ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បិ៍ ១១កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ ក្នុងនោះសូកុំភ័យខ្លាចក្នុងការធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំ ពីព្រោះជោគជ័យគឺស្ថិតនៅក្នុងផ្លូវរបស់អ្នក។ ពេលវេលាសំណាងរបស់លោកអ្នក គឺពេលព្រឹក ប៉ុន្តែរក្សាភាពសំដី និងអាកប្បកិរិរយាជានិច្ច។ លោកអ្នកគួរធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ហើយការអធ្យាស្រ័យគួរតែត្រូវធ្វើដោយយកចិត្តទុកដាក់បំផុត ដើម្បីឲ្យលោកអ្នកទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួន។ សម្រាប់កិច្ចការងារ និងកំរិតហិរញ្ញវត្ថុមិនគួរពឹងអាស្រ័យអ្នកដទៃទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងកិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ច ហើយត្រូវមានទំនុកចិត្តលើខ្លួនឯង។ ក្នុងនោះមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ ធ្វើអ្វីសូមធ្វើតាមសម្រួល។ ក្នុងពេលនេះសូមព្យាយាមសំឡឹងមើលគម្រោងផែនការ និងឳកាសនានាដែលអាចកើតឡើងក្នុងពេលនេះដោយយកចិត្តទុកដាក់ ប៉ុន្តែគួរចាប់យកឳកាសណាដែលសមរម្យនឹងវិជ្ជាជីវៈរបស់អ្នក។ ក្រៅពីនេះ សូម លោកអ្នករក្សាការគិតធ្វើយ៉ាងណាកុំអោយរងឥទ្ធិពលពីខាងក្រៅដោយងាយ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារគឺអាចធ្វើបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងាររដ្ឋឯកជនវិញ ក៏សម្រេចបានផលយ៉ាងប្រសើរ និងការទទួលស្គាល់សមត្ថភាពការងារពីសមាជិកក្នុងក្រុម។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ​ សូមចំណាយពេលវេលាធ្វើកិច្ចការងារបន្ថែម។ ដោយឡែក កុំបាក់ទឹកចិត្ត ព្រោះលាភសំណាងធំនៅក្បែរលោកអ្នក។ រក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សនៅជុំវិញខ្លួន ហើយក៏គួរប្រើប្រាស់ភាពស្មោះត្រង់របស់អ្នកដើម្បីរក្សាតម្លាភាពនេះ។ ក្រៅពីនេះ គួរប្រយ័ត្នការបាត់បង់របស់របរខ្លះ។

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានឥទ្ធិពលខាងគំនិតស្មារតី ហើយពាក្យសំដីរបស់លោកអ្នកទទួលបានការគាំទ្រ និងជឿទុកចិត្តខ្លាំងណាស់ ហេតុដូច្នេះកិច្ចការងារ និងអាជីវកម្មរបស់អ្នកចម្រើនលូតលាស់ ហើយគ្មានអ្វីអាចមកបង្អាក់លោកអ្នកបានឡើយ។ ក្នុងពេលនេះលោកអ្នកនឹងមិនជួបស្ថានភាពការងារដែលប្រញាប់ប្រញាលឡើយ។ សូមព្យាយាមធ្វើការងារដែលពាក់ព័ទ្ធនឹងការច្នៃប្រឌិត។ ក្នុងពេលនេះលោកអ្នកអាចនឹងជួបការផ្លាស់ប្តូរទាំងឡាយដែលប្រសើរ។ លើសពីនេះ ថ្ងៃនេះលោកអ្នកអាចចូលខ្លួនដើម្បី ដោះស្រាយស្ថានភាពលំបាកដោយមិនបាត់បង់ជំហរ ឬនាំអោយខាតបង់ទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការចាប់ផ្តើមការងារ ឬគម្រោងផែនការថ្មី ចំណែកការផ្លាស់ប្តូរស្ថានភាពការងារក៏ឃើញថានឹងកើតឡើងផងដែរ។ ហេតុដូច្នេះសូមលោកអ្នកប្រកាន់ភ្ជាប់នូវគោលការណ៍ជានិច្ច ប៉ុន្តែហាមដាច់ខាតការសម្រេចចិត្តលឿន មិនមិនដូច្នេះនេះលោកអ្នកអាចមានសញ្ញាណនៃការឈឺចាប់ ឬបាត់បង់ច្រើន។ ក្រៅពីនេះសូមលោកអ្នករៀបចំគម្រោងផែនការសម្រាប់រយៈពេលយូរអង្វែង។ អំណោយផលសំខាន់មួយទៀតសម្រាប់ថ្ងៃនេះ គឺលោកអ្នកមានគំនិតបញ្ញាវាងវៃ និង អាចសម្របទៅតាមស្ថានភាពបានប្រសើរបំផុត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនចំពោះការងារ និងមុខរបររបស់អ្នក ដូច្នេះសូមព្យាយាមរិះរកមធ្យោបាយថ្មី ហើយប្រសិនបើអ្នកជាប់គាំង ដោយមិនដឹងថាគួរដើរផ្លូវណានោះទេ គួរតែរក្សាស្ថានភាពនានាឲ្យនៅស្ងប់ស្ងៀមសិន ឬស្នើសុំការពិភាក្សាជាមួយមនុស្សជិតដឹតរបស់អ្នក។ សូមមានភាពឆ្លាតវៃ និងមើលស្ថានភាពឲ្យបានវែងឆ្ងាយ ហើយកុំសម្រេចចិត្តអ្វីលឿនខ្លាំងពេក។ ក្នុងពេលនេះអ្នកហាក់មានចិត្តទន់ជ្រាយខ្លាំង ដូច្នេះក៏សូមប្រយ័ត្នកុំទោរទន់នឹងស្ថានភាពចំពោះមុខខ្លាំងពេក ធ្វើយ៉ាងណា ទប់ទល់ស្ថានភាពនេះអោយឆ្លងផុតថ្ងៃនេះសិន នោះអ្វីនឹងប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុកឡើយ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ ឬសម្រេចចិត្តយោងទៅលើពត៌មានជាក់លាក់តែប៉ុណ្ណោះ។ ក្រៅពីនេះសូមបន្តធ្វើកិច្ចការដែលមានក្នុងដៃសិន ព្យាយាមស្វែងរកពត៌ មាន ធ្វើកិច្ចសហការ និងចូលរួមសកម្មភាពអោយបានច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានភាពភ្លឺស្វាងខាងគំនិតស្មារតី ដូច្នេះលោកអ្នកអាចធ្វើឲ្យការងារសម្រេចផលបានយ៉ាងល្អប្រសើរខ្លាំងណាស់។ ប៉ុន្តែក៏ត្រូវធ្វើអ្វីៗស្របទៅតាមគោលការណ៍ និងគម្រោងដែលបានរៀបចំទុកជានិច្ច។ សូមលោកអ្នកប្រយ័ត្នចំពោះការសម្រេចចិត្ត កុំធ្វើអ្វីលឿនឲ្យសោះ ហើយប្រសិនជាអ្នកពិបាកក្នុងការសម្រេចចិត្តត្រូវរកពឹងពាក់ និងការពិភាក្សាជាមួយមនុស្សដែលទុកចិត្ត។ ថ្ងៃនេះជា ពេលវេលាល្អប្រសើរក្នុងការធ្វើទំនាក់ទំនងថ្មីៗ ពីព្រោះពាក្យសំដី និងកិច្ចការងាររបស់អ្នក កំពុងមានការទទួលស្គាល់ខ្លាំង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណាដែលអ្នកត្រូវសម្រេចចិត្តតែឯង។ ប្រសិនបើអាចធ្វើបាន ត្រូវស្វែងរកអ្នកពិភាក្សាឲ្យបានជាក់លាក់ ពីព្រោះកំហុសអាចនឹងកើតមានដោយងាយណាស់ក្នុងថ្ងៃនេះ។ ចំពោះអារម្មណ៍របស់អ្នកត្រូវតែគ្រប់គ្រងឲ្យបានល្អ មិនដូច្នេះទេជម្លោះរវាងមិត្តរួមការងារ និងថ្នាក់លើអាចកើតឡើងបាន។ ប៉ុន្តែទោះបីអ្នកអាចមានស្ថានភាពយ៉ាងនេះក្តី គឺអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានភាពបានត្រឹមត្រូវ និងទាញការសន្និដ្ឋានយ៉ាងសមស្រប។ ក្រៅពីនេះ គួរប្រើពេល ដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍បន្ថែម។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារ និងមុខរបរអាជីវកម្មរបស់អ្នកទទួលបានការគាំទ្រ និងផលចំណេញជាច្រើន។ រាល់បញ្ហានានាក៏អាចនឹងដោះស្រាយបានដោយសន្តិវិធីផងដែរ។ ក្រៅពីនេះលោកអ្នកលោកអ្នកនឹងទទួលបានយកចិត្តទុកដាក់ និងជួយរំលែកការងារពីមិត្តភក្តិក្នុងរង្វង់ការងារ។ អ្វីដែលអ្នកប្រុងប្រយ័ត្នបំផុត គឺអារម្មណ៍ឆេវឆាវ ពីព្រោះវាអាចនឹងធ្វើឲ្យបាត់បង់លាភធំ ឬអាចបង្ករទៅជារឿងអាស្រូវរយៈពេលយូរ និងពិបាកជួសជុលណាស់។ ផ្ទុយទៅវិញសូមព្យាយាមធ្វើកិច្ចការពឹងទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួនជានិច្ច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅយ៉ាងរលូន ប៉ុន្តែថ្ងៃនេះមិនសមស្របសម្រាប់ការពិភាក្សាអំពីអាជីពក្នុងពេលអនាគតទេ។ ចំពោះការពិភាក្សាទាំងឡាយណាដែលមិនតម្រូវឲ្យបានការសម្រេចចិត្តជាបន្ទាន់ គឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ ដោយឡែកសូមប្រយ័ត្នក្នុងការសម្រេចចិត្តលឿន ប្រយ័ត្នខាតបង់។ ក្រៅពីនេះ គឺហាមដាច់ខាតការរស់នៅក្នុងស្ថានភាពអវិជ្ជមាន។ អ្នកគូរបន្ថយសកម្មភាពបំពេញការងារខ្លះផងដែរ រកពេលសម្រាក ពីព្រោះភាពខិតខំប្រែងកន្លងមកវាល្មមសក្តិសមនឹង លទ្ធភាព និងលទ្ធផលដែលអ្នកទទួលបាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ភាពស្មុគ្រស្មាញក្នុងពេលនេះជាប់ពាក់ព័ន្ធនឹងការងារចាស់ដែលមិនទាន់បានដោះស្រាយរួច ដែលបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះសម្រាប់លោកអ្នកដែលប្រកបអាជីវកម្មអាចនឹងមានបញ្ហាពាក្យសំដីជាមួយមិត្តរួមការងារ ឬដៃគូជំនួញផង ហេតុដូច្នេះសូមមាន ភាពអត់ធ្មត់អោយបានជាងមុន។ ក្រៅពីនេះ សូមកុំងាយជឿមនុស្សពេក ក្រែងមានការបង់ ខាតទ្រព្យ។  

ចំណាំៈ

ឆ្នាំទាំង៤ ជូត ថោះ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការផ្លាស់ប្តូរ រាល់ស្ថានភាពការងារ ផលចំណេញកើតឡើងច្រើន។ ក្នុងនោះ ថ្ងៃនេះអ្នកអាចរំពឹងថា ទទួលបានការផ្តល់ជូនយ៉ាងល្អប្រសើរសម្រាប់អាជីព។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner