តួកគីព្រមាន​កិ្រក​ពី​កា​រធ្វើសកម្មភាពយោធា​​​នៅតាមកោះ​នានា​នៅភាគ​ខាងកើត​សមុទ្រ​​ Aegean ដោយ​ថា «ក្រិក​នឹង​មាន​វិប្បសារី​»

ប្រធានាធិបតី​តួកគី​​ ដែល​ជា​ប្រទេស​​​​​នៅ​តំបន់​មជ្ឈឹមបូព៌ាមាន​ព្រំដែន​ជាប់​ប្រទេស​ក្រិក បានព្រមាន ​ប្រទេស​ក្រិកកុំ​ឱ្យបន្តការធ្វើ​​សកម្មភាព​​យោធា​​នានា​លើកោះ​​ក្នុង​សមុទ្រ​ Aegean បើ​មិន​ដូច្នេះ​ទេ «ពួកគេនឹង​​ជួប​វិប្បដិសារី​​»​ ខណៈដែល​ប្រមុខ​​រដ្ឋ​ក្រិក​​​​អំពាវនាវ​​ឲ្យ​ប្រជាជន​​ខ្លួន​សាមគ្គី​គ្នា។ ​​

បណ្តាញ​សារព័ត៌មាន​​ Middle East Monitor លោក​ រ៉េសិប ​​តៃ​យីប​​ អេរដូហ្គែន​(Recep Tayyip Erdogan) នៅក្នុង​សារ​​បង្ហោះ​នៅ​លើ​​បណ្តាញ​សង្គមធ្វីតធ័រ​ជាបន្តបន្ទាប់ ជា ភាសាក្រិក​ ​​ដែល​មាន​ខ្លឹមសារ​ថា៖«ជាថ្មីម្តងទៀត យើង​ព្រមាន ក្រិក ឱ្យមានការប្រុងប្រយ័ត្ន ឱ្យ​នៅ​ឱ្យឆ្ងាយ​ពីក្តីសុបិន វោហាសាស្ត្រ និង​សកម្មភាព​ដែល​​នឹង​នាំ​វាទៅរកលទ្ធផល​ដែល​នឹង​«សោកស្តាយ» ដូចដែល​បាន​កើត​ឡើងកាលពីមួយសតវត្សមុន»។ នេះ​បើ​យោង​តាម​​បណ្តាញ​សារព័ត៌មាន​​ Middle East Monitor។ ​

ទីភ្នាក់ងារ​​​​ព័ត៌មាន​របស់​ប្រទេសតួកគី​​ aa.com បាន​​​​ផ្សាយ​កាល​ពី​​ចុង​ខែ​ឧសភាថា ​​​ដោយ​ចោទ​ប្រកាន់​​ក្រិច​​ថា បន្ត​​​​ធ្វើសកម្មភាព​យោធា​​​​នៅ​តាមបណ្តាល​កោះ​នានា​នៅ​ភាគ​ខាងកើត​​​សមុទ្រ​ Aegean ​ដែល​រំលោភ​ទាំង​​សន្ធិសញ្ញា​​ Lausanne នៃ​ប្រទេ​ស​ស្វីស​​ឆ្នាំ​១៩២៣ និង​សន្ធិសញ្ញា​​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៤៧។

លទ្ធផល​​ប្រកបដោយ​វិប្បដិសារី ដែល​ប្រធានាធិតី​រូប​នេះ​​បាន​លើកឡើង​សំដៅ​លើ​ជ័យជំនះ​របស់​​ប្រទេស​​តួកគី លើការ​ឈ្លានពានទឹកដីរបស់ខ្លួនដោយក្រិក និង​សម្ព័ន្ធមិត្ត​​អ្នកក​ចក្រពត្តិ​និយម​លោក​ខាងលិច​របស់​ពួកគេ បន្ទាប់​ពីការដួលរលំ​នៃ​ចក្រភព​អូតូម៉ង់​បន្ទាប់ពី​សង្គ្រាម​លោក​លើកទីមួយ។

លោក អេរដូហ្គែន បានរិះគន់ការប្រើប្រាស់​នៃ​សហភាពអឺរ៉ុប (EU) និងសម្ព័ន្ធភាពណាតូ របស់​ទីក្រុង​អាថែន​​ ដែល​ក្រោយ​មក​​ទីក្រុង​អង់ការ៉ា​​​បាន​ក្លាយ​ជា​សមាជិក​​របស់​អង្គការយោធា​ ណាតូ​ដែរ​ ​​ក្នុងការ​គាំទ្រ​​​ក្រិក​នៅ​ក្នុងជម្លោះក្នុងតំបន់​របស់ពួកគេ ដោយនិយាយថា រដ្ឋាភិបាល​ក្រិកគួរតែចរចាបញ្ហា​​ទាំង​ឡាយ​ជា​​ទ្វេភាគី។

លោក​បាន​និយាយ​ថា៖​«ការប៉ុនប៉ង​​ប្រើប្រាស់​ណាតូ​​​ធ្វើ​ជា​ឧបករណ៍​និង​ប្រទេសទីបី​ដែល​​​នាំ​ឲ្យ​ពួកគេ​​​​ជា​ប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ភាព​ខុសច្បាប់​​​​នៃ​សមយុទ្ធយោធាផ្សេងៗ​នៅ​លើកោះ​​​ដោយ​​លក្ខខណ្ឌ​​គ្មាន​យោធា​ ​គឺគ្រាន់តែជា​ការ​ប៉ុនប៉ង​ដែល​នឹង​បញ្ចប់​​​​ប្រកប​ដោយ​មហន្តរាយ» ។

លោក អេរដូហ្គែន ក៏បានចោទប្រកាន់រដ្ឋាភិបាល​ក្រិកពីបទរំលោភលើតម្លៃ និង​ច្បាប់​របស់​សហភាព​អឺរ៉ុប ដោយធ្វើទុក្ខបុកម្នេញលើជន​មូស្លីម​របស់​ខ្លួន ដោយបញ្ជាក់ថា «ទោះបីជា​ជា​សមាជិក​នៃ​សហភាពអឺរ៉ុបក៏ដោយ [ក្រិក] នៅតែបន្តគៀបសង្កត់ជនជាតិភាគតិចតួកគី ដែល​រស់​នៅ​ក្នុង​​កោះ​​​ Western Thrace, Rhodes និង Kos ដោយមិនអើពើនឹងតម្លៃនៃ សហភាព សិទ្ធិមនុស្សទូទាំងពិភពលោក និងកិច្ចព្រមព្រៀងអន្តរជាតិ»។

​ប្រឈម​​កា​រព្រមាន​​នេះ​​ នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បន្ទាប់​មក​បាន​អំពាវនាវ​ឱ្យ​មាន​ឯកភាព​ជាតិ​ឆ្ពោះទៅ​រកអ្នកជិតខាង «ដែល​មិន​អាចទាយ​ទុកជា​មុនបាន» ដោយ​​និយាយ​អំពី​លោក អេរដូហ្គែន ថា «គាត់កាន់តែ​ឯកោ គាត់កាន់តែខឹង»​។ យោង​តាម Middle East Monitor។

រហូតមកដល់ពេលនេះ ក្រុងអាថែនបានបដិសេធមិនព្រម​ធ្វើ​​ឲ្យ​​គ្មានយោធាលើកោះ​នានា​ក្នុងសមុទ្រ​ Aegean ដោយទទូចថា​ខ្លួនកំពុងការពារផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន។ ទោះ​ជាយ៉ាងនេះក្តី ទីក្រុងអង់ការ៉ា បានលើកឡើងពីសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ហាញថា ទង្វើរបស់ក្រិក គឺជាការគំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខជាតិរបស់ខ្លួន៕​ ​

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner