ប្រធានអាស៊ានបញ្ជាក់ជំហរក្នុងរបត់ព្យុះ Indo-Pacific នៅអាស៊ី (Video Inside)

កម្ពុជាដែលជាប្រធានអាស៊ានបានបញ្ជាក់នូវជំហរមជ្ឈភាពរបស់អាស៊ានខណៈ ភាពស្មុគ ស្មាញនិងតានតឹងក្នុងតំបន់បានកើតឡើងដោយសារតែការប្រជែងគ្នានៃឥទ្ធិពលនយោបាយ មហាអំណាចក្នុងតំបន់។

អាស៊ានដែលមាន១០ប្រទេសជាសមាជិក កំពុងរងនូវឥទ្ធិពលនយោបាយពីសំណាក់បណ្តាប្រទេសធំៗ និងប្រទេសមហាអំណាច ក្នុងការរៀបចំគោលនយោបាយ របស់ខ្លួនដែលមានបំណងចង់អូសទាញចូលជាក្រុម Bloc ឬការគាំទ្រនយោបាយ ដែលទង្វើនោះនឹងអាចប៉ះពាល់ដល់អាស៊ាន ដែលជាក្រុមប្រទេសរក្សាភាពកណ្តាលអព្យាក្រិត។ នាពេលនេះឥទ្ធិពលនៃគោលការណ៍ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានចរឹតផ្សេងគ្នា កំពុងតែជះឥទ្ធិពល ខ្លាំងដល់ប្រទេសក្នុងប្លុកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មវិធីសំណួរនិងចម្លើយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៃ កម្មវិធី «ទិសដៅទៅមុខជាយុទ្ធសាស្ត្ររបស់អាស៊ាន» បានបញ្ជាក់ថាឥទ្ធិពលពីខាងក្រៅដោយ ប្រទេសមហាអំណាច ពិតជាបានប៉ះពាល់មកដល់អាស៊ានពិតប្រាកដមែន។ សម្តេចបញ្ជាក់ ថា ប៉ុន្តែអាស៊ានមិនត្រូវការជ្រើសរើសយកមហាអំណាច ណាមួយសម្រាប់អាស៊ាននោះទេ។

នៅក្នុងកម្មវិធីសំណួរនិងចម្លើយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដដែលមានសំណួរជាច្រើន ដែលពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន, បញ្ហាសមុទ្ទចិនខាងត្បូង និងបញ្ហាជាច្រើនទៀត ខណៈកម្ពុជាដែលជាប្រធានអាស៊ានត្រូវដោះស្រាយចំពោះមុខ។

ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន, សម្តេចបានប្រាប់អ្នកចូល រួមថាកម្ពុជាបានរងប៉ះពាល់នូវកត្តាសេដ្ឋកិច្ចដូចជាបញ្ហាតម្លៃប្រេង, បញ្ហាតម្លៃស្រូវអង្ករ ដែល នឹងត្រូវមានចំណោទក្នុងអនាគតខាងមុខនេះ។ សម្តេចបានស្នើការបញ្ឈប់ការដាក់ទណ្ឌកម្ម ដោយសារតែអំពើដាក់ទណ្ឌកម្មនោះ បានធ្វើឱ្យប៉ះពាល់និងខូចខាតលើពលរដ្ឋនៃប្រទេស របស់ខ្លួនឯងនោះទៅវិញទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner