ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះលោកអ្នកទំនងជានឹងធ្វើអោយទំនាក់ ទំនងកាន់តែអាក្រក់ទៅៗជាមួយនឹងមិត្តភក្តិ ដៃគូជំនួញ និងថ្នាក់លើ។ យោបល់ និងមតិទាំង ឡាយរបស់អ្នកនឹងមិនអាចយល់ដឹងក្នុងផ្លូវត្រឹមត្រូវនោះទេ ដូច្នេះសូមកុំចូលរួមក្នុងការប្រជុំ ពិភាក្សា ពិសេសការដោះស្រាយករណីណាមួយឡើយ។ ហោរាសាស្រ្តអាជីពណែនាំលោក អ្នកអោយផ្តោតអារម្មណ៍ទៅលើការងារជាជាងចំណាយពេលលើការចែចង់ និងការសន្ទនា មិនសមរម្យ។ លើសពីនេះ អ្នកអាចនឹងស្ថិតនៅចំកណ្តាលនៃការនិយាយដើម និងឧបាយ កលដូច្នេះសូមប្រយ័ត្នចំពោះទង្វើរបស់អ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលដ៏ល្អសម្រាប់តំណាងវិជ្ជា ជីវៈច្នៃប្រឌិត។ អ្នកអាចបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុនដោយជោគជ័យ ប៉ុន្តែមិន ត្រូវប្រញាប់ប្រញាលចាប់ផ្តើមគម្រោងថ្មីនោះទេ។ ហោរាសាស្រ្តអាជីពណែនាំអោយលោក អ្នកចាកចេញពីការិយាល័យត្រឹមបញ្ចប់ម៉ោងការងារ ពីព្រោះលោកអ្នកបានខិតខំប្រឹងប្រែង ជាច្រើនណាស់មកហើយក្នុងពេលកន្លងមកនេះ ដូច្នេះការសម្រាកខ្លះជាករណីត្រឹមត្រូវ ណាស់។ ក្នុងថ្ងៃនេះលោកអ្នកក៏ទទួលបាននូវសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តប្រកប ទៅដោយប្រាជ្ញា។ សូមព្យាយាមអនុវត្តតាមបន្ទាត់នៃការប្រព្រឹត្តដែលបានជ្រើសរើស។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចបញ្ចប់កិច្ចការងារដោយងាយស្រួល និងប្រកបទៅដោយអំណោយផល។ ក្នុងនោះ លោកអ្នកនឹងអាចបង្កើនកិច្ចទំនាក់ទំនងកាន់ តែប្រសើរចំពោះរាល់ការងារទាំងឡាយ។ លើសពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ ប្តូររបៀបបំពេញការងារ និងទីកន្លែងការងារគឺអាចធ្វើទៅបាន។ សូមចងចាំផងដែរថា លោក អ្នកកំពុងស្ថិតនៅក្រោមក្រសៃភ្នែករបស់មនុស្សនៅជុំវិញខ្លួន ហេតុនេះសូមមានការប្រុង ប្រយ័ត្ន បំពេញការងារដោយការយកចិត្តទុកដាក់ និងប្រកបទៅដោយតម្លាភាព។ លើសពី នេះសូមមានការទទួលខុសត្រូវជាពិសេស ដើម្បីបញ្ចៀសការយល់ច្រលំនៅក្នុងថ្ងៃនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់នូវភាពជោគជ័យដ៏ធំ ចំពោះកិច្ចការងាររបស់អ្នក។ លោកអ្នកអាចធ្វើអ្វីៗបានទៅតាមបំណងប្រាថ្នា ដូច្នេះសូមកុំ ព្រួយបារម្ភ ចូរធ្វើអ្វីដែលអ្នកចង់ធ្វើ។ ប៉ុន្តែក៏សូមចងចាំថា ការគ្រប់គ្រងអារម្មណ៍ និងការគិត នៅក្នុងថ្ងៃនេះមានអំណោយផលបំផុតសម្រាប់រក្សាលំនឹងការងារ និងទិន្នផលសម្រេច ពីព្រោះថាស្ថានភាពខាងក្រៅ និងពត៌មានមួយចំនួនងាយនឹងបន្លំគំនិតរបស់អ្នកខ្លាំងណាស់ ចំណែកការចាកចេញពីសភាពមិនច្បាស់លាស់គឺជារឿងល្អបំផុត។ ផ្ទុយទៅវិញ ថ្ងៃនេះមិន មែនជាពេលវេលាល្អសម្រាប់ការធ្វើទំនាក់ទំនងនោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកមានការអត់ធ្មត់អោយបានក្នុងកំរិត អតិបរមា ព្យាយាមបំពេញការងារជាមួយនឹងភាពត្រឹមត្រូវ និងមានភាពអនុគ្រោះបំផុត។ ឳកាសគឺថាអ្នកអាចជួបស្ថានភាពមិនអំណោយផលច្រើន ដូច្នេះសូមចេះជ្រើសរើសករណី ហើយបែងចែកការឆ្លើយតបអោយសមហេតុផល។ នៅក្នុងពេលនេះ អ្នកមានលទ្ធភាពស្នើ សុំជំនួយពីមនុស្សទាំងឡាយនៅក្បែរខ្លួន ដូច្នេះមិនចាំបាច់ត្រូវប្រថុយប្រថានអ្វីនោះទេ។ ក្រៅពីនេះ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ លោកអ្នកនឹងអាចត្រូវបានតម្លើងឋានៈតួនាទី យ៉ាងល្អប្រសើរ។ ដោយឡែក ប្រហែលជាមតិរិះគន់ និងការផ្តល់យោបល់ខ្លះមិនប្រសើរ សម្រាប់អ្នកទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលដ៏ល្អប្រសើរសម្រាប់ការ បញ្ចប់កិច្ចសន្យា និងជំនួញហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគដែលគួរអោយចាប់ អារម្មណ៍បំផុតនៅពេលអនាគតដ៏ខ្លីនេះក៏នឹងមិននាំមកនូវប្រាក់ចំណេញដែរ។ ហោរា សាស្រ្តសម្រាប់ឆ្នាំម្សាញ់ណែនាំឲ្យចងចាំអំពីខ្សែសង្វាក់នៃការងារ។ បង្ហាញការគោរព ចំពោះគំនិតនៃការគ្រប់គ្រងទោះបីជាអ្នកមិនយល់ស្របនឹងវាក៏ដោយ។ វាមានសារសំខាន់ ស្មើគ្នាក្នុងការរក្សាទំនាក់ទំនងល្អជាមួយអ្នកក្រោមបង្គាប់ និងមិត្តរួមការងារ។ ក្រៅពីនេះ លោកអ្នកនឹងទទួលបានការប្រុងប្រយ័ត្ន និងវិន័យ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពព្យាការណ៍ពីការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សក្នុងជីវិត និងកិច្ចការងារ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូររបត់ការងារ និងទីកន្លែងការងារទៅតាមបំណង ហើយថែមទាំងកិច្ចការងារថ្មីនោះនឹងមានស្ថេរភាព ព្រម ទាំងភាពជោគជ័យផងដែរ។ ហេតុនេះវានឹងលែងជាបញ្ហាក្នុងការរក្សាការងារចាស់ ឬមាន ការងារថ្មីទៀតហើយ។ លើសពីនេះ អ្នកទំនងជាត្រូវធ្វើការសម្រេចចិត្តដ៏ធំទាក់ទងនឹងវិជ្ជា ជីវៈរបស់អ្នក។ ព្យាយាមវាយតម្លៃដោយម៉ត់ចត់នូវលទ្ធភាពរបស់អ្នក។ ក្រៅពីនេះ លោកអ្នក នឹងអាចធ្វើការសម្រេចចិត្តប្រកបទៅដោយបញ្ហា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរនានាមាន ដំណើរការល្អប្រសើរ។ លោកអ្នកក៏នឹងអាចធ្វើអោយកិច្ចការងារទាំងនោះមានលំនឹងដ៏រីក ចម្រើនផងដែរ។ ក្នុងថ្ងៃនេះសូមប្រុងប្រយ័ត្នចំពោះការជ្រើសរើសប្រមូលពត៌មាន ពីព្រោះ មានពត៌មានមួយចំនួនអាចបង្ករជាផលរំខានដល់ការធ្វើការ ព្រមទាំងការសម្រេចចិត្ត។ សូម លោកអ្នកគ្រប់គ្រងការគិតអោយបានល្អ ធ្វើយ៉ាងណាគិតអោយបានច្រើនមុនការសម្រេច ចិត្ត។ ប្រសិនបើមានការខ្ចីបុលនៅក្នុងពេលនេះ អ្នកអាចនឹងជួបឧបសគ្គផ្នែកហរិញ្ញវត្ថុ។ ក្រៅពីនេះ សូមកុំចូលទៅបំភ្លឺលម្អិតចំពោះព្រឹត្តិការណ៍កន្លងមក និងជម្លោះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមកុំចូលរួមពិភាក្សារឿងដែល គ្មានន័យ ឬដែលមិនទាក់ទងចាំបាច់ជាមួយការងាររបស់អ្នក ពីព្រោះកំហុសចេញពីសកម្ម ភាពអចេតនាអាចនឹងកើតមាន ហើយនោះនឹងគ្មានប្រយោជន៍ល្អសម្រាប់អ្នកបន្តិចសោះ ឡើយ។ សម្រាប់របររកស៊ី និងកិច្ចការគឺអ្នកនៅតែអាចធ្វើទៅបានដោយជោគជ័យ ប៉ុន្តែសូម ពឹងអាស្រ័យទៅលើគម្រោង។ ក្នុងករណីដែលអ្នកជាប់គាំងជាមួយស្ថានភាពណាមួយហើយ សូមស្នើសុំកិច្ចពិភាក្សាជាមួយមនុស្សជិតស្និទ្ធ។ សូមចាកចេញពីរឿងរ៉ាវរបស់អ្នកដទៃអោយ បានឆ្ងាយជាទីបំផុត។ ក្រៅពីនេះ ការតស៊ូ និងទទួលខុសត្រូវជាមាគាជោគជ័យធំរបស់អ្នក។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកនឹងផ្តល់ ជាផលប្រយោជន៍ច្រើនសម្រាប់ពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខនេះ។ សូមធ្វើតាមការគិតរបស់ខ្លួន ប៉ុន្តែប្រសិនបើអ្នកមានការសង្ស័យអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់អ្នក ចូរគិតម្តងទៀតអំពីផលរំខានជុំវិញខ្លួនទាំងអស់។ ជាទូទៅ បើទោះបីជាមានបញ្ហាខ្លះប្រាកដ ខ្លួនចំពោះផ្លូវរបស់អ្នកក្តី ក៏មិនចាំបាច់ត្រូវគិតច្រើនពេកនោះដែរ ចូរធ្វើការដោះស្រាយដោយសន្តិវិធី ពីព្រោះអ្នកនឹងអាចជំរះមន្ទិលទាំងនោះដោយងាយស្រួល។ ផ្ទុយទៅវិញ សូមកុំទាន់ធ្វើការចុះហត្ថលេខានៅក្នុងពេលនេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រចការងារដែលដាក់ចេញពីមុន និងថ្ងៃនេះ ដោយងាយស្រួល សូម្បីតែយោបល់របស់អ្នកក៏មានការគាំទ្រណាស់ផងដែរ។ ក្នុងពេលនេះ បើសិនជាអ្នកចាប់ផ្តើមការងារថ្មី ឬធ្វើការបណ្តាក់ទុននឹងទទួលបានផលចំណេញទ្វេរដង។ ប៉ុន្តែផលល្អប្រសើរទាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការតាំងចិត្តដ៏មោះមុត និងការតស៊ូរបស់អ្នក។ ទន្ទឹមនឹងនេះ សូមអនុវត្តតាមបន្ទាត់នៃការប្រព្រឹត្ដដែលមានជ្រើស រើសក្នុងគ្រប់សកម្មភាពទាំងអស់ត្រូវបានណែនាំដោយការយល់ដឹងទូទៅ។ ក្រៅពីនេះ លោកអ្នកនឹងរំពឹងថាទទួលបានការតម្លើងឋានៈតួនាទីក្នុងអនាគតដ៏ខ្លីខាងមុខ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមដោះស្រាយបញ្ហាដែល ប្រមូលផ្តុំ។ ប្រហែលជាអ្នកគួរតែខិតខំបន្ថែមទៀត សូមកុំពន្យារពេលដោះស្រាយបញ្ហា បន្ទាន់។ ក្រៅពីនេះ ស្ថានភាពថ្ងៃនេះទាមទារអោយលោកអ្នកដាក់កំហិតចំពោះសកម្មភាពរបស់ ខ្លួនអ្នកអោយបានល្អ ហើយក៏ត្រូវសុភាពរាបសាជាមួយមនុស្សនៅក្បែរខ្លួនទាំងឡាយផង ដែរ។ ជាទូទៅ លោកអ្នកអាចដោះស្រាយបញ្ហាទាំងអស់ដោយគ្មានជំនួយពីមិត្តរួមការងារ។ ក្នុងនោះ រយៈពេលេនេះគឺមានភាពល្អប្រសើរបំផុតសម្រាប់រាល់វិជ្ជាជីវៈដែលមានគំនិតច្នៃ ប្រឌិត។
ចំណាំៈ
ឆ្នាំទាំង៥ ឆ្លូវ ថោះ មមី រកា ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការដោះស្រាយបញ្ហាចាស់ថ្មី កិច្ចសហការ និងការចុះកិច្ចសន្យាក្នុងអាជីព។