អ្នកកាសែតម៉ិកស៊ិកត្រូវគេបាញ់សម្លាប់ ក្រោយពីបង្ហោះអំពីការបាត់ខ្លួនសិស្ស៤៣នាក់
អ្នកកាសែតម៉ិកស៊ិកម្នាក់ ត្រូវគេបាញ់ស្លាប់កាលពីរសៀលថ្ងៃចន្ទនៅម៉ិកស៊ិកភាគខាងត្បូងភ្លាមៗ ក្រោយពីបង្ហោះតាមអនឡាញអំពីការបាត់ខ្លួនសិស្ស៤៣នាក់ចេញពីតំបន់មួយនៅក្បែរនោះរយៈពេលឆ្នាំ៨កន្លងទៅហើយ។
ការិយាល័យរដ្ឋអាជ្ញាតំបន់ បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា Fredid Roman ដែលបានផ្សព្វផ្សាយការងាររបស់លោកនៅលើទំព័របណ្តាញសង្គមនិងធ្វើការឱ្យកាសែតនៅក្នុងតំបន់ ត្រូវបានគេរកឃើញស្លាប់នៅក្នុងរថយន្តរបស់លោកនៅក្នុងទីក្រុង Chilpancingo ជារដ្ឋធានីនៃរដ្ឋ។
ករណីសិស្ស៤៣នាក់មកពីរដ្ឋGuerrero ដែលបានបាត់ខ្លួននៅក្នុងឆ្នាំ២០១៤ក្រោយពីបញ្ជាឱ្យរថយន្តក្រុង១គ្រឿងបើសំដៅទៅកន្លែងតវ៉ាមួយ ត្រូវបានគេចាត់ទុកថាជាមហន្តរាយមួយក្នុងចំណោមមហន្តរាយសិទ្ធិមនុស្សអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រិម៉ិកស៊ិក។
ករណីនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីសប្តាហ៍មុន នៅពេលគណៈកម្មាការគួរឱ្យទុកចិត្តមួយ បានចាត់ទុកអំពើឃោរឃៅនេះ ថាជាឧក្រិដ្ឋកម្មរដ្ឋមួយ ដែលទាក់ទិននឹងបណ្តាភ្នាក់ងារនៃស្ថាប័នផ្សេងៗ។
រយៈពេលប៉ុន្មានម៉ោងមុនស្លាប់ លោក Roman បានបង្ហោះអត្ថបទវែងមួយនៅលើហ្វេសប៊ុកមានចំណងជើងថា«ឧក្រិដ្ឋកម្មរដ្ឋគ្មានការចោទប្រកាន់ចៅហ្វាយ» ដែលលោកបានលើកឡើងអំពីជំនួយគួរឱ្យសង្ស័យមួយរវាមន្ត្រី៤រូបនៅពេលបាត់ខ្លួនសិស្សទាំងនោះក្នុងនោះមានអតីតអគ្គមេធាវី លោក Jesus Murillo Karamដែរ៕