លោក ហ្សេលេនស្គី បាន​បណ្ដេញ​អ្នក​ការ​ទូត​​អ៊ុយក្រែន​​ប្រចាំ​​​អាល្លឺម៉ង់ ​​និង​ប្រចាំ​ប្រទេស​ផ្សេង​ទៀត

គេហទំព័រ​ប្រធានាធិបតី​អ៊ុយក្រែន​និយាយ​ថា​ លោក ​វ៉ូឡូឌីមៀរ ​ហ្សេលេនស្គី ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​បណ្ដេញ​ចេញ​បេសកជន​ការ​ទូត​ជាន់​ខ្ពស់​របស់​ក្រុង​កៀវ​ជា​ច្រើន​នាក់​នៅ​បរទេស​ រួម​ទាំង​ឯកអគ្គ​រដ្ឋ​ទូត​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​ផង​។​

ក្នុង​​ក្រឹត្យមួ​យ​ដែល​មិន​​ផ្តល់​ហេតុ​ផល​សម្រាប់​ចំណាត់​ការ​នេះ​ លោក​ ហ្សេលេនស្គី  ​បានប្រ​កាស​បណ្ដេញ​​ឯក​អគ្គ​រដ្ឋ​ទូតអ៊ុយ​ក្រែន​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​ ឥណ្ឌា​ សាធារណ​រដ្ឋ​ឆេក​ ន័រវេស​ និង​ហុងគ្រី​។​ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ ថា​តើ​បេសកជន​ដែល​ត្រូវ​បណ្ដេញ​នឹង​ត្រូវ​តែង​តាំង​មុខ​តំណែង​ថ្មី​ឬ​អត់​នោះ​ទេ​។​​

លោក​ ​ហ្សេលេនស្គី ​បាន​ជំរុញ​ឱ្យ​អ្នក​ការ​ទូត​របស់​លោក​បង្កើន​ការ​គាំទ្រ​អន្តរជាតិ​ និង​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន​ ខណៈ​អ៊ុយក្រែន​ព្យាយាមទប់ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​។

ទំនាក់​​ទំនង​​របស់​​ក្រុង​​កៀវ​​និង​​អាល្លឺម៉ង់​​​ដែល​​ពឹង​​ផ្អែក​​ខ្លាំង​​លើ​​ការ​​ផ្គត់​ផ្គង់​ថាមពល​របស់​រុស្ស៊ី​​មាន​ភាព​រសើប​ជា​ពិសេស​។​ លោក ​Andriy Melnyk ​ដែល​​តែង​តាំង​​​ជា​ឯកអគ្គ​រដ្ឋ​ទូត​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​នៅ​ចុង​ឆ្នាំ ​២០១៤​មាន​ភាព​ល្បី​ល្បាញ​ក្នុង​ចំណោម​អ្នក​នយោបាយ​ និង​អ្នក​ការ​ទូត​នៅ​ទីក្រុង​ប៊ែរឡាំង​។​

លោក​Melnyk តែង​និយាយ​រិះ​គន់​អ្នក​នយោបាយ​ ឬ​បុគ្គល​ណា​ដែល​ប្រឆាំង​នឹង​ការ​ផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន​ ដើម្បី​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​។​លោក​ធ្លាប់​ហៅ​ប្រធានាធិបតី​អាល្លឺម៉ង់​លោក​Olaf Scholz ​ថា​មាន​អាកប្បកិរិយា​ដូច​ «​សាច់​ក្រក​ឆាប់​អន់​ចិត្ត​»​ ដែល​ជា​គ្រាម​​ភាសា​អាល្លឺម៉ង់​ ពេល​​លោក​​Scholz​​មិន​ទទួលយកការអញ្ជើញរបស់ ​ហ្សេលេនស្គី ទៅទស្សនៈកិច្ចនៅក្រុងកៀវភ្លាម។ ការ​ដក​តួរនាទី​នេះ​ ធ្វើ​ឡើង​ខណៈ​ដែល​ក្រុង​កៀវ ​និង​ក្រុង​ប៊ែរឡាំង​កំពុង​មាន​ភាព​ចម្រូង​ចម្រាស់​​លើ​ទួរប៊ីន​ផលិត​ដោយ​អាល្លឺម៉ង់​ដែល​កំពុង​ដំណើរ​ការ​នៅ​កាណាដា​។​ អាល្លឺម៉ង់​ចង់​ឱ្យ​កាណាដា​ប្រគល់​ទួរប៊ីន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​Gazprom ​ដើម្បី​បង្ហូរ​ហ្គាស​ទៅ​កាន់​អឺរ៉ុប​។​ ក្រុង​កៀវ​ជំរុញ​ឱ្យ​កាណាដា​រក្សា​​ទួរប៊ីន​ដោយ​និយាយ​ថា​ការ​ដឹក​ជញ្ជូន​វា​ទៅ​រុស្ស៊ី​នឹង​ជា​ការ​រំលោភ​លើ​ទណ្ឌកម្ម​ដែល​ដាក់​លើ​ទីក្រុង​ម៉ូស្គូ​។

ប្រភព៖ The Straits Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner