កូរ៉េខាង​ត្បូង​គ្រោង​បន្ត​ជំនួប​ស្តី​ពី​គោល​នយោបាយ​​សិទ្ធិ​មនុស្ស​កូរ៉េខាង​ជើង​

មន្ត្រីក្រសួង​បង្រួប​បង្រួម​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​កូរ៉េខាងត្បូង​ នឹង​រៀបចំ​ជំនួប​អន្តរ​ទី​ភ្នាក់​ងារ​រដ្ឋាភិបាល​មួយ​ស្តី​ពី​គោល​នយោបាយ​សិទ្ធិ​មនុស្ស​កូរ៉េខាងជើង​នៅពេល​​ក្រោយ​ក្នុង​​សប្តាហ៍នេះ​សម្រាប់​លើក​ដំបូង​ក្នុង​​រយៈ​ពេល​ជាង​២​ឆ្នាំ ហើយ​នោះ។

ជំនួបនេះ​ នឹង​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ដែល​រដ្ឋបាល​របស់​លោក​ Yoon Suk-yeol បាន​ផ្តាស់ប្តូរ​ទៅ​រក​ជំហរ​មួយ​យ៉ាង​សកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង​ ជា​ការ​ផ្លាស់​ប្តូរ​មួយចេញ​ពី​រដ្ឋបាល​មុន​របស់​លោក​ម៉ូន​ ជេអ៊ីន​។

លោក​អ​នុរដ្ឋមន្ត្រីបង្រួប​បង្រួម​​ Kim Ki-woong ​​គ្រោ​ង​​ធ្វើ​ជា​អធិបតី​ជំនួប​ដែល​ពាក់ព័ន្ធ​មន្ត្រី​​​ថ្នាក់​អគ្គ​នាយក​មកពីក្រសួង​នេះ ​ក្រសួង​ការបរទេស​និង​ក្រសួង​យុត្តិធម៌។​ នេះ​បើ​យោងតាម​ការ​ឱ្យ​ដឹង​ពី​លោក​ Cho Joong-hoon ​អ្នក​នាំពាក្យ​បង្រួបបង្រួម​។

លោក​ Cho ​បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​មួយ​ថា៖​«​ជំនួប​នេះ​នឹង​ផ្តោតទៅ​លើ​ការ​អនុវត្ត​គោលនយោ បាយ​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាល​កូរ៉េខាងជើង ​និង​ពិភាក្សា​អំពី​បញ្ហា​នានា​ក្នុង​នោះ​មាន​ការ​ព្រា​ង​របាយ ការណ៍​របស់​រដ្ឋាភិបាល​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​បច្ចុប្ប​ន្ន​នៅ​កូរ៉េខាង​ជើង។​

ជំនួប​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចុងក្រោយ​នៅខែ​ឧសភា ​ឆ្នាំ២០២០។ ​ជំនួប​បែប​នេះដែរ ​ត្រូវ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ២០១៦ ​នៅ​ក្រោម​ក្រិត​អនវុត្ត​ច្បាប់​សិទ្ធិ​មនុស្ស​៕

ប្រភព៖ YNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner