តួកគី​​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​និង​រុស្ស៊ី​លុបបំបាត់​សកម្ម​ប្រយុទ្ធ​ដែលគាំទ្រ​ដោយ​អាមេរិក​នៅស៊ីរី​

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ី និងអ៊ីរ៉ង់គួរតែប្រកាន់ជំហរច្បាស់លាស់លើប្រទេសស៊ីរី ខណៈបានចោទប្រកាន់អាមេរិកថាបានផ្តល់ផលប្រយោជន៍ដល់ក្រុមដែលតួកគីយល់ថាជាក្រុមភេរវករ។

ប្រធានាធិបតីតួកគីដែលប្រកាន់ជំហរក្នុងការធ្វើប្រតិបត្តិការយោធាចូលប្រទេសស៊ីរីដែលខ្លួនចោទថាប្រទេសនេះបានក្លាយជា «កន្លែងក្តៅគគុកនៃក្រុមភេរវករ»។ នេះបើយោងតាមការចេញផ្សាយរបស់ Middle East Monitor។

លោក Erdogan បានប្រាប់ទូរទស្សន៍តួកគី TRT ថាវិបត្តិនិងភាពវឹកវរនៅតែមាននៅភាគខាងកើតនៃទន្លេ Euphrates ជាទីដែលអាមេរិកបានផ្តល់ជំនួយបច្ចេកទេសផ្នែកយោធាដល់ក្រុមសកម្មប្រយុទ្ធដែលខ្លួនយល់ថាជាភេរវករ ។

លោកបានទទូចថាសហរដ្ឋអាមេរិកមិនដើរតួនាទីដូចដែលខ្លួនគួរតែធ្វើនោះទេ ហើយបានចង្អុលបង្ហាញថាលោកបានពិភាក្សាពីភាពចាំបាច់នៃការដកទ័ពអាមេរិកចេញពីភាគខាងកើតនៃទន្លេ Euphrates ជាមួយប្រធានាធិបតីរុស្ស៊ី និងអ៊ីរ៉ង់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន។

យោងតាមមេដឹកនាំតួកគី វត្តមានរបស់អាមេរិកក្នុងប្រទេសស៊ីរី «ផ្តល់អត្ថប្រយោជន៍ដល់អង្គការភេរវជន»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានផ្តល់ការហ្វឹកហ្វឺនយោធាដល់ពួកភេរវករនៅភាគខាងកើតនៃទន្លេ Euphrates។ «ជាអកុសល ការបណ្តុះបណ្តាលបែបនេះកំពុងបន្ត។»

នេះមិនមែនជាលើកទីមួយទេដែលលោក Erdogan បានអំពាវនាវឱ្យអាមេរិកដកទ័ពចេញពីភាគខាងជើង និងខាងកើតនៃប្រទេសស៊ីរី។ «លើសពីនេះទៅទៀត» លោកបានទទូចថា «បញ្ហានៃប្រតិបត្តិការយោធាថ្មីរបស់ [Turkiye] នៅភាគខាងជើងប្រទេសស៊ីរីនឹងនៅតែមាននៅក្នុងរបៀបវារៈរបស់យើងរហូតដល់ការព្រួយបារម្ភអំពីសន្តិសុខជាតិរបស់យើងត្រូវបានលុបបំបាត់» ។

ប្រភព៖ Middleeastmonitor

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner