ព័ត៌មានថ្មីបំផុត
(ម៉ានីល)៖ នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅហ្វីលីពីន ដែលមានប្រតិភូសមាជិកសភាអាស៊ាន និងបណ្តាប្រទេសសង្កេតការណ៍ សរុបប្រមាណ ៣០ ប្រទេសចូលរួម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រទេសថៃគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាព គោរពច្បាប់អន្តរជាតិ និងស្នើដល់សហគមន៍អន្តរជាតិ ជួយគិតគូរជាបន្ទាន់ដល់ស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្ស។ សម្តេចបន្តថា ជនស៊ីវិលកម្ពុជាជាង ២០,០០០នាក់ នៅតែបន្តភៀសខ្លួននៅក្នុងជំរំបណ្តោះអាសន្ន ដោយមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ដូចអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ឃើញជាក់ស្តែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ដែលទទួលរងផលប៉ះពាល់កាលពីខែកក្កដា កន្លងទៅថា «ពលរដ្ឋទាំងនោះ ចាំបាច់ត្រូវតែបានវិលត្រឡប់ទៅផ្ទះវិញ»។ សម្តេចទទូចថា ការប្តេជ្ញាចិត្តនេះត្រូវតែគោរពអនុវត្តដោយគ្មានការពន្យារពេលតទៅទៀតឡើយ។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បន្ថែមថា ខណៈពេលដែលបទឈប់បាញ់នេះនៅជាធរមាន កម្ពុជាមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃដែលកំពុងបន្តកើតមាននៅតំបន់មួយចំនួន ដោយពួកគេកំពុងបន្តកាន់កាប់ដោយខុសច្បាប់នៅក្នុងទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះ បានរំលោភច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីនានា។ កម្ពុជាបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើជាឯកតោភាគីក្នុងការកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិដោយប្រើប្រាស់កម្លាំង និងបង្កើតនូវអង្គហេតុសម្រេចណាមួយ (fait accompli) មុនមានការសម្រេចដោយយន្តការរួមស្របច្បាប់ណាមួយ។ ជាមួយនឹងការលើកឡើងដូច្នេះ សម្តេចបានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការកាន់កាប់ដែនអធិបតេយ្យរបស់កម្ពុជាដោយខុសច្បាប់ និងអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050