ក្រុមហ៊ុនរុស្ស៊ីចាប់ផ្តើមការដឹកជញ្ជូនតាមសមុទ្រជាទៀងទាត់ទៅកាន់ប្រទេសឥណ្ឌាចិន

ក្រុមហ៊ុន​របស់​ប្រទេស​រុស្សី​​​​​​​​​ចាប់ផ្តើម​នាំចេញ​ទំនិញ​ចាំបាច់​សំខាន់​​​​​តាមផ្លូវ​សមុទ្រ​​​​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មហា​អំណាច​​​​ក្នុង​តំបន់​អាស៊ី​​​ មិនអនុវត្ត​ទណ្ឌកម្ម​​​​ប្រឆាំ​ង​ប្រទេសរុស្ស៊ី​។​

កាសែត The Economic Times ដែល​មាន​មូលដ្ឋាន​នៅប្រទេស​ឥណ្ឌា​​ បាន​​ផ្សាយ​នៅ​ចន្ទ​ថា​ ក្រុមហ៊ុន​រុស្ស៊ី​បាន​ចាប់ផ្តើម​ការដឹកជញ្ជូនទំនិញតាមសមុទ្រជាទៀងទាត់​ដើម្បី​ចែកចាយ​ទំនិញ​សំខាន់ៗ​ទៅកាន់​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន​ចំពេល​មានការដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច។

​ទីភ្នាក់ងារព័ត៌មាន​​​រុស្ស៊ី​ TASS ​ក៏បានផ្សារ​​បន្ត​​​ពី​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​នៃ​កញ្ចប់​ទីមួយ​ ពី​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​ដឹក​តាមរយៈប្រទេស​អ៊ីរ៉ង់​បានមក​ដល់កំពង់ផែ​ឥណ្ឌា​មួយ​នៅលើ​ច្រក​របៀង​ដឹកជញ្ជូនខាងជើង-ខាងត្បូង (INSTC) ដែល​កំពុង​សាងសង់។

ប្រភព​បានបង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូនទំនិញរុស្ស៊ី Inteco និង Swift Transport Group ដែលមានមូលដ្ឋាននៅប្រទេសចិន បាន​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​រួមគ្នា​សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​កុងតឺន័ររវាង Vostochny នៅតំបន់ Far East របស់រុស្ស៊ី និង​កំពង់ផែ​ក្នុងប្រទេស​ចិន។

​យោង​តាមកាសែត The Economic Times ការដឹកជញ្ជូន​លើក​នេះ​​គឺ​​​​​ជា​​ផលិត​ផល​​ធញ្ញជាតិ​​ចាំបាច់​សម្រាប់ការប្រើប្រាស់ បន្ទាប់​ពី​​​​​ប្រទេសនានា​រួម​ទាំង​​អង្គការសហប្រជាជាតិ​ផង បាន​អំពាវនាវ​​​​​ឲ្យ​ប្រទេសរុស្ស៊ី​បើក​ច្រកសមុទ្រសម្រាប់​ការនាំ​ចេញ​​ស្បៀងអាហារ​ ដើម្បី​កាត់បន្ថយ​អតិផរណានិង​ការ​ស្រេកឃ្លាន​។​ ប្រទេសចិនបានចំណាយប្រហែល ១៩​ ពាន់​លាន​ដុល្លារ​ដើម្បី​ទិញប្រេង ឧស្ម័ន និង​ធ្យូងថ្ម​របស់​រុស្ស៊ី​ក្នុងរយៈពេល ៣ខែ​រហូត​ដល់​ចុង​ខែ​ឧសភា ពោលគឺ​ស្ទើរតែ​ទ្វេដង​នៃ​បរិមាណ​កាល​ពីឆ្នាំ​មុន។ ប្រទេស​ឥណ្ឌា​បាន​ចំណាយ​ប្រាក់​ចំនួន ៥,១​ពាន់លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា ច្រើនជាង៥ដងនៃតម្លៃកាលពីឆ្នាំមុន៕

ប្រភព៖ TASS

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner