គណបក្សភ្លើងទៀនប្រើសម្តីចោទប្រកាន់ខណៈប្រកាសត្រៀមទទួលយកលទ្ធផល (Video Inside)

គណបក្សភ្លើងទៀន បានបន្តនិយាយលេបខាយជុំវិញដំណើរការបោះឆ្នោតឃុំនិងសង្កាត់ ខណៈបានបញ្ជាក់ការទទួលស្គាល់នូវលទ្ធផលដែលគណបក្សភ្លើងទៀនទទួលបានតិចតួច។

ថ្លែងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ​ អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ បាននិយាយថាការបោះឆ្នោតកន្លងមកនេះ មិនបានប្រព្រឹត្តទៅក្នុងលក្ខណៈសេរី និងយុត្តិធម៌ ប៉ុន្តែលោកថាគណបក្សភ្លើងទៀននឹងទទួលយកលទ្ធផលទាំងនោះដោយមិនធ្វើបាតុកម្មតវ៉ា ឡើយ។

គួរបញ្ជាក់ថាគណបក្សភ្លើងទៀន និងមេខ្លោងធ្វើនយោបាយនៅពីក្រោយឈ្មោះ សម រង្ស៊ី បាននិយាយចោទប្រកាន់អំពីបិទស្ថានីយ៍បោះឆ្នោតក្នុងពេលរាប់សន្លឹកឆ្នោត បើទោះ បីជាមានការធ្វើសន្និសីទកាសែតពីក្រុមចូលរួមសង្កេតការណ៍ជាតិនិងអន្តរជាតិ បញ្ជាក់អំពី ភាពត្រឹមត្រូវ, យុត្តិធម៌និងតម្លាភាពតាមគន្លងលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner