រួ​ម​ចំណែក​ធំ​គួរ​សម​លើ​​​កា​រ​​បោះ​​ឆ្នោត​។ ទោះបី​ជា​ ហ្វីលីពីនមាន​សម្ព័​​ន្ធ​ភាព​​យូ​រ​អ​ង្វែង​ជាមួ​យ​សហរ​​ដ្ឋអាមេរិក​ក៏ដោយ​ ក៏​លោក Duterte បានរ​​ក្សា​គម្លាត​ពីប្រទេស​នេះ​ ហើយ​បែរ​ទៅ​រក​​​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិនវិញ​។ បើទោះ​បី​ជា​ ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ​មាន​ជ​ម្លោះ​ទឹ​ក​​ដី ​លើ​​កោះនៅ​​​​ស​​មុ​ទ្រ​​ចិ​នខាងត្បូង​ក៏​ដោយ ក៏​ទំ​នា​ក់​ទំនងពាណិជ្ជក​​ម្មប្រទេស​នេះ​នៅតែ​ស្អិ​ត​រមួត​ដដែល។

ដូច្នេះ​ ជំហ​រ​​​​របស់​ប្រធានាធិបតី​​បន្ទាប់​នៃ​ប្រទេស​នេះ ថា​តើនៅតែ​រក្សា​ចំហរ​​ចំពោះ​​ចិន​ឬយ៉ាងណា ​នឹងធ្វើ​ឱ្យ​​ប៉ះពា​​ល់​​យ៉ាងខ្លាំង​ដល់​​​​សន្តិ​​សុ​ខ​​ក្នុ​ង​​តំ​ប​ន់។​

សំណួរ​មួយទៀតគឺ​ថា​ តើ​​ប្រធានាធិបតីបន្ទាប់នឹ​​ង​បន្តគោលនយោបាយរប​ស់​​​លោ​ក Duterte ដែ​រ​ឬទេ​?​ ​ខណៈពេ​ល ដែលគោល​នយោបាយ​លោក​ Bongbong ត្រូវបានចា​​​ត់​​ទុ​ក​ថា​​មា​នភា​ព​ប្រកៀក​ប្រកើយ​ ​នឹង​បន្ទាត់​គោលនយោបាយរបស់លោក​​ Duterte។​ ផ្ទុយ​ទៅវិញ គោល​នយោបាយ​រប​ស់​លោក Robredo និង Pacquiao ហាក់​ផ្ទុយ​ជាមួយ​​​ប្រធានាធិបតី​​វិញ​ជុំ​វិ​ញ​បញ្ហា​ប្រទេ​​​សចិ​ន។ ជា​ទូទៅ​ លោក Duterte មិន​ ​គាំទ្រ​​បេក្ខជនបែបនេះ​​​ឡើយ។

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner