ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងពេលនេះត្រូវការកិច្ចសហការច្រើនពីមនុស្សនៅក្នុងក្រុម ឬដៃគូជំនួញ។ សូមកុំមានភាពអាត្មានិយម អ្នកគួរបើកចិត្ត ទទួលយកគំនិតថ្មីៗ ហើយធ្វើការវិភាគពិចារណាទៅតាមលំអាននៃការងារ។ មនុស្សដែលនៅក្បែរលោកអ្នកអាចជ្រោមជ្រែង និងសម្រួលកិច្ចការរបស់អ្នកបានច្រើន។ ជាការពិត វាអាស្រ័យទៅលើការចាត់ចែងរបស់អ្នកទេ ថាគួរសម្របសម្រួល និងទាញប្រយោជន៍យ៉ាង ម៉េចពីទំនាក់ទំនងល្អទាំងនោះ។ ក្រៅពីនេះ អ្នកមិនអាចធ្វើការប្រថុយលើការងារណាមួយនោះទេ ពីព្រោះការប្រថុយក្នុងពេលនេះមិនទទួលបាននោះទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ អាជីពលោកអ្នកក្នុងថ្ងៃនេះមិនមានអ្វីផ្លាស់ប្តូរគួរឲ្យសម្គាល់នោះទេ។ ប៉ុន្តែក៏សុំបន្ថយល្បឿនដែរ ព្យាយាមបង្កើតទំនាក់ទំនងដើម្បីទទួលបានឳកាស បន្ថែមដើម្បីសម្រួលស្ថានភាពការងារ និងឈានទៅរកលទ្ធផលដែលអ្នករំពឹង។ ក្នុងពេលនេះ ក៏សូមប្រយ័ត្នចំពោះឯកសារ ឬទិន្នន័យដោយសារការភ្លេចភ្លាំង អាចកើតឡើង ជាពិសេសក្នុងពេលរសៀល។ បន្ថែមពីលើនេះទៅទៀត សូមលោកអ្នកអនុគ្រោះ បើទោះជាមានភាពលើសលោះខ្លះក្តី។ ក្នុងពេលនេះ ប្រហែលជាលោកអ្នកត្រូវអត់ធន់ច្រើនបន្តិច ពីព្រោះសម្ពាធខ្លះ ពីមជ្ឈដ្ឋានខាងក្រៅកំពុងកើនឡើង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពបង្ហាញថា ការងារទាំងឡាយ របស់អ្នកនឹងអាចកែប្រែយ៉ាងឆាប់រហ័សទៅរកភាពជោគជ័យដែលមោទនភាពក្រៃលែង។ ក្នុងស្ថានភាពនេះទាំងលុយកាក់ និងសំណាងផ្នែកសម្ភារៈសុទ្ធតែកើតឡើងចំពោះអ្នក។ ក្នុងនោះរាល់បញ្ហាហាក់ដូចជាមិនមានភាពតឹងតែងដែលនាំឲ្យលំបាកដល់ដំណើរការការងារ ប្រចាំថ្ងៃរបស់អ្នកទេ។ ដូច្នេះសូមធ្វើអ្វីដែលអ្នកបានគ្រោងទុក បើទោះបីជាគម្រោងដែល មានមហិច្ចតាយ៉ាងណាក្តី។ ចំពោះកំរិតហិរញ្ញវត្ថុ គឺមានលំនឹងណាស់ អ្នកក៏អាចសន្សំសំចៃ បានច្រើនផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំថាកុំឲ្យខ្លាចក្នុងការសុបិន្ត ទោះបីជាក្នុងស្ថានភាពថ្ងៃនេះ អ្នកមិនទាន់បានទទួលភាពជោគជ័យទៅតាមអ្វីដែលអ្នកគ្រង ទុកបានសព្វគ្រប់ក្តី ក៏ការងាររបស់អ្នកក្នុងពេលនេះអាចផ្តល់នូវឳកាសល្អ និងភាពជោគជ័យដ៏ល្អប្រសើរបំផុតនៅថ្ងៃខាងមុខឆាប់ៗនេះ។ ទន្ទឹមនឹងនេះ លោកអ្នកមិនចាំបាច់ បង្ខំខ្លួនឲ្យចំណាយពេលក្នុងការិយាល័យច្រើនពេកទេ គួរចាកចេញទៅក្នុងមជ្ឍដ្ឋានខាង ក្រៅ ហើយព្យាយាមស្វែងយល់ពីស្ថានការណ៍អោយបានច្រើនជាងមុនទើបកាន់តែប្រសើរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ រាល់អាជីពទាំងអស់របស់អ្នកនឹងមិនជួយស្ថានភាពរឹង ស្ទះណាមួយដែលគួរឲ្យកត់សម្គាល់នោះទេ។ អ្នកអាចបន្តធ្វើការងារជាប្រក្រតី ឬធ្វើការផ្លាស់ប្តូរទីកន្លែងការងារថ្មីទៅតាមបំណង។ ថ្ងៃការទំនាក់ទំនងក្នុងក្រៅ និងការជួយទំនុក បម្រុងពីមនុស្សនៅជុំវិញខ្លួនមានច្រើន ដូច្នេះការងារទំាងឡាយអាចដំណើរការទៅដោយ រលូន។ ក្នុងពេលនេះ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រង ឬទទួលបន្ទុកលើការចាត់ចែងក្រុម គឺកាន់ តែទទួលបានផលដ៏ប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ ថ្ងៃនេះប្រហែលជាមិនមែនជាពេលវេលាល្អបំផុតដើម្បី សម្រេចចិត្ត ឬចុះហត្ថលេខាលើកិច្ចងារសំខាន់ៗនោះទេ។ ចូរបន្តការងារដែលកំពុងដំណើរ ការសព្វថ្ងៃសិន ហើយសំឡឹងមើលឳកាសដើម្បីកែលម្អស្ថានភាព។ ភាពរឹងស្ទះក្នុងការងារ អ្នកច្រើនតែទាក់ទងនឹងការងារចាស់ ដូច្នេះបើអាចគួរបញ្ចប់ការងារដែលនៅសេសសល់ឲ្យ បានប្រញាប់ ដើម្បីឲ្យអ្នកមានលទ្ធភាពពេញលេញបំពេញការងារថ្មីៗ។ សម្រាប់ជម្លោះ ឬភាពអាក់អន់ចិត្តរវាងទំនាក់ទំនងហាក់មានសភាពពុះពោរណាស់ ដូច្នេះសូមរក្សាភាពស្ងប់ស្ងៀម។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់មនុស្សដែលធ្វើការ នៅក្នុងវិស័យសារពត៌មាន និងការផ្សព្វផ្សាយនានា។ ពាក្យសំដីរបស់អ្នកមានទំងន់ និងទន់ ភ្លន់ក្នុងក្រសែភ្នែកមនុស្សនៅជុំវិញខ្លួន ដូច្នេះអ្នកមិនចាំបាច់ខិតខំប្រឹងប្រែងខ្លាំងដើម្បី សម្រេចគោលដៅរបស់អ្នកឡើយ អ្វីៗនឹងដំណើរការល្អប្រសើរទៅតាមសភាពការដ៏វិជ្ជមាន បំផុត។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះការងារ បើទោះបីជា ការងារនោះតូចតាចយ៉ាងណាក្តី។ ក្នុងអនាគតដ៏ខ្លីខាងមុខនេះអ្នករំពឹងថាទទួលបានផល លាភធំ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍អោយអ្នកក្តោបក្តាប់ ឳកាសដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ រាល់ការសហការទាំងឡាយគឺនៅតែអាចរក្សា បានភាពជោគជ័យ និងសកម្មភាពដ៏រលូន ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមការងារដោយខ្លួនឯង នោះផលចំនេញនឹងទទួលបានកាន់តែច្រើន។ ជាការពិត លោកអ្នកមិនគួររំភើបអបអរជាមួយលទ្ធផលដែលកើតឡើងលឿនៗនោះទេ គួរជ្រើសរើសការងារដែលអាចនឹងចំណាយ ពេលច្រើនបន្តិច ប៉ុន្តែបានផលយូរអង្វែង។ អ្វីៗទាំងអស់គឺមានពេលវេលារបស់វា។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការដែលអ្នកកំពុងធ្វើសព្វថ្ងៃនឹងធានា ថាអាចផ្តល់ជាទីគាប់ចិត្តដល់លោកអ្នក ដូច្នេះប្រសិនបើអ្នកមានបំណងផ្លាស់ប្តូរការងារគួរតែគិតគូរជាថ្មី។ ការងារបន្ថែមនៅខាងក្រៅមិនមែនមិនទទួលបានផលទេ ប៉ុន្តែក៏អាចជួបនូវ ស្ថានភាពផ្សេងៗច្រើននឹងអ្នកអាចរកភាពនូវស្ថានភាពឋិតឋេរមួយបាន ដូច្នេះប្រហែលជា ពេលវេលានេះនឹងមានដំណើរការល្អសម្រាប់ការងារចាស់ ជាងការងារថ្មី។ ក្នុងពេលដំណាលគ្នានេះ គួរតែព្យាយាមប្រមូលគំនិតនានា ហើយធ្វើការដោយភាពច្បាស់លាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជារយៈពេលដ៏ល្អបំផុតសម្រាប់ការ បញ្ចប់កិច្ចការធំៗនោះទេ។ សូមកំណត់ខ្លួនអ្នកដើម្បីយកចិត្តទុកដាក់ក្នុងការដោះស្រាយ បញ្ហាហិរញ្ញវត្ថុតូចតាចទាំងពួងឲ្យបានចប់រួចរាល់ ឧទារហណ៍ដូចជាការបង់ថ្លៃនានា សម្រាប់ជីវភាពប្រចាំថ្ងៃ។ ក្នុងពេលនេះការងាររបស់អ្នកមិនមានការប្រែប្រួលអ្វីគួរឲ្យចាប់ អារម្មណ៍នោះទេ លុះត្រាតែអ្នកត្រូវចំណាយពេលវេលាឲ្យកាន់តែច្រើននៅក្នុងការិយាល័យ ឬទីតាំងអាជីវកម្មរបស់អ្នក។ លើសពីនេះ សូមមានភាពអត់ធ្មត់អោយបានច្រើន ដើរចេញ ពីស្ថានភាពតានតឹង ហើយក៏មិនចាំបាច់ត្រូវតវ៉ានោះដែរ ព្រោះវាគ្មានប្រយោជន៍។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលល្អប្រសើរក្នុងការប្រាស្រ័យ ទាក់ទងជាមួយថ្នាក់លើ និងមិត្តរួមការងារ។ លោកអ្នកអាចចូលរួមក្នុងសកម្មភាពជាក្រុម ធ្វើការពិភាក្សាយោបល់ ឬបង្កើតកិច្ចទំនាក់ទំនងបែបធម្មតាក៏បាន ធ្វើយ៉ាងនេះអ្នកនឹងអាច មានលទ្ធភាពយល់ដឹងពីការងារ និងស្ថានភាពច្រើនដើម្បិសម្របទៅនឹងការងារដែលអ្នក ទទួលខុសត្រូវ។ ក្នុងនោះ មិនគួរភ្លេចពីរបៀបគ្រប់គ្រង់នានានោះទេ។ ចំណែកភាពឧស្សាហ៍ ព្យាយាមជាចំណុចសំខាន់បំផុតក្នុងពេលនេះ។ ដោយឡែក លោកអ្នកនឹងអាចដោះស្រាយ រឿងក្តីក្តាំបាននៅពេលនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំចុះធ្វើការ ឬទទួលយកការរកស៊ី ប្រសិនបើអ្នក មិនជឿជាក់ទៅលើខ្លួនឯងទាំងស្រុង។ ត្រូវចំណាយពេលគិតឲ្យកាន់តែច្រើន ទើបជាការ ប្រសើរសម្រាប់ស្ថានភាពថ្ងៃនេះ។ ជាធម្មតាអ្នកមានលទ្ធភាពទទួលបានជោគជ័យ និងផល ចំណេញច្រើន ប៉ុន្តែអំណោយផលនេះក៏អាស្រ័យទៅលើគម្រោងនឹងភាពច្បាស់លាស់របស់ អ្នកដែរ។ កុំឆ្លើយតបអ្វីលឿនពេក កុំរីករាយជាមួយអ្វីដែលអ្នកបានឃើញ ពីព្រោសភាពពិត អាចនឹងដូចអ្វីដែលឃើញទាំងអស់នោះ ដូច្នេះការពិចារណាវែងឆ្ងាយជួយដោះបន្ទុករបស់ អ្នកបានច្រើន។
ចំណាំៈ
ឆ្នាំទាំង៣ ខាល ថោះ មមី រាសីឡើងខ្ពស់ត្រដែត។