ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននៅមានកម្រិតប្រព័ន្ធកាតព្វកិច្ចតាមសេចក្តីត្រូវការជាក់ស្តែង និងជាជម្រើសដែលសមស្របនៅក្នុងការពង្រឹង និងបង្កើបកងទ័ព ដើម្បីធានាឱ្យរាជរដ្ឋាភិបាលអាចប្រមូលផ្តុំកម្លាំងកងទ័ពបានយូរគ្រប់គ្រាន់សម្រាប់បម្រើឱ្យសេចក្តីត្រូវការចាំបាច់ នេះគឺផ្អែកទៅលើបទពិសោធន៍ជាក់ស្តែង។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានរៀបចំច្បាប់កាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការជាក់ស្តែង និងឈរលើច្បាប់ដែលកំពុងតែមានជាធរមាន ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅពេលអនាគត ហើយបានគោរពស្នើសុំការអនុម័តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា ការស្វែងរកសន្តិភាព និងថែរក្សាសន្តិភាព មិនអាចសុំអ្នកណាជួយយើង ក្រៅពីយើងជួយខ្លួនឯង។ ការណ៍នេះហើយដែលជំរុញឱ្យរដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយប្រសិទ្ធភាពសម្រាបើពេលបច្ចុប្បន្ន។ ដូច្នេះច្បាប់នេះ នឹងមិនត្រឹមតែជាឧបករណ៍ចាំបាច់ក្នុងការការពារជាតិ និងមាតុភូមិ ថែមជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយសមត្ថភាព ឆន្ទៈ បម្រើសង្គមជាតិ ដែលជាប្រភពនៃកម្លាំងគ្រឹះ និងជាធនធានដ៏រឹងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦ នេះ គឺពិតជាចាំបាច់និងមិនអាចខ្វះបាននៅក្នុងការរួមចំណែកធានាភាពរស់រានមានជីវិតរបស់ជាតិ និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល ព្រោះវានឹងមិនត្រឹមតែរួមចំណែកក្នុងការពង្រឹងនិងបង្កើនសមត្ថភាព រក្សាសន្តិភាព ការពារអធិបតេយ្យ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050