កូរ៉េខាងជើង​ទទួលស្គាល់តំបន់​ដែលទើប​កាន់កាប់ដោយរុស្ស៊ី​ជារដ្ឋ​ឯករាជ្យ​

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​​កូរ៉េ ដែល​ជាប្រទេស​មាន​សម្ព័ន្ធ​មិត្តជិតស្និទ្ធ​ជាមួយ​ប្រទេស​រុស្ស៊ី​ ​បានប្រកាស​ទទួល​ស្គាល់​​​សាធារណរដ្ឋប្រជាមានិត Donetsk (DPR) ដែលទើប​វាយ​​ដំណើ្តម​កាន់កាប់​​បាន​ដោយ​​កងព័ទ្ធ​រុស្ស៊ី​​​ ខណៈអ៊ុយក្រែន​​មិនទាន់​បោះបង់​ការ​​វាយ​កាន់កាប់​មក​វិញ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្ស៊ី លោក Sin Hong-chol បាន​​ប្រគល់​សារតាំាង​​ស្តីពីការទទួលស្គាល់របស់ទីក្រុងព្យុងយ៉ាងនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ជូន​លោក Olga Makeyeva​​ ដែល​ជាឯកអគ្គរដ្ឋទូត​​ DPR ​ប្រចាំនៅទីក្រុងម៉ូស្គូ។ TASS 

សាធារណរដ្ឋប្រជាមានិត Donetsk (DPR) ដែល​ជា​តំបន់ទាមទារ​ការ​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ហើយ​​​រុស្ស៊ី​​លើក​ទ័ព​​ចូល​លុកលុយ​អ៊ុយក្រែន​ដើម្បី​គាំទ្រពួកគេ ដែលរហូត​ពេល​នេះ​​មាន​តែ​រុស្ស៊ី​រុស្ស៊ី​ប៉ុណ្ណោះ​ដែលទទួលស្គាល់​ DPR។

TASS ដកស្រង់ខ្លឹមសារ​របស់​​ស្ថានទូតកូរ៉េខាងជើង​​ដែល​អះអាង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយនៅលើ Telegram កាល​ពីថ្ងៃពុធថា៖«​ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក Sin Hong-chol បាន​បង្ហាញសារតាំង​ ស្តីពី​ការសម្រេចចិត្ត​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​​កូរ៉េ ក្នុងការទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋប្រជាមានិត Donetsk ដល់ លោក Olga Makeyeva ​ឯកអគ្គរដ្ឋទូត DPR»​។

ឯកអគ្គរដ្ឋទូតបានឯកភាពលើជំហានបន្ថែមទៀតដើម្បីបង្កើតទំនាក់ទំនងការទូត។ Makeyeva បានបង្ហាញទំនុកចិត្តថា «កិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ដែល​ឥឡូវ​នេះ​មាន​ឋានៈ​​ជា​​ផ្លូវការ​នឹង​មានផ្លែផ្កា​និង​ផលប្រយោជន៍ទៅវិញទៅមក»។

កាល​ពីថ្ងៃពុធ មេដឹកនាំទីក្រុង Donetsk លោក Denis Pushilin បានប្រកាសថា កូរ៉េខាងជើងបានទទួលស្គាល់ DPR ។ រដ្ឋមន្ត្រីការបរទេស DPR លោក Natalya Nikonorova បាន​និយាយ​កាល​ពីថ្ងៃទី១២​ ខែ​កក្កដា​ថា កិច្ចពិភាក្សា​កំពុង​ដំណើរការ​ជាមួយកូរ៉េខាងជើង លើការទទួលស្គាល់របស់ DPR ។

កាលពីថ្ងៃទី ២១​ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន Vladimir Putin បានប្រកាសទទួលស្គាល់សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk។ សន្ធិសញ្ញា​ស្តីពី​​មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ជំនួយ​ទៅវិញ​ទៅមក​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​ថ្នាក់​​ដឹកនាំ​របស់ពួកគេ។ រុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតជាមួយ DPR និង LPR នៅថ្ងៃទី ២២​ខែកុម្ភៈ ឆ្នាំ២០២២​។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់ TASS។

ទោះបី​មានការ​ដកថយ​ពី​តំបន់​សមរភូមិ​មួយ​ចំនួន​​​ដែល​​បានបង្កើន​ការ​វាយ​លុក​ដោយ​ក​ទ័ព​រុស្ស៊ី ប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉ូឡូ​​ឌីមៀរ ហ្ស៊ីឡែនស្គី (Volodymyr Zelenskyy) ​​​កាល​ពី​ដើម​ខែ​នេះ​បានប្តេជ្ញាវាយ​ដណើ្តម​​តំបន់​ដែលបាត់បង់​មក​វិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​នានា៕

ប្រភព៖ Yahoo

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner