ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរក្នុងការចុះហត្ថលេ ខានោះទេ។ សូមផ្អាកបន្តិចសិន ពីព្រោះស្ថានភាពដែលកំពុងនេះហាក់ធ្វើអោយការងាររឹត តែលំបាក។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយរៀបចំគម្រោងផែនការដែលមាន គំនិតច្នៃប្រឌិតខ្ពស់។ បោះបង់ចោលការព្រួយបារម្ភ និងគំនិតសង្ស័យនានា ពីព្រោះលោក អ្នក កំពុងស្ថិតនៅក្នុងគន្លងផ្លូវដែលត្រឹមត្រូវ និងរីកចម្រើនណាស់។ អ្វីដែលនៅសេសសល់ គឺ ការគិតគូរពិចារណាអោយបានល្អិតល្អន់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សូមព្យាយាមកុំចូលរួមក្នុង ការសន្ទនាដែលមិនចាំបាច់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំចូលទៅកៀកនឹងថ្នាក់ដឹកនាម ឬ អាជ្ញាធររបស់ខ្លាំងពេក ជាពិសេសគ្រប់គ្រងពាក្យសំដីរិះគន់នានា។ ប៉ុន្តែជាមួយនឹងមិត្តរួម ការងារ លោកអ្នកអាចពិភាក្សារាល់ប្រធានបទទាំងអស់ ថ្ងៃនេះមានអំណោយផលសម្រាប់ ទំនាក់ទំនងមិត្តភក្តិ។ ស្ថានភាពអាជីពរបស់អ្នកក្នុងថ្ងៃនេះមិនគួរមានការមុជជ្រៅទៅក្នុង ស្ថានភាពដែលមិនច្បាស់លាស់ ឬត្រឹមតែធ្វើកិច្ចការងារទៅតាមបំណងអ្នកដទៃ ឬគ្មានមូល ដ្ឋានច្បាស់លាស់។ ប្រសិនបើនៅក្នុងរយៈពេលព្រឹកស្ថានភាពអាជីពមើលមិនឃើញភាព ចម្រើនក្តី សូមកុំបោះបង់ជំហរ លោកអ្នកប្រាកដជាទទួលបានផលល្អក្នុងថ្ងៃនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។  ហោរាសាស្ត្រអាជីពព្រមានចំពោះការធ្វើការកែប្រែ ដែលមានភាពរឹតត្បិតខ្លាំងពេក។ សូមធ្វើកិច្ចការងារជាធម្មតា និងគួរមានគម្រោងផែនការ។ ស្ថានភាពមិនច្បាស់លាស់នៅក្នុងថ្ងៃនេះនឹងអាចទាញអាជីពរបស់អ្នកអោយស្ថិតក្នុងការ ខាតបង់។ ទន្ទឹមនឹងនេះ លោកអ្នកប្រហែលជាត្រូវការពេលវេលាបន្ថែមទៀតដើម្បីបំពេញ កិច្ចការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ផ្ទុយទៅវិញ ថ្ងៃនេះមិនមែនជា ពេលវេលាល្អសម្រាប់ធ្វើការផ្ទេរផ្ទុយលុយកាក់នោះទេ វានឹងគួរតែប្រសើរជាងដែលអ្នកនឹង ផ្អាកសម្រេចចិត្តទៅលើករណីហិរញ្ញវត្ថុនានាទទួលទៅដល់ថ្ងៃក្រោយ។

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពសូមលោកអ្នកកុំបាត់បង់ ជំហររបស់ខ្លួនឯង។ អ្នកត្រូវមានការជឿជាក់ទៅលើសមត្ថភាពវិជ្ជាជីវៈ និងបទពិសោធន៍ របស់ខ្លួនកន្លងមក។ ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហាបាន គួរពិភាក្សាជាមួយមនុស្ស ដែលអ្នកជឿទុកចិត្ត។ សូមព្យាយាមនៅក្បែរមនុស្សដែលយល់ដឹងពីអ្នក សរសើរ លើកទឹក ចិត្ត ពិសេសជួយជ្រោមជ្រែងលោកអ្នក។ ប៉ុន្តែបើសិនជាមិនតានតឹងពេកទេ សូមព្យាយាម កែលម្អ និងអភិវឌ្ឍន៍ខ្លួនជាថ្មី ដោយពឹងផ្អែកទៅលើការសិក្សាស្វែងយល់ និងការយកចិត្ត ទុកដាក់ទៅលើការងារ។ សូមរក្សាខ្លួន កុំច្រលោតព្រោះវានាំអោយលំបាកកាន់តែខ្លាំង។

ឆ្នាំរោង

​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកក្នុងថ្ងៃនេះមិនបានដល់គោល ដៅដែលអ្នករំពឹងទុកនោះទេ។ បញ្ហារវាងទំនាក់ទំនង និងអស្ងេរភាពក្នុងកន្លែងការងារជា ចំណុចរឹងស្ទះធំ។ សូមលោកអ្នកព្យាយាមយល់ដឹងពីស្ថានភាព ដោះស្រាយបញ្ហាតូចធំឲ្យ បានលឿន ហើយគួរក្តោបក្តាប់ការងារអោយបាននៅក្នុងដៃ។ ក្នុងនោះ សូមកុំគិតរឿងអវិជ្ជ មានខ្លាំងពេក ពីព្រោះវានឹងរឹងស្ទះអ្នកមិនអោយបានទៅដល់គោលដៅនោះទេ។ ប្រសិនបើ អ្នកជួបបញ្ហារឹងស្ទះ សូមព្យាយាមស្វែងរកផ្លូវថ្មី។ ពង្រីកចំណុចលំអិតនៃការងារ ហើយត្រូវ មានការទទួលខុសត្រូវអោយបានខ្ពស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងថ្ងៃនេះស្ថានភាពលំបាកក្នុងការងារមិនទាន់អាច កំណត់បានទាំងស្រុងនោះទេ។ ហេតុនេះ​ សូមលោកអ្នកប្រុងប្រយ័ត្នជានិច្ច និងត្រូវយល់ ដឹងអោយបានលំអិតចំពោះការងារដែលអ្នកកំពុងធ្វើ។ ក្នុងនោះ យកល្អសូមរៀបចំវិធី សាស្រ្តនានាដើម្បីត្រៀមឆ្លើយតបអោយបានប្រសិទ្ធភាពចំពោះករណីទាំងនោះ។ សូមគិត អោយវិជ្ជមានជានិច្ច ហើយចាប់ផ្តើមការងារអោយបានរហ័ស និងគួរមានរបៀបរៀបរយ រួម ទាំងសណ្តាប់ធ្នាប់នៅលើតុរបស់អ្នកផងដែរ។ ក្រៅពីនេះ លោកអ្នកមានភាពឆ្លាតវៃ រហ័ស រហួន និងមានលទ្ធភាពស្វែងរកដំណោះស្រាយចំពោះបញ្ហាដោយល្អប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការ ធ្វើកិច្ចសន្យាសំខាន់ៗនោះទេ។ អ្នកគួរផ្អាកកិច្ចការងារទាំងនោះសិន ហើយរងចាំពេលវេលា ល្អប្រសើរជាងនេះនៅថ្ងៃក្រោយ។ ផ្ទុយទៅវិញ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិន អោយបដិសេធការផ្តល់ជូនសម្រាប់ដំណើរបេសកកម្មមុខជំនួញនោះទេ។ លើសពីនេះ អ្នក នឹងមានពេលវេលាសម្រាប់គិតគូ។ ទស្សនកិច្ចការងារអាចកើតឡើងនៅរវាងខែក្រោយនេះ។ បន្ថែមពីនេះទៅទៀត លោកអ្នកមានការគិតទូលំទូលាយ និងការផ្លាស់ប្តូរអារម្មណ៍យ៉ាង ងាយស្រួល ហេតុនេះសូមរក្សាលំនឹងខ្លួនឯង ដើម្បីទទួលបានផលល្អក្នុងថ្ងៃនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ បញ្ហាហិរញ្ញវត្ថុនៅក្នុងថ្ងៃនេះអាចមានផលប៉ះពាល់ខ្លាំង។ ហេតុនេះសូមកុំទាន់ចាយវាយតាមចិត្តចង់អោយសោះ ធ្វើយ៉ាងណារក្សាលំនឹងហិរញ្ញវត្ថុ អោយបានសិន។ ក្នុងនោះក៏សូមចងចាំថា ការជាប់គាំងក្នុងកិច្ចការ និងអាជីវកម្មជាស្ថាន ភាពបណ្តោះអាសន្នប៉ុណ្ណោះ ហេតុនេះកុំបណ្តោយអោយភាពអវិជ្ជមាននៅក្នុងថ្ងៃនេះ បង្អាក់គោលដៅរបស់អ្នក។ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះស្ថានភាពលំបាកនឹងកែប្រែបាន ទាំងស្រុហ ហើយអ្នកនឹងមានការងារច្រើនដែលហុចផ្លែផ្កាយ៉ាងគាប់ប្រសើរ។ ដោយឡែក ទោះបីជាយ៉ាងណាក៏ដោយសូមកុំចូលរួមនឹងការសន្ទនាដែលមានការរិះគន់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះភាពជោគជ័យនឹងកើតឡើងចំពោះរាល់កិច្ច ការងារដែលដាក់ចេញ និងគម្រោងផែនការទាំងអស់។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីមិនគួរ សម្រាកមុនពេលមកដល់នោះទេ ភាពជោគជ័យងាយស្រួលមិនជាការជាក់ស្តែងនោះទេ។ លើសពីនេះ ជាទូទៅលោកអ្នកនឹងអាចនឹងអាចធ្វើការចរចា ពិភាក្សា និងដោះស្រាយបញ្ហា ចាស់ថ្មីបានដោយសន្តិវិធី។ ក្នុងនោះដែរ សូមលោកអ្នកយកចិត្តទុកដាក់នឹងមនុស្សដែលធ្វើ ការរួមក្រុម។ អនុគ្រោះ និងរៀនសូត្រពីគ្នាទៅវិញទៅមកជាប្រការដែលចាំបាច់។ សម្រាប់ ភាពស្មោះត្រង់ និងការរក្សាដែនរបស់ខ្លួនក៏នឹងធ្វើអោយអ្នកអាចគេចផុតពីបញ្ហាផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនគួរមានការចរាចរផ្ទេរផ្ទូរលុយកាក់ នោះទេ ពីព្រោះការភ័ន្តច្រលំ ការខាតបង់ ហាក់មានកំរិតខ្ពស់។ បើសូម្បីតែអ្នកប្រើប្រាស់ លុយកាក់ក្នុងការបណ្តាក់ទុន ឬធ្វើអាជីវកម្មផ្សេងៗក៏ត្រូវមានការប្រុងប្រយ័ត្ន គិតគូរអោយ បានលំអិត។ យកល្អបានអាចគួរកុំទាន់ធ្វើការងារនោះនៅថ្ងៃនេះគួរតែប្រសើរជាង។ ចំពោះ ការបំណុលទាំងឡាយគួរដោះស្រាយសងអោយអស់ កុំបន្សល់ជាកង្វល់បន្តទៅទៀត។ សម្រាប់កំហុសនៅក្នុងទំនាក់ទំនងក៏មានភាពវិជ្ជមានផងដែរ ហេតុនេះមិនគួរចងមិត្តថ្មីៗ នោះទេ។ ធ្វើយ៉ាងណារស់នៅ និងបំពេញការងារដោយភាពស្ងៀមស្ងាត់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរណាស់។ លោកអ្នកក៏នឹងអាចឈ្នះរាល់ស្ថានភាពចំពោះមុខដោយងាយស្រួលផងដែរ ប៉ុន្តែក៏គួរ បំភ្លេចភាពបរាជ័យកន្លងមកដើម្បីអោយអ្នកមានចិត្តគំនិតជ្រះស្រឡះ។ ធ្វើយ៉ាងណាគ្រប់ គ្រងកំហុសពីអតីតកាលសម្រាប់តែជាមេរៀនប៉ុណ្ណោះបានហើយ។ ក្រៅពីនេះ ប្រសិនបើ អ្នកមានបំណងធ្វើការសហការការងារ ឬចូលរួមការបណ្តាក់ទុនជាមួយដៃគូផ្សេងៗគឺអ្នក អាចធ្វើទៅបានដោយគ្មានផលរំខានណាមួយទេ ដូច្នេះកុំមានការព្រួយបារម្ភឡើយ។ ក្នុង នោះសម្រាប់ការចាកចេញនានា គួរមានគ្នីគ្នា កុំទាន់ធ្វើដំណើរតែឯង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកអោយត្រៀមខ្លួនសម្រាប់ការ សន្ទនាដែលតានតឹង ឬដែលអាចនឹងមានជម្លោះផងដែរ។ ហេតុនេះ គួរមានវិធីសាស្រ្តសម ស្របដើម្បីបញ្ចៀសកំហឹង និងជម្លោះទាំងនេះ។ ជាទូទៅ ស្ថានភាពនេះនឹងប្រែជាងាយ ស្រួលវិញ ប៉ុន្តែវាត្រូវការការចូលរួមយ៉ាងសកម្មរបស់អ្នកក្នុងការយល់ដឹង និងដោះស្រាយ អោយបានពេញមួយថ្ងៃតែម្តង។ ក្រៅពីនេះ ចំពោះទំនាក់ទំនងជាមួយនឹងថ្នាក់លើ និង មនុស្សក្រុមការងារជាមួយគ្នា។ ការយល់ដឹង និងអធ្យាស្រ័យគួរតែជួយកែសម្រួលស្ថានភាព អវិជ្ជមាននៅក្នុងថ្ងៃនេះ។ ដោយឡែក លោកអ្នកនឹងអាចសម្របនឹងស្ថានការណ៍បានល្អ។  

ចំណាំៈឆ្នាំទាំង៣ មមី វក ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការដោះស្រាយ បញ្ហា។ ក្នុងនោះ លោកអ្នកនឹងទទួលបានលាភសក្ការជាលុយកាក់ និងសម្ភារៈយ៉ាង បរិបូណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner